วันอังคารที่ 6 มีนาคม พ.ศ. 2561

រលាយសម្បត្តិរដ្ឋមួយទៀតហើយ បងប្អូនអើយ៖ ទីលានប្រជាធិបតេយ្យក្ស័យជីវ៉ា ក្រោយអគ្គមហាសេនាបាត់ដីតេជោរលក់ឲ្យក្រុមហ៊ុនចិន និង ធនាគារកាណាឌីយ៉ា ក្នុងតម្លៃ១០០ដុល្លារអាមេរិក


រលាយសម្បត្តិរដ្ឋមួយទៀតហើយ បងប្អូនអើយ៖ ទីលានប្រជាធិបតេយ្យក្ស័យជីវ៉ា ក្រោយពីអគ្គមហាសេនាបតីតេជោរហ៊ុន សែនលក់ឲ្យក្រុមហ៊ុនចិន និង ធនាគារកាណាឌីយ៉ា ក្នុងតម្លៃ១០០ដុល្លារអាមេរិក ។

កាលពីមុន នៅពេលពលរដ្ឋត្រូវការតវ៉ាអ្វីមួយ គេណែនាំឲ្យទៅតវ៉ានៅទីលានប្រជាធិបតេយ្យ ទាល់តែពលរដ្ឋមានរឿងតវ៉ាច្រើនពេក ក៏សម្រេចបិទទីលានប្រជាបតេយ្យចោល ពោលគឺ ឈប់ឲ្យតវ៉ាអ្វីទាំងអស់ នៅពេលមានបញ្ហាជាមួយអ្នកធំអ្នកថី ឧកញ៉ាអ្វីក៏ដោយ ត្រូវប្តឹងទៅតុលាការ ហើយតុលាការក៏កាត់សេចក្តីទៅតាមទឹកលុយ អ្នកណាមានលុយក្រាស់ បានឈ្នះក្តី អ្នកណាមានលុយស្តើង ឬ អត់លុយ ក៏ចាញ់ក្តី  ចប់ហោង ។


និយាយដល់រឿងបិទទីលានប្រជាធិបតេយ្យ គេក៏មិនទុកកន្លែងនោះឲ្យនៅទំនេរចោលទេ លោក ហ៊ុន សែន ដែលជាមេពុករលួយ លក់សម្បត្តិជាតិនៅកម្ពុជា ក៏បែកគំនិតលក់យកលុយចាយ ដាក់ហោប៉ៅខ្លួនឯង គឺ លក់ទីលានប្រជាធិបតេយ្យដើម្បីយកលុយដាក់ហោប៉ៅខ្លួនឯង ។

ចម្ងល់របស់ប្រជាពលរដ្ឋទូទៅ តើលោក ហ៊ុន សែន លក់ទីលានប្រជាធិបតេយ្យទៅឲ្យអ្នកណា និង លក់ក្នុងតម្លៃប៉ុន្មាន?

លោក ហ៊ុន​ សែន​ លក់ទីលានប្រជាធិបតេយ្យក្នុងតម្លៃប្រមាណ ១០០ លានដុល្លារ ទៅឲ្យក្រុមហ៊ុនក្រុមហ៊ុន ចិន​ និង ធនាគារកាណាឌីយ៉ា​ ដែលមានម្ចាស់ភាគហ៊ុន ២ នាក់ គឺ​ លោក ពុង ខៀវសែ​ និង​ ហ៊ុន​ ម៉ាណា​ ដែលជាកូនស្រីបង្កើតរបស់លោក ហ៊ុន សែន ណឹងឯង ។


តាមពត៌មានផ្ទៃក្នុងបង្ហើបឲ្យដឹងថា សំណើដោះដូរទីលានប្រជាធិបតេយ្យនេះ ត្រូវបានស្នើឡើងតាំងពី ៦ ខែមុន ប៉ុន្តែលោក ហ៊ុន សែន ទើបតែប្រកាសដោះដូរ កាលពីថ្ងៃទី ០៦ ខែធ្នូ ២០១៦ នោះទេ ឮថាទីលានប្រជាធបតេយ្យនេះ ត្រូវបានគេគ្រោងធ្វើអគារពាណិជ្ជកម្ម និង ផ្លូវពិសេសក្រោមដី ទៅកាន់តំបន់សណ្ឋាគារ កាំបូឌីយ៉ាណា ដែលជាផ្លូវមិនមែនសម្រាប់ពលរដ្ឋធ្វើចរាចរណ៏ធម្មតាទេ ។

សរុបសេចក្តីមក ទីលានប្រជាធិបតេយ្យសម្រាប់សម្តែងមតិយោបល់របស់ពលរដ្ឋត្រូវបានបុរសខ្លាំងនៃកម្ពុជាលក់យកលុយចាយអស់ទៅហើយ មិនបាច់សួររកកន្លែងសម្តែងមតិយោបល់អ្វីទៀតទេ ព្រោះត្រូវដឹងថា របបដឹកនាំសព្វថ្ងៃជារបបអ្វី គឺ របបអត្តាធិបតេយ្យ(របបផ្តាច់ការ) មិនគោរពសិទ្ធិរបស់ពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញឡើយ ច្បាប់រដ្ឋធម្មនុញ្ញគ្រាន់តែជាក្រដាសដែលគ្មានន័យក្នុងក្រសែ​ភ្នែក​របស់ជនផ្តាច់ការប៉ុណ្ណោះ ៕







ប្រភព៖ Khmerleaking

Previous Post
Next Post

post written by:

0 ความคิดเห็น: