วันอังคารที่ 20 มีนาคม พ.ศ. 2561

បែកធ្លាយសារសំងាត់ប្រភពពីបុគ្គលិកទូតអូស្ត្រាលីប្រចាំកម្ពុជា ថាហ៊ុន តូ ជាប់ក្នុងបញ្ជីខ្មៅនៃរដ្ឋាភិបាលអូស្ត្រាលី !


ហ៊ុន តូ ជាប់ក្នុងបញ្ជីខ្មៅនៃរដ្ឋាភិបាលអូស្ត្រាលី

ប្រភពពីបុគ្គលិកទូតអូស្ត្រាលីប្រចាំកម្ពុជា បានទម្លាយថា រដ្ឋាភិបាលអូស្ត្រាលីបានបិទទិដ្ឋាការហាមលែងឲ្យ ហ៊ុន តូ ចូលទៅទឹកដីនៃប្រទេសអូស្ត្រាលីទៀតហើយ ដោយសារ ហ៊ុន តូ ជាប់​ពាក់ព័ន្ធ​នឹង​ការ​រត់ពន្ធ​គ្រឿង​ញៀន និងលាង​លុយ​កខ្វក់ ដែល​ជា​បទ​ឧក្រិដ្ឋ​ក​ធ្ងន់​ធ្ងរ ​។

ដំណើររឿង ៖ កាល​ពីខែ​មីនា ឆ្នាំ២០១២​ សារ​ព័ត៌មាន​អូស្ត្រាលី​មួយ​ឈ្មោះThe Age បាន​ចុះផ្សាយ​ព័ត៌មាន​ថា ហ៊ុន តូ ពាក់​ព័ន្ធ​នឹងក្រុម​ឧក្រិដ្ឋ​ជន​រកស៊ី​ជួញដូរ​គ្រឿង​ញៀន និងលាង​លុយ​កខ្វក់​​ ហើយនគរ​បាលជាតិ​អូស្ត្រាលី​បានរៀប​ចំគម្រោង​ចាប់ខ្លួន​ ហ៊ុន តូ​ ក្នុងទីក្រុង​មែល​ប៊ន​ ប៉ុន្តែ​គម្រោ​ងត្រូវអាក់​ខានដោយ​សារ ហ៊ុន តូ មិនហ៊ានទៅអូស្ត្រាលី ។


ដោយឆ្លងកាត់ការស៊ើបអង្កេតយ៉ាងហ្មត់ អាជ្ញាធរប៉ូលីសនៃប្រទេសអូស្ត្រាលីបានរកឃើញថា ហ៊ុន តូ ពិតជាពាក់ពន្ធ័ក្នុងបទឧក្រិដ្ឋគ្រឿងញៀន និងលាងលុយក៏ខ្វក់ដូចការចុះផ្សាយរបស់កាសែត The Age ពិតមែន ។

បន្ទាប់ពីមានឯកសារ ភស្តុតាងគ្រប់គ្រាន់ នៅពេលនេះ រដ្ឋាភិបាលអូស្ត្រាលីបានដាក់បញ្ចូលឈ្មោះ ហ៊ុន តូ ក្នុងបញ្ជីខ្មៅនៃក្រុមឧក្រិដ្ឋជន និងហាមមិនឲ្យចូលប្រទេសអូស្ត្រាលីទៀតទេ ។


សាវតារ៖

ហ៊ុន តូ ជាកូន ហ៊ុន ណេង និងជា ក្មួយ ហ៊ុន សែន ហើយគ្មានអ្នកណាម្នា្កក់បានដឹងថា ហ៊ុន តូ ដែលសព្វថ្ងៃមានងារជាឧកញ៉ា ធ្វើអ្វីហើយមានជំនួញអ្វីឲ្យពិតប្រាកដនោះទេ តែគ្រាន់តែដឹងថា ហ៊ុន តូ ជាមនុស្សមានអំណាចកាចសាហាវ ជាមនុស្សកាងមានទ្រព្យសម្បត្តិមហាសាល ។

ភាពល្បីនិងជំនួញ ហ៊ុន តូ៖

ម្ចាស់ក្លឹបកំសាន្តស្ប៉ាក មានវីឡាផ្ទាល់ខ្លួនកាលពីដើមឆ្នាំ១៩៩០នៅទល់មុខសាលាតិចណូ មានឡានទំនើបជិះ មានអង្គរក្សឆ្វេងស្តាំ មុខក្រោយ និងមានកាំភ្លើងដាក់តាមឡានទៀតផង ។


ក្រោយមកមានវីឡាថ្មីដ៏ស្កឹមស្កែនៅម្តុំបឹងកេងកង ជាភូមិគ្រិះមានរបងបិទបាំងជុំជិត និងអង្គរក្សយាមកាមយ៉ាងតឹងតែង និងផ្ទះវីឡាដ៏ប្រណិតៗជាច្រើនទៀត ពេលទៅណាមកណាមានអង្គរក្សហែរហមកាន់តែច្រើនឡើង ចូលហាងណាមួយសុទ្ធតែប៉ាវហាងទាំងមូល ឬកន្លែងពិសេសៗ ។

អ្នកដែលហ៊ានមើលមុខហ៊ុន តូ ភាគច្រើនត្រូវអង្គរក្ស ហ៊ុន តូ វាយតប់ដោយដៃ ឬដោយកាំភ្លើង ហើយមានពាក្យចរចាមអារាមថា តារាស្រីទាំងឡាយដែល ហ៊ុន តូ ពេញចិត្តគឺមិនអាចរួចឡើយ ពួកតារាស្រីស្អាតៗទាំងនោះ បើមិនព្រមនិងត្រូវបានគេចាប់មកឲ្យ ហ៊ុន តូ ជាមិនខាន។


ព្រាប សុវត្ថិ ក៏ធ្លាប់ត្រូវបានល្បីថា ហ៊ុន តូ វាយពីរដងដែរ ដោយសារតែបដិសេសធន៍មិនព្រមផឹកស្រាដែល ហ៊ុន តូ ឲ្យផឹក គឺនៅឆ្នាំ២០០៤ម្តង និង២០០៨ម្តង ។

អង្គការ គ្លូប៊លវីណេស បានចុះផ្សាយថា ហ៊ុន តូ ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សបំផ្លាញព្រៃឈៃនៅកម្ពុជា ដែលក្នុងរបាយការណ៍របស់ខ្លួននៅឆ្នាំ២០០២ តែតាមពិត ហ៊ុន តូ ល្បីខាងរកស៊ីកាប់ឈើតាំងពីយូរណាស់មកហើយនៅកំពង់ចាមតាំងពីមុនអង្គការគ្លូប៊លវីតណេសចេញផ្សាយម្លេះ ប្រជាជននៅកំពង់ចាមភាគច្រើនដឹងរឿងនេះច្បាស់ណាស់ ។


ហ៊ុន តូ ក៏ជាជើងខ្លាំងខាងកាងឲ្យអ្នកជំនួញដូចសណ្ឋាគារភោជនីយដ្ឋាន ក្លឹបរាត្រី ផ្ទះសំណាក់ ក្រុមហ៊ុនដីធ្លី ក្រុមហ៊ុននាំចេញ ក្រុមហ៊ុននាំចូល កាស៊ីណូ ក្រុមហ៊ុនរកស៊ីឈើ ។ល។និង។ល។ ដោយ ហ៊ុន តូ ទទួលបាន១០ទៅ៣០ភាគរយ ដោយគ្រាន់តែកាងឲ្យអ្នកទាំងនោះ ក្រៅពីកិច្ចការទាំងនេះ ហ៊ុន តូ ល្បីថាជាអ្នករត់ពន្ធប្រេងពីសៀមមកខ្មែរផងដែរ ។


ហ៊ុន តូ មិនមានតួរនាទីអ្វីនៅក្នុងរបប ហ៊ុន សែន ទេ តែនៅពេលដែលសារព៌តមាន The Age ចុះផ្សាយពីរឿងពាក់ពន្ធ័គ្រឿងញៀន និងលាងលុយកខ្វក់ យើងឃើញ ផៃ ស៊ីផាន ចេញមុខយ៉ាងត្រដាបត្រដួសទៅការពារ ហ៊ុន តូ ដែលទង្វើរនេះយើងមើលទៅដូច ហ៊ុន តូ ជាបងធំរបស់នាយករដ្ឋមន្ត្រីអញ្ចឹង ។

យ៉ាងណាក៏ដោយ យើងចាំមើលទៀតថា ពេលដែលរដ្ឋាភិបាលអូស្ត្រាលីបិទទិដ្ឋាការមិនឲ្យ ហ៊ុន តូ ចូលទៅអូស្ត្រាលី ចឹង តើ ផៃ ស៊ីផាន ដើរទាវាដូចអណ្តើកទៅជួយនិយាយការពារ ហ៊ុន តូ ទៀតទេ ? ៕


ប្រភព៖ Chham Chhany
Previous Post
Next Post

post written by:

0 ความคิดเห็น: