ហួ ហាប់ ជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សជាច្រើននាក់ ដែលទៅពីខ្មែរ ចាំទទួល ហ៊ុន សែន នៅអូស្ត្រាលី គឺជាអ្នកនៅពីក្រោយឃាតករសម្លាប់លោក ឈុត វុឌ្ឍី
ដំណើររឿង៖ លោក ឈុត វុទ្ធី ទទួលមរណភាព ថ្ងៃទី ២៦ មេសា ២០១២ លោកជាអតីតប្រធាន “អង្គការក្រុមការពារធនធានធម្មជាតិ Natural Resource Protection Group” ពេលចុះពិនិត្យការកាប់បំផ្លាញព្រៃឈើ ។
ទីតាំងធ្វើឃាត៖ នៅក្រុមហ៊ុន Timber Green ជាក្រុមហ៊ុនមួយទទួលបានសិទ្ធិប្រមូលអនុផលព្រៃឈើនៅស្ទឹងតាតៃ នៅខេត្តកោះកុង តែតាមពិតក្រុមហ៊ុននេះមិនត្រឹមតែប្រមូលអនុផលព្រៃឈើទេ តែជាក្រុមហ៊ុនកាប់បំផ្លាញព្រៃឈើ និងរកស៊ីជួញដូរវល្លិ៍រមៀតសម្រាប់ផលិតគ្រឿងញៀនថែមទៀត។
ផ្ទុយទៅវិញក្រុមហ៊ុននេះ មិនមានការចុះបញ្ជីត្រឹមត្រូវ គ្មានអាស័យដ្ឋានទំនាក់ទំនងពិតប្រាកដឡើយ នេះបើតាមការផ្សាយរបស់កាសែត ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី១១ ខែធ្នូ ២០១១ ។
ក្រុមហ៊ុននេះ មានបីភាគីកាន់កាប់ភាគហ៊ុន គឺ ៖
១. ហ៊ុន ម៉ាណា និង ខៀវ សស៊ីលៀបមានភាគហ៊ុន ៥៧,៥% ។
២. ហួ ហាប់ កាន់កាប់២៥,៥%។
៣. ភាគីទី៣ កាន់កាប់១៧%។
ទំនាក់ទំនងបុគ្គលក្នុងក្រុមហ៊ុន ៖
១. ហ៊ុន ម៉ាណា និង ខៀវ ស ស៊ីលៀប គឺចាត់ទុកគ្នាដូចបងប្អូនបង្កើត ហើយការពិតនាងគ្រាន់តែជាមនុស្សរកស៊ីឈរឈ្មោះឲ្យ ហ៊ុន ម៉ាណា ប៉ុណ្ណោះ។
ហ៊ុន ម៉ាណា ជាអតីត ប្រពន្ធ ម៉ឹង កុម្ភៈ ត្រូវជាកូនប្រសារ ម៉ឹង សំផន និងត្រូវជាបងថ្លៃរបស់ ម៉ឹង ពន្លក។
ម៉ឹង ពន្លក ត្រូវជាប្តីរបស់ ខៀវ សស៊ីលៀប និងជាកូនចៅរបស់ ហ៊ុន ម៉ាណែត។
ម៉ឹង សំផន ជាឪពុកក្មេក ខៀវ ស ស៊ីលើប មានឋានៈជាឧត្តមសេនីយ៍ ជារដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអ្នកកាន់កាប់ផ្នែកភស្តភាក្រសួងការពារជាតិ ហើយត្រូវជាអតីតដន្លងរបស់ ហ៊ុន សែន។
ហ៊ុន ម៉ាណា និង ខៀវ សស៊ីលៀប ក្រៅពីរកស៊ីកាប់ឈើជាមួយគ្នា ពួកគេក៏រកស៊ីខាងសំណង់ជាមួយគ្នាដែរ គឺក្រុមហ៊ុន «អូគីដេរ» ដែលសាងសាង់វីឡា និងផ្ទះផ្វែងលក់។ល។
២. ហួ ហាប់៖ មានងារជាឧកញ៉ា ជាអនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន ប្រចាំនៅអូស្រ្តាលី និងណូវ៉ែលហ្សេឡង់ និងជាប្រធានក្រុមការងារតំបន់៣ ប្រចាំក្រុងស៊ីដនី រដ្ឋញូហ្សាវ៉ែល និងជាមនុស្សជំនិតរបស់ ហ៊ុន ម៉ាណែត។
ដោយសារតែក្រុមហ៊ុន Timer Green នេះជារបស់កូនចៅអស់លោកបែបនេះ បានជាគ្រប់ពេលដែលលោក ឈុត វុទ្ធី ចុះទៅពិនិត្យក្រុមហ៊ុននោះ ឬទៅមើលតំបន់ដែលក្រុមហ៊ុននោះកាប់ឈើ គឺតែងមានកម្លាំងកងទ័ព ពីកងពលលេខ៧០ ដែលគេស្គាល់ថាជាកងអង្គរក្សផ្ទាល់របស់ ហ៊ុន សែន និងកម្លាំងពីកងរាជអាវុធហត្ថ មករារាំងលោក ឈុត វុទ្ធី គ្រប់ពេល ហើយការស្លាប់របស់លោក ឈុត វុទ្ធី គឺមានវត្តមាន សន្តិសុខក្រុមហ៊ុន Timber Green និង កងរាជអាវុធហត្ថជាអ្នកនៅទីនោះ និងពាក់ព័ន្ធដែរ។ នេះហើយក៏ជាមូលហេតុដែល ពេលធ្វើឃាតភ្លាមគឺគ្រប់ក្រសួងចេញមុខការពារក្រុមហ៊ុន និងជួយផ្សាយលាក់បាំងមេខ្លោងឃាតករ ហើយពួក ម៉ឹង កុម្ភៈ ក៏សកម្មក្នុងការបំភ្លៃព័តមាននៅពេលនោះ។
សូមបញ្ជាក់ថា កាលពីថ្ងៃ០៩ មីនា ២០១៨ ដើម្បីអនុវត្តផែនការជួលមនុស្សឲ្យចាំទទួលលោក ហ៊ុន សែន នៅប្រទេសអូស្ត្រាលី នៅក្នុងកម្មវិធីជំនួបកំពូលអាស៊ាន-អូស្ត្រាលី ហ៊ុន សែន បានចាត់តាំង គឹម សន្តិភាព ជាប្រធានក្រុម និង ហួ ហាប់ ដែលត្រូវជាកូនធម៌យាយ ភូ ផងនោះ ជាអនុប្រធាន បានដឹកនាំគូរកនទៅជួលមនុស្សឲ្យចាំទទួលលោក ហ៊ុន សែន ដោយបានយលចំនួន២០ម៉ឺនដុល្លារ ហើយមានទាំងប័ណ្ណសម្រាប់ឲ្យអ្នកមកទទួលពាក់សម្គាល់ខ្លួនទៀតផង ៕
ប្រភព៖ Chham Chhany
0 ความคิดเห็น: