នៅព្រឹកថ្ងៃទី ២៧ មីនា ឆ្នាំ ២០១៨ នេះ បានកើតមានករណីជនស្លៀកពាក់មិនបញ្ជាក់អត្តសញ្ញាណជាអាជ្ញាធរ ឈ្មោះ គឹម វុត្ថា សង្ស័យថាជាប្រធានឆ្មាំសន្តិសុខដូនពេញ ទទួលបញ្ជាពីសុខ ពេញវុធ ប៉ុន្តែមានអំណាចខ្លាំង លើកដៃវ៉ៃជនស៊ីវិលដែលគ្រាន់តែសរសេរអក្សរ ១ តួ ០ + ០ = ៨ នៅលើថ្នល់ ។
សារនោះប្រហែលជាចង់បញ្ជាក់ថា មិនពេញចិត្តចំពោះចំណាត់ការតុលាការ លោក គឹម វុត្ថា បានបង្កហិង្សាដោយទះកំភ្លៀងបុរសនោះ បង្ខំឲ្យលុបអក្សរនោះចោល ។ ពេលយើងឃើញឃ្លិបវីដេអូនោះហើយ ធ្វើឲ្យកើតសេចក្តីឈឺចាប់ចំពោះជាតិខ្មែរដែលស្ថិតក្នុងនឹមត្រួតត្រានៃអំណាចផ្តាច់ការ ចូលចិត្តប្រើហិង្សាលើពលរដ្ឋស្លូតត្រង់ជាដំណោះស្រាយ ។
យើងប្រឆាំងដាច់ខាតអំពើហិង្សាក្រៅច្បាប់ទម្លាប់នេះ យើងចង់បាននីតិរដ្ឋ ប៉ុន្តែបែរជាបំពានសិទ្ធិសេរីភាពរបស់ពលរដ្ឋ ។ សូមបងប្អូនជួយស៊ែរដើម្បីបញ្ជាក់ថា យើងស្អប់អំពើហិង្សាក្រៅច្បាប់ និង ទាមទារឲ្យចាប់ខ្លួនជនបង្កហិង្សាមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន៕
លោក អំ សំអាត និងលោក ច័ន្ទ ពុទ្ធិស័ក្ដ ត្រូវបានទទួលរងរបូសយ៉ាងធ្ងន់ធ្ងរដោយការប្រព្រឹត្តហិង្សារពីសំណាក់ក្រុមសន្ដិសុខខណ្ឌដូនពេញ ប៉ុន្តែត្រូវបានតុលាការចេញដីកាកោះហៅក្នុងនាមជាជនសង្ស័យ ពាក់ព័ន្ធនឹងអំពើហិង្សារ ដែលបានកើតឡើងនោះទៅវិញ ។
ដំណើររឿង៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ អំឡុងពេលក្បួនដង្ហែរអហិង្សារធ្វើដំណើរឆ្លងកាត់តាមផ្លូវនានាក្នុងរាជធានីភ្នំពេញឆ្ពោះទៅទីលានប្រជាធិបតេយ្យ ក្រុមសន្តិសុខដឹកនាំដោយ គឹម វុត្ថា ប្រធានសន្ដិសុខខណ្ឌដូនពេញ បានបិទផ្លូវរារាំងក្បួនដង្ហែរ និងបានឆក់យកស្គរឆ៉ៃយ៉ាំ និងបដាពីអ្នកដើរហែក្បួន ។
នៅពេលនោះ ក្រុមសន្ដិសុខបានចាប់ផ្ដើមប្រើអំពើហិង្សារ ដោយគ្មានហេតុផលទៅលើ លោក ច័ន្ទ ពុទ្ធិស័ក្ដ ខណៈដែលលោកកំពុងថតសកម្មភាពហែរក្បួនរបស់សហគមន៍ ។
លោក អំ សំអាត បានខំប្រឹងព្យាយាមដោយសន្ដិវិធី ដើម្បីបញ្ឈប់ស្ថានការណ៍តានតឹងនិងអំពើហិង្សារ ក្នុងនាមលោកជាអ្នកឃ្លាំមើលសិទ្ធិមនុស្ស ប៉ុន្តែភ្លាមៗនោះ ក្រុមសន្ដិសុខបានចាប់ផ្ដើមវាយដំទៅលើរូបលោក ដោយបានហ៊ុមព័ទ្ធ ដាល់មុខ និងកញ្ចឹងករបស់លោកជាច្រើនដៃ ដោយគ្មានហេតុផលទាល់តែសោះ ហើយអ្នករងគ្រោះទាំងពីរត្រូវបានរងរបួស និងត្រូវការសម្រាកព្យាបាល ។
នៅព្រឹកថ្ងៃដដែល លោក អំ សំអាត និងលោក ច័ន្ទ ពុទ្ធិស័ក្ដ បានដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៏រដ្ឋបាលនគរបាលជ័យជំនះ បន្ទាប់ពីអ្នកទាំងពីរទទួលរងអំពើហិង្សា ។
អង្គការលីកាដូ និងសារព័ត៌មានជាតិជាច្រើនទៀត មានទាំងរូបថត វីដេអូ និងសាក្សី ដែលបញ្ជាក់ពីការវាយដំយ៉ាងអាក្រក់នោះ ប៉ុន្តែបណ្ដឹងរបស់អ្នកទាំងពីរមិនត្រូវបានយកមកចាត់ការទេ តែបែជាមារឿងហួសចិត្តព្រោះព្រះរាជអាជ្ញា ងិន ពេជ កោះហៅលោក អំ សំអាត និងលោក ចន្ទ ពុទ្ធិសក្ត័ ទៅសាកសួរក្នុងនាមជនជាប់ចោទ ហើយជនបង្ករហុង្សារដែលជាសន្តិសុខខណ្ឌដូនពេញត្រូវព្រះរាជអាជ្ញាបង្វែទៅជាជនរងគ្រោះទៅវិញ ។
ករណីដូចគ្នានេះដែរ សកម្មជន CNRP ជាង១០នាក់ដែលកំពុងជាប់ពន្ធនាគារក្នុងហេតុការក្រុមសន្តិសុខខណ្ឌដូនពេញ គឹម វុត្ថា វាយដំនៅទីលានប្រជាធិបតេយ្យ ក៏បានត្រូវតុលាការនៃរបប ហ៊ុន សែន បង្វែរពីជនបង្ករហិង្សារជាជនរងគ្រោះ ហើយចាប់ជនរងគ្រោះដែលជាសកម្មជន CNRP ដាក់ពន្ធនាគាររហូតសព្វថ្ងៃ ។
ស្តែងចេញពីករណីវាយដំពលរដ្ឋនៅថ្ងៃនេះ និងពេលកន្លងមក ហើយអ្នករងគ្រោះក្លាយជាជនជាប់ចោទ ជាប់ពន្ធនាគារ ឯជនត្រូវចោទក្លាយជាជនរងគ្រោះក្រៅរង្វង់ច្បាប់បែបនេះ យើងសន្មត់បានថារបប ហ៊ុន សែន ជារបបមួយដែលលើកទឹកចិត្តដល់ជនហិង្សារ សាហាវព្រៃផ្សៃជាងសត្វតិរិច្ឆាន ហើយបើចង់លុបបំបាត់របបនេះចេញពីកម្ពុជា ពលរដ្ឋខ្មែរ និងអ្នកនយោបាយត្រូវតែរួមគ្នាផ្លាស់ប្តូរ ហ៊ុន សែន ចេញ នោះទើបប្រទេសជាតិ និងពលរដ្ឋ បាននូវយុត្តិធ៌ម ប្រជាធិតេយ្យ សេចក្តីសុខទាំងផ្លូវកាយ និងផ្លូវចិត្ត ៕ (Chham Chhany)
0 ความคิดเห็น: