ពួកបំបង់បាយ តុលាកាឡ៍តេឡេ បិទបាំងទាំងស្រុងដោយមិនលើកយករឿងអង្គហេតុនៃអំពើហិង្សាការទំនាស់វិវាទដីធ្លី ប្រភពពីទំព័រហ្វេសប៊ុករបស់លោក ខ្មែរ សុវណ្ណភូមិ បានចុះផ្សាយបញ្ចេញទស្សនៈមតិលោក មានដូចខាងក្រោម៖ ពួកបំបង់បាយ តុលាការតេឡ
អានសេចក្តីថ្លែងការណ៍របស់អយ្យការខេត្តក្រចេះ គឺបានបិទបាំងទាំងស្រុងដោយមិនលើកយករឿងអង្គហេតុនៃការទំនាស់ និងរឿងកងកម្លាំងកងទ័ពបាញ់ពលរដ្ឋឲ្យរងរបួសធ្ងន់ធ្ងរជាច្រើននាក់ឡើយ ជាពិសេសការយកកងទ័ពមកប្រើខុសតួនាទី តែបែជាមកផ្តោតលើចំណុចវាយប្រហារវិទ្យុអាស៊ីសេរី តែម្ខាងដូចមនុស្សធម្មតា ឬមន្រ្តីអាជ្ញាធររដ្ឋាភិបាលនិយាយដែរ។ តើទង្វើនេះសមជាតុលាការរបស់ជាតិ និងរបស់ពលរដ្ឋដែរទេ?
សំគាល់៖ គ្រាន់តែមានរឿងភ្លាម គ្រប់ផ្នែក គ្រប់ស្ថាប័ន រួមទាំងអាម៉ីអាថោងស៊ីភីភីផង បាននាំគ្នាដុតដៃដុតជើងស្វែងរកលោកស្រី ទិន សុភ័ក្រ ដែលបានផ្តល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី។ យើងជឿ១០០%ថាលោកស្រី ទិន សុភ័ក្រ ពិតជារងការគំរាមកំហែងគ្រប់បែបយ៉ាងចំពោះរឿងនេះដែលនាំឲ្យគាត់ប្តូរពាក្យសំដី។ អ្នកគ្រប់គ្នាដឹងហើយប្រព័ន្ធប្រផ្សព្ថផ្សាយ និងនយោបាយពួកកុម្មុយនីស្ត ឬផ្តាច់ការ១០០%គឺបោកប្រាស់ គំរាម និងបំភ្លៃទាំងអស់៕ (ខ្មែរ សុវណ្ណភូមិ)
គូសបញ្ជាក់ផងដែរថា៖ ក្រុមអាជ្ញាធរព្រៃ និងប្រជាពលរដ្ឋរងគ្រោះដោយការរំលោភដីធ្លី អះអាងផ្ទុយគ្នាអំពីចំនួនតួលេខស្លាប់និងរបួស ដ៏ចម្រូងចម្រាស ក្រោយអាជ្ញាធរខេត្តក្រចេះ បានប៉ះទង្គិចគ្នាដោយហិង្សាជាមួយពលរដ្ឋដែលមានជម្លោះដីធ្លី ចំទិវាសិទ្ធិនារីអន្តរជាតិ។
ក្នុងថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ឆ្នាំ ២០១៨នេះ មានការផ្ទុះអំពើហិង្សាមួយបានកើតឡើងនៅក្នុងខេត្តក្រចេះ ដែលបង្កឲ្យមានការអះអាងពីចំនួនមនុស្សស្លាប់និងរបួសផ្ទុយគ្នាដ៏ចម្រូងចម្រាស។ ក្រុមប្រជាពលរដ្ឋ និងមន្ត្រីសិទ្ធិមនុស្សបានអះអាងថា មានអ្នកស្លាប់ដោយគ្រាប់កាំភ្លើង ចំនួន ៦នាក់ និងរបួសជាច្រើននាក់ផ្សេងទៀត។ ប៉ុន្តែអភិបាលខេត្តក្រចេះ បានបដិសេធភ្លាមៗថា គ្មានអ្នកស្លាប់ក្នុងហេតុការណ៍ផ្ទុះអាវុធនេះទេ។ អាជ្ញាធរក៏បានចាប់ខ្លួនអ្នកតវ៉ាជាច្រើននាក់ បន្ទាប់ពីការតវ៉ាក្នុងទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនចំការកៅស៊ូមួយ។
យ៉ាងហោចណាស់មានពលរដ្ឋចំនួន៦នាក់ ត្រូវគេរាយការណ៍មកថា បានស្លាប់ ១៥នាក់រងរបួស ហើយនឹងច្រើននាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនក្រោយកងកម្លាំងប្រដាប់អាវុធបើកការបាញ់ប្រហារ លើក្រុមអ្នកតវ៉ាក្នុងជម្លោះដីធ្លីមួយក្នុងខេត្តក្រចេះ នៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីសិទ្ធិមនុស្ស និងប្រជាពលរដ្ឋដែលស្ថិតក្នុងហេតុការណ៍នោះ។ ការតវ៉ារឿងដីធ្លីនាំដល់ការផ្ទុះអាវុធនេះ បានកើតឡើងនៅរសៀលថ្ងៃព្រហស្បតិ៍ ទី ៨ ខែ មីនា ឆ្នាំ ២០១៨ ក្រោយពីក្រុមប្រជាពលរដ្ឋ បើកការតវ៉ា នៅក្នុងតំបន់ក្រុមហ៊ុន ដាំដើមកៅស៊ូមួយ ក្បែរផ្លូវជាតិលេខ ៧៦ A នៅក្នុង ស្រុកស្នួល ខេត្តក្រចេះ។
តាមការឱ្យដឹងពីសាក្សីផ្ទាល់ភ្នែកឱ្យដឹងថា ក្រុមទាហានប្រដាប់ដោយអាវុធវែង ក្នុងចំណោមអាជ្ញាធរមានសមត្ថកិច្ចព្រៃប្រមាណជា ១៥០នាក់ បានបើកការបាញ់រះប្រហារដើម្បីបំបែកហ្វូងបាតុករតវ៉ាដីធ្លីទាំងនោះ៕
0 ความคิดเห็น: