ខ្មែរ សុវណ្ណភូមិ៖ ប្រយ័ត្នសំដីណា ហ៊ុន សែន កុំយកចរឹតបែកថ្នាំមកប្រើ ហើយចេះតែនិយាយគ្មានដឹងខ្យល់អីឲ្យសោះ!
ពីំុនមក ទាំងរដ្ឋាភិបាលចោរ និងអាជ្ញាធរប៉ូលិសគឺច្បាស់ណាស់ថា ឃាតករ សំលាប់លោកបណ្ឌិត កែម ឡី ជាបុគ្គល ជួប សំលាប់ ហើយព្យាយាមលាក់វីដេអូសុវត្ថិភាពមិនឲ្យរាស្រ្តខ្មែរមើលទេ និងថែមទាំងព្យាយាមរារាំងគ្រប់សកម្មភាពទាក់ទងនឹងពិធីបុណ្យ រួមទាំងការទាមទារនានាដើម្បីស្វែងរកការពិតរឿងឃាតកម្មពីមហាជនថែមទៀត។
ស្រាប់តែពេលនេះបែជាមកចោទថា «ចារកម្មអាមេរិក CIA» ជាអ្នកសំលាប់លោក បណ្ឌិត កែម ឡី ទៅវិញ។ បើដូច្នោះមែន គឺ៖ ហ៊ុន សែន ត្រូវដោះលែង ជួប សំលាប់ ជាបន្ទាន់, បង្ហាញវីដេអូសុវត្ថិភាពពិត និងដាក់ពាក្យប្តឹងរដ្ឋាភិបាលអាមេរិកភ្លាមៗទាក់ទងនឹងរឿងឃាតកម្មនេះ។ អាចប្តឹងទៅតុលាការអន្តរជាតិក៏បានដែរអោយតែពិត ហើយគិតថាខ្មែរមិនអាចធ្វីអីអាមេរិកបាន។
បើមិនដូច្នោះទេ គឺ ហ៊ុន សែន នៅតែជាមនុស្សចោលម្សៀត រស់តែនឹងធ្វើទង្វើថោកទាប និងដើរលាបពណ៌គេ ដើម្បីអំណាច។ ជាពិសេសយើងសូមផ្តាំមក ហ៊ុនសែន ថាបើទង្វើដើរលាបពណ៌ និងចោទគេអនាធិបតេយ្យបែបនេះនៅតែបន្ត គឺ ហ៊ុន សែន ប្រហែលជាអាចចៀសមិនផុតពីការស៊ីគ្រាប់មីស៊ីលពីយន្តហោះគ្មានមនុស្សបើករបស់អាមេរិកនៅថ្ងៃណាមួយមិនខានឡើយ។ ខ្មែរ សុវណ្ណភូមិ
0 ความคิดเห็น: