วันอังคารที่ 20 มีนาคม พ.ศ. 2561

ពលករខ្មែរនៅថៃជាង៣សែននាក់អាសន្នធំហើយ!៖ អាជ្ញាធរ​ថៃ​នឹង​បិទ​ដំណើរ​ការ​បន្ត​សុពលភាព​ប័ណ្ណ​ស្នាក់នៅ​និង​ធ្វើ​ការ​ឬ​ហៅ​ប័ណ្ណ​ស៊ីជម្ពូ !


អាជ្ញាធរ​ថៃ​នឹង​បិទ​ដំណើរ​ការ​បន្ត​សុពលភាព​ប័ណ្ណ​ស្នាក់នៅ ឬ​ប័ណ្ណ​ធ្វើការ ហៅថា ប័ណ្ណ​ស៊ីជម្ពូ នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា​ខាងមុខនេះ។ លិខិត​ជូនដំណឹង​របស់​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៩ ខែ​មីនា ឱ្យ​ដឹង​ថា អាជ្ញាធរ​ថៃ​នឹង​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង​តាម​ផ្លូវ​ច្បាប់​ចំពោះ​ពលករ​បរទេស​ទាំងអស់​ដែល​ពុំ​មាន​ច្បាប់​អនុញ្ញាត​ឱ្យ​ស្នាក់​នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ។


ស្ថានទូត​អំពាវនាវ​ដល់​ពលករ​កម្ពុជា​ទាំងអស់​ដែល​មិន​ទាន់​បាន​បន្ត​សុពលភាព​ប័ណ្ណ​ស្នាក់នៅ និង​ធ្វើការ​បណ្ដោះអាសន្ន សូម​ប្រញាប់​រួសរាន់​ទៅ​បន្ត​សុពលភាព​នៅ​ការិយាល័យ​ច្រក​ចេញ​ចូល​តែមួយ​របស់​ភាគី​ថៃ​តាម​បណ្ដា​ខេត្ត​-​ក្រុង ដែល​បងប្អូន​រស់នៅ និង​ធ្វើការ​ឱ្យ​បាន​រួចរាល់​ត្រឹម​ថ្ងៃ​ទី​៣១ ខែ​មីនា​នេះ។

ជាមួយ​គ្នា​នេះ​ដែរ ប្រសិនបើ​ពលករ​ចង់​ដឹង​ព័ត៌មាន​លម្អិត​បន្ថែម អាច​ទាក់ទង​មន្ត្រី​ស្ថានទូត​កម្ពុជា​ប្រចាំ​ក្រុង​បាងកក តាមរយៈ​ទូរស័ព្ទ​លេខ ០២ ៩៥៧ ៥៨៥១/ ០៩២ ៨០៥ ០៥៦១ /០៩៤ ០៩២ ៥៩០៥។

ក្រសួង​ការងារ​ឱ្យ​ដឹង​ថា ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​បច្ចុប្បន្ន មាន​ចំនួន​ជាង ១​លាន​នាក់។ ក្នុងចំណោម​នោះ មាន​ពលករ​ជាង ៧០​ម៉ឺន​នាក់ ជា​ពលករ​ស្របច្បាប់ និង​ពលករ​ជាង ៣០​ម៉ឺន​នាក់​ទៀត ពុំ​ទាន់​មាន​ភាព​ស្របច្បាប់​នៅឡើយ​ទេ៕

អាជ្ញាធរ​ថៃ​ស្នើ​ឱ្យ​កម្មករ​ទូក​នេសាទ​ខ្មែរ​ពាក់​អាវ​ពោង និង​ឈរ​តម្រៀប​គ្នា​ថត​រូប អំឡុង​ពេល​ពួក​គេ​​ចុះ​ត្រួត​ពិនិត្យ​​​តំបន់​កំពង់ផែ ចេញ​ចូល​ក្នុង​ខេត្ត​ត្រាត កាល​ពី​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo courtesy of Human Rights Watch



 

ប្រភព៖ វិទ្យុអាស៊ីសេរី
Previous Post
Next Post

post written by:

0 ความคิดเห็น: