วันพฤหัสบดีที่ 15 มีนาคม พ.ศ. 2561

សូមកោតសរសើរដ៏ក្រៃលែងនូវទឹកចិត្តរបស់ពលរដ្ឋខ្មែរនៅអូស្រ្តាលី ដែលសុខចិត្តរៀរ៉ៃលុយគ្នាធ្វើដំណើរទៅទីក្រុងស៊ីដនី ដើម្បីចូលរួមធ្វើបាតុកម្មប្រឆាំងលោកហ៊ុន សែន !


ពលរដ្ឋខ្មែរនៅអូស្ត្រាលីរៀរ៉ៃលុយគ្នាធ្វើដំណើរទៅក្រុង ស៊ីដនី ដើម្បីដុតទីងមោង តេជោសែន អម្បូរសិច

លោក Vannak Real និង ក្រុមទឹកចិត្តកូនខ្មែរ ដែលធ្វើការនៅ CAPE company at Wheatstone Project west Australia Perth. And CAPE and AGC boys at Darwin Project បានឧបត្ថម 2000$ សំរាប់សម្រួលដល់ការធ្វើដំណើរទៅបាតុកម្មប្រឆាំងលោក ហ៊ុន សែន នៅក្រុង Sydney ។


ព្រឹកស្អែក ១៦ មីនា ២០១៨ នេះ ហ៊ុន សែន នឹងទៅដល់ក្រុង Sydney ប្រទេសអូស្ត្រាលី ហើយក៏មានបងប្អូនខ្មែរដែលរស់នៅក្រុង Sydney ចាំធ្វើបាតុកម្មជាលើកទី ១ ដែរ ដល់ថ្ងៃទី ១៧ – ១៨ មីនា នឹងធ្វើបាតុកម្មធំដែលមានពលរដ្ឋមកពីបណ្តារដ្ឋនានាក្នុងប្រទេសអូស្ត្រាលីចូលរួម ។


ចំណែកពលរដ្ឋ​ខ្មែរ​ក្នុង​ទីក្រុង​ហ្វីឡាឌែលហ្វីយ៉ា (Philadelphia) នៃ​រដ្ឋ​ភែនស៊ីលវែនញ៉ា (Pennsylvania) សហរដ្ឋអាមេរិក គ្រោង​នាំគ្នា​ដុត​ទីងមោង​ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មីនា ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ ក្នុង​ប្រទេស​អូស្ត្រាលី នឹង​នាំគ្នា​ដុត​រូប​ទីងមោង​លោក ហ៊ុន សែន ដូចគ្នា​ដែរ ។


ឆាំ ឆានី សូមលើកទឹកចិត្ត នឹងអំពាវនាងដល់បងប្អូនខ្មែរអ្នកស្នេហាជាតិគ្រប់រូប សូមចូលរួមឲ្យបានច្រើនកុះករ ដើម្បីបាតុកម្មទាមទារឲ្យ ហ៊ុន សែន បញ្ឈប់ជាបន្ទាប់នូវការដឹកនាំដូចតិរិច្ឆាន ធ្វើទុក្ខបុកម្នេញអ្នកមាននិន្នាការប្រឆាំង កាប់សម្លាប់ ឆក់ប្លន់ ទ្រព្យសម្បត្តិ ផ្ទះសម្បែង ដីធ្លី ពលរដ្ឋជាតិសាសន៍ឯង ក្រៅរង្វង់ច្បាប់ និងកាត់ទឹកដីឲ្យយួន ឲ្យងាកមកគោរពសិទ្ធិសេរីភាពពលរដ្ឋតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរី ផ្តល់យុត្តិធ៌មដល់ពលរដ្ឋរងគ្រោះ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ៕



 


ប្រភព៖ Chham Chhany

Previous Post
Next Post

post written by:

0 ความคิดเห็น: