วันเสาร์ที่ 31 มีนาคม พ.ศ. 2561

ក្ដៅៗ៖ បែកធ្លាយឆាកល្ខោនឥតវាំងននមួយជ្រុងទៀតហើយ ចាប់ជនជាប់ចោទបាន 5 នាក់ថ្ងៃនេះរឿងឃាតកម្មអ្នកស្រី ចេវ សុវឌ្ឍនា ប៉ុន្តែរង់ចាំសម្តេចតេជោរមកដល់សិន សឹមបញ្ជូនទៅតុលាការ !


មនុស្ស ៥ នាក់ត្រូវបញ្ជួនទៅតុលាការថ្ងៃនេះ ក្នុងរឿងឃាតកម្មអ្នកស្រី ចេវ សុវឌ្ឍនា

ថ្ងៃនេះ ៣១ មីនា ២០១៨ ប៉ូលីសក្រសួងមហាផ្ទៃបានបញ្ជួនជនសង្ស័យចំនួន៥នាក់ទៅតុលាការ ដែលអ្នកទាំង៥នោះគឺ៖

ទី​១​​ អ្នកបើកបរ​រថយន្ត​អតីត​អភិបាលខេត្ត លោក​ឡាយ វណ្ណៈ ។

ទី​២ អ្នកបើកបរ​រថយន្ត​ឱ្យ​លោក​ឡាយ ណា​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្ត ។

ទី​៣ លោក​ឡាយ ណា​រិ​ទ្ធ ស្នងការ​រង​នគរបាល​ខេត្ត ព្រមទាំង​២​នាក់​ទៀត​ជា​ប្តី​-​ប្រពន្ធ អ្នកបម្រើ​នៅផ្ទះ នាង​ចេ​វ សុ​វ​ឌ្ឍ​នា ដែល​ជា​សាក្សី​សំខាន់​បំផុត​ក្នុង​អំពើ​ឃាតកម្ម​នេះ​ផង​ដែរ ។


ប្រភពពត៌មានគាំទ្ររបប ហ៊ុន សែន Swift News ​បានចុះផ្សាយថាប៉ូលិស​ក្រសួងមហាផ្ទៃ​បង្ហើប​ថា ការចាប់ខ្លួន​អតីត​អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ រួមទាំង​ការឃាត់ខ្លួន​បងប្រុសរ​ប​ស់លោក គឺ​លោក ឡាយ ណា​រិ​ទ្ធ និង​បក្ខពួក ពាក់ព័ន្ធ​សំណុំរឿង​ឃាតកម្ម​នេះ មិន​ត្រូវបាន​ក្រសួងមហាផ្ទៃ ប្រកាស​ជា​ផ្លូវការ​នៅឡើយ​ទេ ដោយ​រង់ចាំ​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​មកដល់​ភ្នំពេញ នៅ​ម៉ោង ៥-៦ ល្ងាច​ថ្ងៃ​សៅរ៍ ទី​៣១ ខែមីនា​នេះ​សិន​ ។


ការរង់ ហ៊ុន សែន ឲ្យមកវិនិច្ឆ័យក្នុងរឿងឃាតកម្មនេះ ត្រូវបានមហាជនឆ្ងល់ថា ចុះបើ ហ៊ុន សែន ទៅលែងមក រឿងនេះត្រូវផ្អឹបតែប៉ុណ្ណឹង ? ឬក៏ចាំ ហ៊ុន សែន មកពិនិត្យសិនថាការរៀបចំឃាតករ និងអ្នកនៅពីក្រោយ សិប្បនិម្មិត ទទួលទោសជំនួសត្រកូល ហ៊ុន សមឬអត់ ? ៕ ប្រភព៖ Chham Chhany


កាន់តែច្បាស់ឃាត់ខ្លួន ៥ នាក់៖ គេធ្វើក ត្រកូលឡាយដែលធ្លាប់ក្អេងក្អាង អាងខ្មោច សុខ អាន កាលនៅរស់ និងដើម្បីលាងភាពកខ្វក់ឲ្យត្រកូលហ៊ុន!


អ្នកណាក៏ដឹងដែរថា ហ៊ុន សែន ស្អប់ សុខ អាន និងក្រុមមនុស្សរបស់ សុខ អាន ខ្លាំងណាស់ ហើយនៅកម្ពុជា មានតែ សុខ អាន មួយទេ ដែល ហ៊ុន សែន មិនដែលហ៊ានប៉ះសូម្បីតែមួយសរសៃរសក់។ ដោយឡែក ខាងត្រកូលឡាយ ជាមនុស្សលត់ក្រាប និងបានយសស័ក្កិដោយសារ សុខ អាន ទាំងអស់ ហើយ ខ្មែរ សុវណ្ណភូមិ បាននិយាយច្បាស់ៗថា មិនយូរទេ ឡាយ វណ្ណៈ នឹងត្រូវ ហ៊ុន សែន ធ្វើស៊ីហើយក្រោយពីការស្លាប់របស់ សុខ អាន នេះ។


ជាក់ស្តែងពេលនេះ គឺ ឡាយ វណ្ណៈ ត្រូវគេដកតំណែងឲ្យមកបញ្ឈរជើងនៅកន្លែងថ្មី ហើយរឿងឃាតកម្មត្រូវបានគេស៊ើបឡើងវិញ ដោយក្នុងនោះគឺមាន​មនុស្ស​ពាក់ព័ន្ធ​៥​នាក់​កំពុង​ឃាត់ខ្លួន​នៅ​ក្រសួងមហាផ្ទៃ ក្រោយ​ពេល​សួរ​ចម្លើយ​រួច​រួមមាន​៖ ទី​១​អ្នកបើកបរ​រថយន្ត​អតីត​អភិបាលខេត្ត ឡាយ វណ្ណៈ ។ ទី​២ អ្នកបើកបរ​រថយន្ត​ឱ្យ​ ឡាយ ណា​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្ត ។ ទី​៣ ​ឡាយ ណា​រិ​ទ្ធ ស្នងការ​រង​នគរបាល​ខេត្តត្រូវជាបងរបស់ ឡាយវណ្ណៈ និង​ទី​៤ ទី​៥ មាន​២​នាក់​ទៀត​ជា​ប្តី​-​ប្រពន្ធ អ្នកបម្រើ​នៅផ្ទះ នាង​ចេ​វ សុ​វ​ឌ្ឍ​នា ដែល​ជា​សាក្សី​សំខាន់​បំផុត​ក្នុង​អំពើ​ឃាតកម្ម​នេះ​ផង​ដែរ ។


តាមពិតអ្នកធ្វើការធំៗក្នុងជួររដ្ឋាភិបាលអ្នកណាក៏ដឹងដែរថា នាង ចេវ សុវឌ្ឍនា គឺជាស្រីលួចលាក់របស់ ហ៊ុន ម៉ាណែត។ ចុះហេតុអ្វីបានជា ខាងក្រុមត្រកូលឡាយជាអ្នកសំលាប់ទៅវិញ? បើឡាយ វណ្ណៈ យកនាង ជាស្រីលួចលាក់ ហេតុអ្វីមកជួលផ្ទះឲ្យនាងសម្រាកកាយនៅក្បែរខ្លួន តែមិនជួលឲ្យនៅឆ្ងាយដើម្បីងាយបិទបាំង? ដូចជាមិនសមទាល់តែសោះ។ ពោលមានតែអ្នកនៅភ្នំពេញទេ ទើបធ្វើបែបបនេះ។  ប្រភព ៖ ខ្មែរ សុវណ្ណភូមិ



 




Previous Post
Next Post

post written by:

0 ความคิดเห็น: