วันอาทิตย์ที่ 1 เมษายน พ.ศ. 2561

ធ្លាយការពិតចឹងសោះ! អ្នកស្រីរូបស្រស់សោភា ចេវ សុវឌ្ឍនា​ ត្រូវបានឃាតករសម្លាប់បំបិទមាត់ដើម្បីបំបាត់ដានចោល ព្រោះតែមានស្នេហាត្រីកោណ នេះឯង !


ពាលស៊ីពាល ក្នុងអម្បូរ CPP

នៅ​រសៀល​សុក្រ ទី​៣០ ខែមីនា ២០១៨​ ពិធីផ្ទេរដំណែង ឡាយ វណ្ណះ កូនប្រសារ ស៊ូ ភារិន្ទ ខ្សែ សុខ អាន ដាក់ អ៊ុច ភា កូនប្រសារ ស្រី បេន នៅ​សាល​មហោស្រព​ខេត្តតាកែវ ក្រោម​អធិបតីភាព​នាយក​រដ្ឋមន្ត្រី​ស្តីទី សម្តេច​ក្រឡាហោម ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។


ក្នុងពិធីផ្ទេរដំណែងគេ​ស​ង្គេ​ត​ឃើញ​ អតីត​អភិបាល​ខេត្តតាកែវ លោក​ ឡាយ វណ្ណៈ មាន​ទឹកមុខ​យ៉ាង​ក្រៀមក្រំ​បន្ទាប់​ពី​ចប់​ពិធី​ផ្ទេរតំណែង​ជា​ផ្លូវ​ហើយ បាន​ចាកចេញ​ទៅ​មុន​បាត់ មិនដឹង​ទៅ​ណា ព្រោះ​សំណុំរឿង​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​មួយ​ចំពោះអ្នកស្រី ចេវ សុវឌ្ឍនា មិនមែន​ជា​រឿង​អាច​ញញឹម​មុខស្រស់​ដូច​មុន​បាន​ទេ ។


ករណីឃាតកម្មមកលើអ្នកស្រី ចេវ សុវឌ្ឍនា នេះបានកើតឡើងកាលពី​យប់​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ ។ ចេ​វ សុ​វ​ឌ្ឍ​នា អាយុ ៣៦​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ ជា​សមាជិក​នៃ​ក្រុមយុវជន “​ក​១៥៧” និង​ក៏​ជា​អ្នកបម្រើ​ការងារ​នៅ​រដ្ឋសភា​ផងដែរ ត្រូវបាន​អ្នកធ្វើការងារ​ផ្ទះ ប្រទះឃើញ​ស្លាប់របៀប​ចងក នៅក្នុង​បន្ទប់ដេក ជាប់​នឹង​ខ្សែ​វាំងនន​បង្អួច ក្នុងភូមិ​គ្រឹះ​មួយនៅ​ភូមិ​ផ្សារ​តា​កោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​។​


​ភ្លាមៗ ប៉ូលិស​ខេត្តតាកែវ បាន​សន្និដ្ឋានថា ចេ​វ សុ​វ​ឌ្ឍ​នា បាន​ចងក សម្លាប់ខ្លួន ដោយសារតែ​វិបត្តិ​ស្នេហា​ត្រីកោណ​។​



​ប៉ុន្តែ​សាច់ញាតិ និង​មហាជន បានដាក់​ការសង្ស័យ ហើយ​ថា អាច​មិនមែនជា​រឿង​អត្តឃាត​ទេ តែ​ជា​រឿង​ឃាតកម្មសម្លាប់​នាង​ហើយ ទើប​យកទៅ​ព្យួរ​ក​ ។


រឿងរ៉ាវកើតឡើងប្រហែលមួយខែ ឆាំ ឆានី បានទទួលពត៌មានពីរដ្ឋសភាថា ចេវ សុវឌ្ឍនា មានទំនាក់ទំនងស្និទស្នាលជាមួយ ហ៊ុន ម៉ាណែត ។


បន្ទាប់ពី ឆាំ ឆានី ផ្សាយឡើងវិញនូវករណីឃាតកម្មនេះ មន្ត្រីក្រសួងមហាផ្ទៃម្នាក់បានផ្ញើរសារមក ឆាំ ឆានី ថា ៖ ម៉ាណែត មិនមែនជាអ្នកសម្លាបអ្នកស្រី ចេវ វឌ្ឍនា ទេ តែ ម៉ាណែត គឺជាដើមចម ព្រោះ ម៉ាណែត មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយអ្នកស្រី ចេវ សុវឌ្ឍនា ហើយអ្នកដែលរៀបចំឃាតករគឺ ជំនាញការយួន ពេជ្រ សោភ័ណ ដែលត្រូវជាឪពុកក្មេក ម៉ាណែត ។


ដោយឡែកប្រភពពីអ្នកសិល្បៈ បានឲ្យដឹងថា អ្នកស្រី ចេវ សុវឌ្ឍនា ធ្លាប់មានប្តីមុនដែលជាអតីតរាតាភាពយន្ត ហើយមានកូនប្រុសម្នាក់ច្បងគេ ។


ការដកដំណែង ឡាយ វណ្ណះ ចាប់ខ្លួន ឡាយ ណារិត និងមនុស្សផ្សេងទៀត ត្រូវបានមន្ត្រីក្រសួងមហាផ្ទៃបង្ហើបថា វាជាការរៀបចំឃាតករ និងអ្នកនៅពីក្រោយ សិប្បនិម្មិត ដើម្បីទទួលទោសជំនួស ពេជ្រ សោភ័ណ និង ម៉ាណែត ឬអាចនិយាយបានថា ពាលស៊ីពាលរវាងអតីតក្រុម សុខ អាន និង ហ៊ុន សែន និយម ៕








ប្រភព ៖ Chham Chhany
Previous Post
Next Post

post written by:

0 ความคิดเห็น: