តើអ្នកណាអាចជាមនុស្សត្រូវ ហ៊ុន សែន ធ្វើស៊ីបន្ទាប់ក្នុងបក្សប្រជាជនចាប់ក្រោយពីឆ្នាំ២០១៨ទៅ បើសិនជាស៊ីភីភីនៅតែដឹកនាំរបបឯកបក្សដូចនេះនិងគ្មានដំណោះស្រាយពីអន្តរជាតិ?
តាមការស្មានទុក និងព័ត៌មានពីក្នុងស៊ីភីភីផ្តល់មក មនុស្សទាំងនោះរួមមាន៖
១. ហ៊ីង ប៊ុនហៀង (អាចដកដំណែង និងមិនទៀង)
២. សុខ ឥសាន (មិនអាចដឹងថាស្ថិតក្នុងស្ថានភាពណា)
៣. ទ្រី ភាព (មិនអាចដឹងថាស្ថិតក្នុងស្ថានភាពណា)
៤. ផៃ ស៊ីផាន (មិនអាចដឹងថាស្ថិតក្នុងស្ថានភាពណា)
៥. ឈាង វុន (មិនអាចដឹងថាស្ថិតក្នុងស្ថានភាពណា)
៦.អោម យិនទៀង (មិនអាចដឹងថាស្ថិតក្នុងស្ថានភាពណា)
៧. កែន សត្ថា (មិនអាចដឹងថាស្ថិតក្នុងស្ថានភាពណា)
៨. ជា សុផារ៉ា (បញ្ឈរជើង)
៩. គង់ វិបុល (មិនអាចដឹងថាស្ថិតក្នុងស្ថានភាពណា)
១០. ជួន សុវណ្ណ (មិនអាចដឹងថាស្ថិតក្នុងស្ថានភាពណា)
១១.ឃឹម ប៊ុនសុង (មិនអាចដឹងថាស្ថិតក្នុងស្ថានភាពណា និងអាស្រ័យលើ អារម្មណ៍ស្រីណា)
១២. ស ខេង (ទឹកចុងក្រោយ ពិបាកស្មាន)
ក្រៅពីបញ្ជីទាំង១២នាក់នេះ គឺនៅមានមេទ័ព៣នាក់ទៀត។ សូមមិនបញ្ចេញឈ្មោះ។
សូមបងប្អូនតាមដានចុះ។ បងប្អូនមានចាំទេថាកាលឆ្នាំ ២០១៦ និងចុងឆ្នាំ២០១៧ ខ្មែរ សុវណ្ណភូមិ បានផ្សាយ៣ ទៅ៤ ដង រឿង ហ៊ុន សែន លែងទុកចិត្ត ហ៊ីង ប៊ុនហៀង និង គន់ គីម ហើយបង្កើតក្រុមតាមដានគ្នាទៅវិញទៅមក និងការត្រៀមផែនការដក គន់ គីម ចោល? ពេលនេះលទ្ធផលចេញមួយហើយ គឺ គន់ គីម ត្រូវបាន ហ៊ុន សែន ដកគ្រវាត់ចោលបាត់ហើយ នៅឡើយ ហ៊ីង ប៊ុនហៀង។ ជារួមដំណើរនេះ ហ៊ុន សែន នឹងដើរបន្តិចម្តងៗ ដើម្បីកំចាត់ពួកទាំងនេះចោល ព្រោះខ្លួនដឹងថាមនុស្សជុំវិញខ្លួនកាន់តែធ្វើឲ្យខ្លួនលែងទុកចិត្ត និងពួកគេកាន់តែលែងសូវមានប្រយោជន៍សម្រាប់ខ្លួនទៀតហើយ។
ចំពោះក្រុមមនុស្សដែលមានក្នុងបញ្ជីខាងលើ ខ្មែរ សុវណ្ណភូមិ សូមមិនបញ្ជាក់ហេតុផលឡើយ តែពួកមនុស្សទាំងនេះអាចយល់បានដោយខ្លួនឯង ហើយជាពិសេសបងប្អូនអាចស្វែងយល់ចំណុចនៃមនុស្សទាំងនេះ ទៅថាហេតុអ្វីបានជាក្លាយទៅជាចំណុច ហ៊ុន សែន ត្រូវកំទេចចោល?
បញ្ជាក់៖ ក្នុងចំណោមមនុស្សទាំងនេះ អាចមានមនុស្ស២នាក់ដែល ហ៊ុន សែន ថ្ងៃក្រោយប្រែចិត្តមិនធ្វើស៊ី (សូមមិនបញ្ជាក់)។
ប្រភព ៖ ខ្មែរ សុវណ្ណភូមិ
0 ความคิดเห็น: