วันพฤหัสบดีที่ 12 เมษายน พ.ศ. 2561

អាសន្នធំហើយ កម្ពុជានឹងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុត!៖ ធនាគារ​ពិភពលោក ​ព្រមាន​ពី​ហានិភ័យ​សេដ្ឋកិច្ច​កម្ពុជា​ដោយសារ​អស្ថិរភាព​នយោបាយ ! - World bank warn Cambodia economic


អាសន្នធំហើយ កម្ពុជានឹងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុត!៖  ធនាគារ​ពិភពលោក ​ព្រមាន​ពី​ហានិភ័យ​សេដ្ឋកិច្ច​កម្ពុជា​ដោយសារ​អស្ថិរភាព​នយោបាយ ! 

ធនាគារ​ពិភពលោក ព្រមាន​ពី​បញ្ហា​ប្រឈម​ចំនួន ៣ ដែល​អាច​ធ្វើ​ឲ្យ​មាន​ហានិភ័យ​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា ក្នុង​ឆ្នាំ​២០១៨​នេះ។ របាយការណ៍​ចុងក្រោយ​អំពី​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក របស់​ធនាគារ​ពិភពលោក ដែល​មាន​ចំណងជើង​ថា «​បង្កើន​សក្ដានុពល​» (Enhancing Potential) បង្ហាញ​ថា បញ្ហា​ប្រឈម​ទាំង​៣ របស់​កម្ពុជា​រួមមាន ភាព​មិន​ប្រាកដ​ប្រជា​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា ឆ្នាំ​២០១៨ ខាងមុខ ការ​ធ្លាក់​ចុះ​សមត្ថភាព​ប្រកួតប្រជែង​នៅ​ក្រៅ​ប្រទេស និង​ការ​អូស​បន្លាយ​ការ​រីក​លូតលាស់​វិស័យ​សំណង់។


របាយការណ៍​របស់​ធនាគារ​ពិភពលោក ក៏​លើកឡើង​ដែរ​ថា ទស្សនវិស័យ​អំពី​កំណើន​ការងារ ហាក់​មិន​សូវ​មាន​ភាព​ប្រាកដ​ប្រជា​ឡើយ។ ម្យ៉ាងទៀត ដោយសារតែ​មានការ​កើន​ឡើង​យ៉ាង​ឆាប់រហ័ស​នៃ​ប្រាក់​ឈ្នួល​គោលការណ៍​នេះ បាន​បណ្ដាល​ឲ្យ​សមត្ថភាព​ប្រកួតប្រជែង​ក្រៅ​ប្រទេស​របស់​កម្ពុជា ដែល​ពឹងផ្អែក​ជា​ចម្បង​លើ​កម្លាំង​ពលកម្ម​តម្លៃ​ថោក ត្រូវ​ធ្លាក់​ចុះ។


យ៉ាងណាក៏ដោយ របាយការណ៍​ទស្សន៍ទាយ​ថា សេដ្ឋកិច្ច​កម្ពុជា ត្រូវ​រំពឹង​ថា​នឹង​សម្រេច​បាន​កំណើន ៦.៩​ភាគរយ ក្នុង​ឆ្នាំ​២០១៨​នេះ ខណៈ​ទិន្នន័យ​បឋម​នៃ​កំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​២០១៧ មាន​ត្រឹម ៦.៨​ភាគរយ។ កំណើន​ក្នុង​ឆ្នាំ​២០១៨​នេះ គឺ​ដោយសារតែ​មានការ​កើន​ឡើង​លើ​ការ​ចំណាយ​របស់​របប​លោក ហ៊ុន សែន និង​ស្ថានភាព​សាកល​មាន​អំណោយផល រួមមាន តម្រូវការ​ខ្លាំង​ពី​សេដ្ឋកិច្ច​របស់​ប្រទេស​ជឿនលឿន។ សម្រាប់​រយៈពេល​មធ្យម​របាយការណ៍​បញ្ជាក់​ថា លំហូរ​នៃ​វិនិយោគទុន​បរទេស​ដោយ​ផ្ទាល់ និង​វិនិយោគ​សាធារណៈ​លើ​ហេដ្ឋារចនាសម្ព័ន្ធ នឹង​ជួយ​លើកកម្ពស់​ទិន្នផល​សេដ្ឋកិច្ច ដោយ​ជំរុញ​ឲ្យ​មាន​កំណើន​តម្រូវ​ការ​សរុប និង​ពង្រីក​សមត្ថភាព​ផលិតកម្ម៕


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ Photo: RFA 






ប្រភព៖ វិទ្យុអាស៊ីសេរី

Previous Post
Next Post

post written by:

0 ความคิดเห็น: