วันอาทิตย์ที่ 8 เมษายน พ.ศ. 2561

កញ្ចក់ឆ្លុះសង្គម៖ ផ្ទះថ្មីរបស់អ្នកក្រនៅកម្ពុជាឈ្មោះ ហ៊ុន សែន និងធ្វើការប្រៀបធៀបផ្ទះនាយករដ្ឋមន្រ្តីប្រទេសកាណាដា និងខ្មែរ តើខុសគ្នាយ៉ាងណាដែរ ?! 


ឆាំ ឆានី៖ ផ្ទះថ្មីរបស់អ្នកក្រនៅកម្ពុជាឈ្មោះ ហ៊ុន សែន

ហ៊ុន សែន ​និង ប៊ុន រ៉ានី បានរៀបចំពិធីឡើងគេហដ្ឋានថ្មី និងគម្រប់ខួបអាពាហ៍ពិពាហ៍៤២ឆ្នាំ នៅថ្ងៃសុក្រ ៦រោច ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ៦ ខែមេសា ឆ្នាំ២០១៨ នៅទួលក្រសាំង ក្រុងតាខ្មៅ ដោយមានភ្ញៀវកិត្តិយសជាច្រើនបានចូលរួម រួមទាំងអាចារ្យស៊ីលុយសពអតីតតារាសម្តែង សាន ស្រីឡៃ ចូលរួមចាត់ចែងពិធីផងដែរ ។


ឆាំ ឆានី៖ រូបភាពជាច្រើនសន្លឹកក្នុងពិធីឡើងផ្ទះ ហ៊ុន សែន នៅតាខ្មៅបានបង្ហាញឲ្យឃើញវត្តមានមនុស្សស្និទ្ធជាមួយ ហ៊ុន សែន ជាច្រើននាក់ចូលរួម ដែលក្នុងនោះក៏មានប្រពន្ធឧក្រិដ្ឋជនព្រៃឈើ លឹម ប៊ុណ្ណា ដែល ហ៊ុន សែន ប្រកាសតាមចាប់ក៏មកចូលរួមដែរ ។ ការចូលរួមរបស់ប្រពន្ធ លឹម ប៊ុណ្ណា អាចបញ្ជាក់បានថា កុំថាឡើយតាមចាប់ លឹម ប៊ុណ្ណា បើទោះជាពួក លឹម ប៊ុណ្ណា មកចូលដល់ក្នុងផ្ទះ ហ៊ុន សែន ក៏ ហ៊ុន សែន មិនហ៊ានប៉ះ លឹម ប៊ុណ្ណា ដែរ ព្រោះ លឹម ប៊ុណ្ណា មាន ប៊ុន រ៉ានី ជាអ្នកកាង ។


ដោយឡែកសំរាប់ក្រុមគ្រួសារបងប្អូន ហ៊ុន សែន វិញ យើងឃើញ ហ៊ុន ស៊ីណាត និង ហ៊ុន សាន តែមិនឃើញក្រុមគ្រួសារ ហ៊ុន ណេង ចូលរួមទេ ។


ដូច្នេះអាចបញ្ជាក់បានថា រឿងបិសាចឆ្អឹងស ហ៊ុន ម៉ាណា ដណ្តើមប្តី ហ៊ុន ចន្ថា កូន ហ៊ុន ណេង នោះ គឺនៅតែជារឿងក្តៅគគុកដែលគ្រួសារបងប្អូនពីរនាក់នេះនៅតែមើលមុខគ្នាមិនត្រង់ ៕


ខ្មែរ សុវណ្ណភូមិ៖ កញ្ចក់សង្គម៖ ផ្ទះនាយករដ្ឋមន្រ្តីប្រទេសកាណាដា និងខ្មែរ

នាយករដ្ឋមន្រ្តីប្រទេសកាណាដា Justin Trudeau មានប្រាក់ខែ១៤២០០ដុល្លារក្នុង១ខែធ្វើធ្វើផ្ទះសមល្មមមួយរស់នៅជាលក្ខណៈសាមញ្ញ ដុជរាស្រ្តទូទៅនៅកាណាថា ហើយគ្មានកងការពាររាប់រយនាក់ និងគ្មានបន្ទាយការពារឡើយ។ ដោយឡែក នាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន មានប្រាក់ខែ១១៥០ ដុល្លារពីឆ្នាំ១៩៩៣មកឆ្នាំ២០១៤ និង២៥០០ដុល្លារ ពីឆ្នាំ២០១៥ដុល្លារមក គឺមានវិមាន ៣ តំលៃរាប់រយលានដុល្លារ មានកងការពាររាប់ពាន់នាក់ និងមានបន្ទាយការពារខ្លួនទៀត។ ដូច្នេះ ពលរដ្ឋខ្មែរគួរចេះគិតពិចារណាហើយថាតើមនុស្សដូចមេដឹកនាំខ្មែរជាមនុស្សប្រភេទណា? ។


Meng Kong: នាយករដ្ឋមន្ត្រី​ស្រុករំដួល​ពិតជា​ពូកែ​មែន ប្រាក់ខែមិនដល់$2000ផង​សង់ផ្ទះបានស្អាតណាស់ នាយករដ្ឋមន្ត្រី​កាណាដាប្រាក់ខែ $14200 (មួយឆ្នាំ$170,400) គាត់សង់បានផ្ទះតូចមួយ ៕













Previous Post
Next Post

post written by:

0 ความคิดเห็น: