ក្រុមអ្នកតាក់តែងច្បាប់អាមេរិក កាលពីថ្ងៃអង្គារបានទាមទារឲ្យក្រុមហ៊ុនហ្វេសប៊ុក មានការការពារល្អជាងមុននូវទិន្នន័យបុគ្គល ដោយនាយកក្រុមហ៊ុនគឺលោក Mark Zuckerberg ត្រូវបានសួរសំណួរពិបាកៗមួយចំនួនពីគណៈកម្មាធិការព្រឹទ្ធសភាចំនួនពីរ អំពីបញ្ហាបំពានលើទិន្នន័យផ្ទាល់ខ្លួនដែលប៉ះពាល់ដល់អ្នកប្រើប្រាស់ហ្វេសប៊ុកចំនួនរាប់សិបលាននាក់ ដែលប្រើប្រាស់បណ្តាញសង្គមដ៏មហិមានេះ។
លោក Chuck Grassley ប្រធានគណៈកម្មាធិការនីតិកម្មខាងគណបក្ស សាធារណរដ្ឋប្រចាំរដ្ឋ Iowa បានថ្លែងថា «វាបានបង្ហាញយ៉ាងច្បាស់ថានេះជាការរំលោភលើសេចក្តីទុកចិត្តរបស់អ្នកប្រើប្រាស់ និងជាការផ្ទេរទន្និន័យមិនសមរម្យ»។
សូមទស្សនាការផ្តល់សក្ខីកម្មរបស់លោក Mark Zuckerberg
លោក Zuckerberg ត្រូវបានកោះហៅឲ្យធ្វើសក្ខីកម្មបន្ទាប់ពីមានការរកឃើញថាទន្និន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ Facebook រាប់លាននាក់ត្រូវបានក្រុមហ៊ុន Cambridge Analytica យកទៅប្រើប្រាស់ដោយមិនបានជូនដំណឹងដល់ក្រុមហ៊ុនFacebook។ យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump បានជួលក្រុមហ៊ុននេះកាលពីពេលបោះឆ្នោតឆ្នាំ២០១៦៕
លោក Mark Zuckerberg អញ្ជើញធ្វើសក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការពាណិជ្ជកម្ម និងយុត្តិធម៌របស់ព្រឹទ្ធសភា នៅវិមានសភា Capitol Hill ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨។
សមាជិកព្រឹទ្ធសភា លោក Bill Nelson (រូបស្តាំ) លោក John Thune (រូបឆ្វេង) និងលោក Chuck Grassley (រូបទី២ពីឆ្វេង) ថ្លែងនៅពេលលោក Mark Zuckerberg ផ្តល់សក្ខីកម្មនៅវិមានសភា Capitol Hill ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨។
ក្រុមយុទ្ធនាការ Avaaz កាន់បដានៅពីមុខរូប Mark Zuckerberg ធ្វើពីក្រដាសចំនួន១០០ នៅខាងក្រៅវិមានសភា Capitol ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨។
មនុស្សម្នាកាន់ស្លាកសញ្ញា និងពាក់វ៉ែនតាដែលមានសរសេរឃ្លាថា «ឈប់តាមដានតទៅទៀត» នៅមុនពេលលោក Mark Zuckerberg អញ្ជើញទៅធ្វើសក្ខីកម្ម នៅវិមានសភា Capitol Hill ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨។
ប្រភព៖ វីអូអេខ្មែរ
0 ความคิดเห็น: