ក្រុមការងាររបស់ ហ៊ុន ម៉ាណែត ជាអ្នកកែសម្រួលរូបថត ឡាយ វណ្ណៈ និង សរសេរចម្លើយសារភាពជំនួសអតីតអភិបាលខេត្តតាកែវ ឡាយ វណ្ណៈ។ ដូច្នេះសូមពលរដ្ឋ ស្វែងយល់ឲ្យបានជាក់លាក់!
ក្រុមអ្នកបច្ចេកទេស ធ្វើវិភាគ និងពិនិត្យលើរូបថតរវាង ហ៊ុន ម៉ាណែត និងរូបរបស់ ឡាយ វណ្ណៈ ជាមួយនាង ចេវ សុវឌ្ឍនា (កាលនៅរស់) បញ្ញេាក់ថា រូបថតទាំងអស់របស់់ ឡាយ វណ្ណៈ ជាមួយនាង គឺជារូបដែលគេកាត់ត និងសម្រួលតាមបច្ចេកទេស ដើម្បីបំភាន់មតិសាធារណៈ។ ប៉ុន្តែថតទាំងអស់ ហ៊ុន ម៉ាណែត ជាមួយនាង សុវឌ្ឃនា គឺជារូបថតដើម។
គួររំលឹកថានាង សុវឌ្ឍនា មុុនពេលស្លាប់ កាលពីថ្ងៃទី២៧ មករា ២០១៨ នៅទីរួមខេត្តតាកែវ បានបន្សល់ទុកសំបុត្រ ១ច្បាប់ ដែលនិយាយសំដៅទៅ ហ៊ុន ម៉ាណែត ថានាងស្រឡាញ់តែបងម្នាក់ (ក្នុងនាមជាអ្នកទី២) ទោះបីបងមមានភរិយាក្តី។ ហើយនាងបញ្ជាក់ទៀតថា ទោះបីមានគេយាយី (ឪពុកក្មេករបស់ ហ៊ុន ម៉ាណែត) យ៉ាងណាក្តី។
ដោយឡែកចម្លើយសារភាពរបស់ ឡាយ វណ្ណៈ នៅលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី៣១ មីនា ២០១៨ ត្រូវបានសាច់ញាតិមន្រ្តីជាន់ខ្ពស់ខ្លះ ផ្ញើសារមកថា «គឺក្រុមការងាររបស់ ម៉ឹង ពន្លក កូនរបស់ ម៉ឹង សំផន និង ជាអតីតប្អូនថ្លៃរបស់ ហ៊ុន ម៉ាណា ព្រមទាំងក្រុមការងាររបស់ ហ៊ុន ម៉ាណែត (ឬក្រុម ម.១៥៧ ជាមួយនាង ចេវ សុវឌ្ឍនា) គឺ អ្នករៀបចំសម្រួលរូបភាព ព័ត៌មាន និង សរសេរលើទំព័រហ្វេសប៊ុក សារភាពរបស់ ឡាយ វណ្ណៈ រួចផ្សាយលើបណ្តាញសង្គម និងសារព័ត៌មាន Fresh News របស់ក្រុម ហ៊ុន សែន ជាដើម។
ប្រភព ៖ ម៉ែន ណាត, Chham Chhany
0 ความคิดเห็น: