សំណើចតែអាចសើចមិនចេញសម្រាប់ខ្មែរ៖ ឪពុកបន់ឌឹត និងកូនបណ្ឌិត ជជែកវែកញែកតឹងកដាក់គ្នានិងគ្នា រឿងរដ្ឋមន្រីការបរទេសជប៉ុននិងនយោបាយស្រុកខ្មែរ
សំណើច៖ ឪកូនជជែកគ្នា!
កូន៖ ឪៗ! រដ្ឋមន្រីការបរទេសជប៉ុនអត់និយាយរឿងនយោបាយស្រុកយើងមែនអី ឪ កាលគាត់ជួបឪឯង?
ឪ៖ អត់មាននិយាយទេ។ គាត់គ្រាន់តែថា «ជប៉ុនសង្ឃឹមថាការបោះឆ្នោតនៅកម្ពុជា២០១៨ ខាងមុខ នឹងប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ប៉ុណ្ណោះ»។
ណែត៖ ហ្អាក! បើគាត់និយាយចឹងមែនចប់ហើយ? អាហ្នឹងហើយដែលបញ្ជាក់ថាគាត់និយាយរឿងនយោបាយនោះ។ អាហ្នឹងគឺសំដីការទូតណាឪ។ គាត់ចង់ដាស់តឿនឪក្នងន័យការទូតថា«ការបោះឆ្នោតខាងមុខគឺអយុត្តិធម៌ មិនសេរី និងមិនអាចទទួលយកបាន ហើយមិនអាចជាការបោះឆ្នោតដោយគ្មានដៃគូរប្រគួតបានទេ»។ ឪ យល់អត់?
ឪ៖ អ្ហើយ!!!! អញមិនយល់ទេ។
ណែត៖ ឪឯង សំដីការទូតមិនយល់មែននឹង ទាល់តែនិយាយថា៖ «អារន្ទះបាញ់ឯងខូចណាស់, អាងាប់ឯងត្រូវឲ្យសង្រ្គោះជាតិមកចូលរួមបោះឆ្នោតវិញ,អញចង់ប្រាប់ឯងថាការបោះឆ្នោតនៅកម្ពុជាគឺឯងត្រូវឈប់បោក ឈប់លួចនិងឈប់បន្លំគេ។ល។ និង។ល។» និយាយចឹងៗ អាហ្នឹងបានភាសាឪឯង ហើយឪឯងស្តាប់ទៅយល់។
ឪ៖ អើបើនិយាយចឹងអញយល់មែនតា!
ដោយ៖ ខ្មែរ សុវណ្ណភូមិ
0 ความคิดเห็น: