วันพุธที่ 28 มีนาคม พ.ศ. 2561

ទីបំផុតក៏បែកធ្លាយការពិត ពីមូលហេតុអ្វីបានជាយួនចង់ឲ្យលោក ហ៊ុន​ សែន​ចុះចេញពីអំណាច ?!


ស្វែងយល់៖ ហេតុអ្វីយួនចង់ឲ្យ ហ៊ុន សែន ចុះចេញ?

ជារួម ហេតុផលដែលយួនចង់ឲ្យ ហ៊ុន សែន ចុះចេញមិនពិបាកយល់ទេ។ ពោលគឺ៖

១. ហ៊ុន សែន កាន់តែអស់ប្រជាប្រីយ៍ភាព ហើយបក្សប្រជាជនកំពុងប្រឈមមុខនឹងការវិនាសបាត់បង់វត្តមានរបស់ខ្លួននៅលើទឹកដីខ្មែរនាពេលអនាគតប្រសិនបើមិនកែកុនឲ្យទាន់ពេល។ នេះហើយជាកង្វល់របស់យួន ព្រោះបក្សនេះយួនជាអ្នកបង្កើត។


២. យួនបានកោះត្រល់ យួនបានបង្ខិតខ្សែបន្ទាត់ព្រំដែនតាមដែលខ្លួនចង់ ហើយបង្គោលព្រំដែនត្រូវបានគេប្រកាសថាបោះរួចរាល់ហើយនៅចុងឆ្នាំ២០១៧។ ដូច្នេះ យួនមិនត្រូវការ ហ៊ុន សែន ទៀតទេ។ ព្រោះបើនៅ ហ៊ុន សែន ប្រៀបដូចជាការទុកដុំភ្លើងមួយដុំឲ្យឆេះមិនរលុតចំពោះរឿងកោះត្រល់ និងរឿងព្រំដែនដីគោកអញ្ចឹង។ ហើយការយកមនុស្សថ្មីមកជំនួស តិច ឬច្រើន អាចធ្វ់ើឲ្យខ្មែរផ្តោតទៅលើរឿងផ្សេងពីការដឹកនាំរបស់អ្នកថ្មីនោះ ចៀសជាងលើរឿងព្រំដែនដ៏ក្តៅដូចសព្វថ្ងៃមិនឈប់ជាមួយ ហ៊ុន សែន។


៣. យួនបានរៀបចំឲ្យ ហ៊ុន សែន ផ្តល់លិខិតស្នាមនៃភាពស្របច្បាប់ដល់ជនជាតិយួនខុសច្បាប់នៅខ្មែររួចរាល់ហើយ។ ដូច្នេះកិច្ចការរបស់ ហ៊ុន សែន ក៏ចប់ដែរ។

៤. ហ៊ុន សែន ព្យាយាមចាប់ដៃជាមួយចិន ដែលជាសត្រូវរបស់យួន។ នេះជារឿងដែលយួនមិនសប្បាយចិត្ត ដោយចោទថា ហ៊ុន សែន រមិលគុណនឹងខ្លួន។


៥. យួនបានបន្តុបមនុស្សជាជំនាញការរបស់ខ្លួនជាច្រើនតាមគ្រប់ក្រសួងបន្លំឈ្មោះជាខ្មែរដើម្បីបន្តគ្រប់គ្រងស៊ីភីភី និងនយោបាយខ្មែរ។ ដូច្នេះទោះដាក់អ្នកផ្សេង ហើយស៊ីភីភីនៅតែដឹកនាំ នោះយួននឹងនៅតែមានឥទ្ធិពលលើនយោបាយខ្មែរដដែល។


៦. យួនចង់បន្ថយកំហឹងខ្មែរជាមួយយួន ហើយយួនអាចបន្តធ្វើជាអ្នកមានគុណលើខ្មែរបន្តទៀត។ ជារួមវាជារូបភាពថ្មីដូចសម័យយួនកំទេចពួកខ្មែរក្រហមចាស់ រួចបន្តុបពួកខ្មែរក្រហមខ្មែរអោយដឹកនាំបន្តមកដល់សព្វថ្ងៃនេះអញ្ចឹង។ ពោលវាគ្រាន់តែបរិបទនយោបាយខុសគ្នា និងខុសសម័យកាលប៉ុណ្ណោះ។


៧. យួនចង់ឲ្យ ហ៊ុន សែន និងកូនចៅ ហ៊ុន សែន រួមទាំងពួកមេដឹកនាំស៊ីភីភីមួយចំនួនទៀតនៅតែជាមនុស្សរស់នៅបន្តដឹងគុណយួន ដោយវិធីនេះវាអាចផ្តល់កាសឲ្យ ហ៊ុន សែន និងបក្សពួកខ្លួនធំៗនៃក្បាលម៉ាស៊ីនស៊ីភីភីរស់នៅសោយសុខក្នុងជីវិតចុងក្រោយ និងស្លាប់ទៅមានដីកប់នៅកម្ពុជា។

អត្ថបទដោយ៖ ខ្មែរ សុវណ្ណភូមិ





Previous Post
Next Post

post written by:

0 ความคิดเห็น: