วันจันทร์ที่ 12 มีนาคม พ.ศ. 2561

ភរិយា​​ សច្ចវាទី វីរបណ្ឌិតកែម ឡី ចេញមុខ​អំពាវនាវ​ស្នើ​សុំឱ្យពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ធ្វើបាតុកម្ម​ប្រឆាំង​ហ៊ុនសែន - Kemley wife call for protest against Hun Sen


ភរិយា​​ លោកសច្ចវាទី វីរបណ្ឌិតកែម ឡី អ្នកស្រី ប៊ូ រចនា ចេញមុខ​អំពាវនាវ​ជា​លើកទីមួយ នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ស្នើសុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ចេញ​មុខ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន នៅ​ពេល​ដែល​លោក​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល អាស៊ាន​-​អូស្ត្រាលី នា​ពេល​ខាងមុខនេះ។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា យល់ថា ការ​អំពាវ​របស់​លោកស្រី ប៊ូ រចនា មិនមែន​ជា​ឆន្ទៈ​ចេញ​ពី​ចិត្ត​ទេ ដោយ​លោក​ចោទ​ប្រកាន់​ថា ជា​ការ​ធ្វើ​តាម​ការ​ញុះញង់​របស់​ក្រុម​ណាមួយ។


នៅ​ក្នុង​វីដេអូ​ឃ្លីប ដែល​មាន​រយៈពេល​តែ ១៧​វិនាទី ដែល​ត្រូវ​បង្ហោះ​តាម​បណ្ដាញ​សង្គមហ្វេសប៊ុក កាល​ពី​ថ្ងៃ​ទី​អាទិត្យ ទី​១១ មីនា អ្នកស្រី ប៊ូ រចនា បាន​លើកដៃ​សំពះ ហើយ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី ចូលរួម​បាតុកម្ម​ជាមួយ​លោកស្រី ប្រឆាំង​នឹង​ដំណើរ​របស់​លោក ហ៊ុន សែន ទៅ​រួម​កិច្ចប្រជុំ​នៅ​ទីនោះ។ «»


នេះ​ជា​លើក​ទី​១​ហើយ ដែល​អ្នកស្រី ប៊ូ រចនា ចេញមុខ​អំពាវនាវ​យ៉ាង​ដូច្នេះ។ ការ​អំពាវនាវ​នេះ ខណៈ​ពលរដ្ឋ​ខ្មែរ នៅ​ក្រៅ​ប្រទេស រួមមាន អាមេរិក កាណាដា និង​អូស្ត្រាលី កំពុង​ធ្វើ​ចលនា​មហាជន ដើម្បី​ឲ្យ​មាន​ការ​ដុត​ទីងមោង​រូបលោក ហ៊ុន សែន។

សន្ទុះ​នៃ​ការ​ដុត​ទីងមោង​រូបលោក ហ៊ុន សែន ផ្ទុះឡើង​ខ្លាំង​ដូចនេះ បន្ទាប់ពី​លោក ហ៊ុន សែន ព្រមាន​ថា លោក​នឹង​តាម​វ៉ៃ​ដល់​ផ្ទះ​បើ​អ្នកណា​ហ៊ាន​ដុត​រូប​ទីងមោង​លោក។ «»


អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយ​ថា ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន នៅ​អូស្ត្រាលី គឺជា​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ ប៉ុន្តែ​បើ​ពួកគេ​ធ្វើ​លើស​ពី​សិទ្ធិ​ជន​ទាំងនោះ​នឹង​ត្រូវ​ដំបង​ពី​ប៉ូលិស​អូស្ត្រាលី​ព្រោះ​លោក​ថា ហ៊ុន សែន ជា​ភ្ញៀវ​របស់​រដ្ឋាភិបាល​អូស្ត្រាលី។

អ្នកនាំពាក្យ​របប​លោក ហ៊ុន សែន រូប​នេះ ចោទ​ប្រកាន់​ថា ការ​អំពាវ​របស់​អ្នកស្រី ប៊ូ រចនា មិនមែន​ចេញពី​ចិត្ត​ទេ។ «»


ប៉ុន្តែ ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី​មួយ​រូប គឺ​អ្នកស្រី ម៉ាលី ណា មាន​ប្រសាសន៍​ថា ការ​ចោទ​ប្រកាន់​របស់​លោក សុខ ឥសាន នៅ​ពេល​នេះ​មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ។ អ្នកស្រី​ថា នឹង​ចូលរួម​តាម​ការ​អំពាវនាវ​របស់​អ្នកស្រី ប៊ូ រចនា ព្រោះ​ដើម្បី​ទាមទារ​យុត្តិធម៌ និង​គាំទ្រ​ភាព​ក្លាហាន​របស់​អ្នកស្រី ប៊ូ រចនា។ «»

លោក ហ៊ុន សែន នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី ថ្ងៃទី ១៧-១៨ មីនា​ខាងមុខនេះ។


តាម​គម្រោង ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី នឹង​ប្រមូល​ផ្ដុំ​គ្នា​ធ្វើបាតុកម្ម​ប្រឆាំង លោក ហ៊ុន សែន នៅ​ទីតាំង​សំខាន់ៗ ដែល​លោក​ហ៊ុន សែន ឆ្លងកាត់ និង​នៅ​ទីតាំង​មួយ​ចំនួន​ដូចជា​នៅមុខ​សាលាក្រុង​ស៊ីដនី នៅ​មុខ​ភោជនីយដ្ឋាន និង​សណ្ឋាគារ​ដែល​លោក ហ៊ុន សែន ស្នាក់​នៅ​ជាដើម៕




ប្រភព៖ វិទ្យុអាស៊ីសេរី

Previous Post
Next Post

post written by:

0 ความคิดเห็น: