***Breaking News*** ដំណឹងចុងក្រោយដែលយើងទទួលបានសាកសពដែលពលរដ្ឋរកឃើញ កើនដល់៨នាក់ហើយ។ ទោះជាយ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ អាជ្ញាធរអះអាងថាគ្មានពលរដ្ឋណាម្នាក់ស្លាប់ក្នុងការប៉ះទង្គិចដោយអាវុធនៅក្នុងស្រុកស្នួលខេត្តក្រចេះនោះឡើយ។ RFA Khmer
ចំណែកនៅលើទំព័រហ្វេសប៊ុករបស់លោក ឆាំ ឆានី បានចុះផ្សាយថា៖ បិសាចឆ្អឹងស ហ៊ុន ម៉ាណា បញ្ជាសម្លាប់ពលរដ្ឋប្លន់ដី ?
ក្រចេះ៖ យ៉ាងហោចណាស់ មានពលរដ្ឋចំនួន ៦ នាក់បានស្លាប់ និងជាង ៤០ នាក់ទៀតបានរងរបួស នៅក្នុងការប៉ះទង្គិចគ្នាដ៏បង្ហូរឈាមមួយ នៅរសៀលថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០១៨ ដែលជាថ្ងៃប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ដែលការប៉ះទង្គិចគ្នានេះ បានកើតឡើងរវាងប្រជាពលរដ្ឋ និងក្រុមអាជ្ញាធរ ដែលរួមមានទាហានប្រដាប់អាវុធប្រមាណជាង ៤០ នាក់ នៅភូមិ ១៩៦ ឃុំ ២ ធ្នូ ស្រុកស្នួល បន្ទាប់ពីមានការតវ៉ានៅក្នុងរឿងជម្លោះដីធ្លីដ៏រ៉ាំរៃមួយ។ នេះបើយោងតាម លោកប៊ី វណ្ណី បុគ្គលិកអង្កេតរបស់អង្គការអាដហុក និងយោងតាមពលរដ្ឋនៅកន្លែងកើតហេតុ។
លោក វណ្ណី បានឲ្យដឹងថា ក្រុមអាជ្ញាធរ បានចុះរុះរើខ្ពម ដែលពលរដ្ឋសង់លើដីជម្លោះ ហើយពលរដ្ឋបានធ្វើការតវ៉ា ដែលបណ្តាលឲ្យមានការប៉ះទង្គិចគ្នា និងការបាញ់កាំភ្លើងកើតឡើង។ ភ្លាមៗនោះ ប្រជាពលរដ្ឋចំនួន ២ នាក់បានស្លាប់ នៅនឹងកន្លែង និង ៤ នាក់ទៀត បានស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ។ ក្នុងហេតុការណ៍នេះ ទូរស័ព្ទរបស់ប្រជាពលរដ្ឋប្រមាណជា ២០០ គ្រឿង ត្រូវបានអាជ្ញាធរដកហូត។
លោក ប៉ុង វិន មេឃុំ ២ ធ្នូ បានឲ្យដឹងថា លោកបានឃើញគេដុតផ្ទះពលរដ្ឋ ប្រមាណជា ៧ គ្រួសារ និងបានដុតជាបន្តបន្ទាប់ ព្រមទាំងមានកាប់បំផ្លាញដើមចេក ដែលបណ្តាលឲ្យពលរដ្ឋខឹង និងប្រមូលផ្តុំគ្នាបិទផ្លូវ។ ពេលនោះ ក្រុមអាជ្ញាធរបានប្រាប់ពលរដ្ឋឲ្យបើកផ្លូវវិញ តែពលរដ្ឋមិនព្រមបើក។ លោកអះអាងផងដែរថា មានពលរដ្ឋ ២ នាក់ស្លាប់ នៅនឹងកន្លែងកើតហេតុ។
ពលរដ្ឋនៅក្នុងហេតុការណ៍នោះ បានឲ្យដឹងថា ប្រជាពលរដ្ឋបាននាំគ្នាតវ៉ា រយៈពេល ៣ ថ្ងៃមកហើយ ប៉ុន្ដែនៅថ្ងៃចុងក្រោយនេះ ពលរដ្ឋ បាននាំគ្នាទៅតវ៉ា ដោយបិទផ្លូវ ទើបបានជាក្រុមទាហ៊ាន បានបាញ់រះមកលើក្រុមប្រជាពលរដ្ឋយ៉ាងសាហាវបែបនេះ។ ក្រុមទាហ៊ានមានកាំភ្លើងគ្រប់ដៃ ប៉ុន្ដែមន្រ្តីនគរបាល និងកងរាជអាវុធហត្ថ មិនមានកាំភ្លើងទេ។
ប្រភពបង្ហើបថា ការបាញ់សម្លាប់ពលរដ្ឋប្លន់យកដីនេះ គឺជាស្នាដៃបិសាចឆ្អឹងស ហ៊ុន ម៉ាណា ៕
0 ความคิดเห็น: