วันศุกร์ที่ 23 กุมภาพันธ์ พ.ศ. 2561

​ប៉ូលិស​អូស្ត្រាលីត្រៀមចាប់ខ្លួនលោកហ៊ុន សែន ​តាមពាក្យ​ប្ដឹង​របស់ប្រជាពលរដ្ឋ​ខ្មែរ-អូស្ត្រាលី​

ប៉ូលិស​អូស្ត្រាលីត្រៀមចាប់ខ្លួនលោកហ៊ុន សែន ​តាមពាក្យ​ប្ដឹង​របស់ប្រជាពលរដ្ឋ​ខ្មែរ-អូស្ត្រាលី​

មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ ថា​ពេលនេះ គឺ​សម​ល្មម​ដល់​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​-​អូស្ត្រាលី ប្ដឹង​លោក ហ៊ុន សែន ទៅ​ប៉ូលិស​អូស្ត្រាលី ដើម្បី​ចាត់ការ​លោក ហ៊ុន សែន ទៅតាម​ផ្លូវច្បាប់​អូស្ត្រាលី ពេល​លោក ហ៊ុន សែន ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៅ​ខែ​មីនា​ខាងមុខ។ ប៉ុន្តែ មន្ត្រី​រដ្ឋាភិបាល មិន​ខ្វល់​នឹង​ការ​ប្ដឹងផ្ដល់​នេះ​ទេ ហើយ​ថែមទាំង​រម្លឹក​រដ្ឋាភិបាល​អូស្ត្រាលី ឲ្យ​ការពារ​ទាំង​ជំនឿ និង កិត្តិយស​របស់​លោក ហ៊ុន សែន ពេល​លោក​ទៅ​ចូលរួម​ប្រជុំ​នៅ​ទីនោះ។

នាយក​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ប្រតិកម្ម​ខ្លាំងៗ ទៅ​នឹង​សារ​គំរាម​ដ៏​ហិង្សា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​លោក​ចាត់ទុកថា ជា​សម្ដី​ចេញពី​មេដឹកនាំ បែប​ជា​ជើងកាង​ដ៏​សាហាវ និង​គ្រោះថ្នាក់​បំផុត ដែល​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី និង​ប៉ូលិស​អូស្ត្រាលី មិន​ត្រូវ​ឲ្យ​រួចខ្លួន​នោះ​ឡើយ៖ «ពេលនេះ ដល់​ពេល​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី អាច​ដាក់​ពាក្យ​ប្ដឹង​លោក ហ៊ុន សែន ទៅ​ស្ថាប័ន​ប៉ូលិស​អូស្ត្រាលី រឿង​លោក ហ៊ុន សែន គំរាម​ប្រើ​អំពើ​ហិង្សា​លើ​ពួក​គាត់។ ក្នុង​ពេល​ជាមួយគ្នា​នេះ​ដែរ អាជ្ញាធរ​អូស្ត្រាលី ត្រូវតែ​ចាត់ការ​លើ​រឿង​នេះ ឲ្យ​បាន​ខ្លាំងក្លា​បំផុត»។
លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២១ កុម្ភៈ បាន​ថ្លែង​សារ​គំរាម​យ៉ាង​ហិង្សា នៅ​ចំពោះ​មុខ​កម្មករ​រោងចក្រ​កាត់ដេរ​រាប់​ពាន់​នាក់ នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។ ដោយ​ខឹង​សម្បារ​នឹង​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី ដែល​គ្រោង​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​របស់​លោក ដែល​គ្រោង​ទៅ​ចូលរួម​ប្រជុំ​ពិសេស​អាស៊ាន​-​អូស្ត្រាលី លោក ហ៊ុន សែន ព្រមាន​មិន​អត់ឱន​ឲ្យ​ជាដាច់ខាត នរណា​ហ៊ាន​តវ៉ា រហូត​ហ៊ាន​ធ្វើ​រូប​ទីងមោង​តំណាង​រូបលោក ហើយ​ហ៊ាន​ដុត​រូប​ទីងមោង​នោះ​ចោល។ បើ​ហ៊ាន លោក​នឹង​តាម​ធ្វើបាប​ដល់​ណា​ក៏​ហ៊ាន​ដែរ៖ «សុំ​ផ្ដាំ​ទៅ​អា​អ្នក​ត្រៀម​ធ្វើបាតុកម្ម បើ​ហ៊ាន​តែ​ធ្វើ​រូប ហើយ​ដុត​រូប ច្បាស់​ជា​មាន​រឿង​ហើយ។ ហើយ​ខ្ញុំ​ប្ដូរផ្ដាច់​ពេល​ហ្នឹង បើ​ហ៊ាន​តែ​ធ្វើ​រូប​ទីង​មីង រូប​ខ្ញុំ​យក​ទៅ​ដុត អញ​តាម​វ៉ៃ​ដល់​ផ្ទះ​ប្រាប់​ឲ្យ​ហើយ។ អានេះ​និយាយ​ឲ្យ​ច្បាស់​! សិទ្ធិ​របស់​ឯង​មាន បើ​សិទ្ធិ​អ្នកឯង​មាន​ដុត​គេ គេ​មាន​សិទ្ធិ​វ៉ៃ​អ្នកឯង​វិញ មាន​ទាស់​ខុស​អី។ អា​ហ្នឹង​សិទ្ធិ​ទៅ​សិទ្ធិ​មក។ អ្នកឯង​ប្រើ​ដល់​ហិង្សា​លើ​រូប​កាយ​គេ អ្នកឯង​ចាត់ទុកថា​អា​ហ្នឹង​រូប​ហ៊ុន សែន រួចហើយ​យក​ទៅ​ដុត​។ តាម​ដល់​ផ្ទះ អត់​ទេ ក្របួច​យក​តែម្ដង!»។

ពលរដ្ឋ​ខ្មែរ​-​អូស្ត្រាលី ហួសចិត្ត​នឹង​សម្ដី​របស់​លោក ហ៊ុន សែន បែបនេះ។ លោក ហុង លីម ដែល​ជា​តំណាងរាស្ត្រ​អូស្ត្រាលី ដើមកំណើត​ខ្មែរ​ផង​នោះ បាន​ហៅ​លោក ហ៊ុន សែន ថា​អាក្រក់​ជាង​សត្វ​តិរច្ឆាន​ទៅទៀត។ លោក​អះអាង​ថា លោក​និង​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី​ដទៃ​ទៀត កំពុង​ប្រមូល​ភស្តុតាង និង​បក​ប្រែ​សម្ដី​លោក ហ៊ុន សែន ដែល​មាន​ធាតុ​ផ្សំ​នៃ​បទល្មើស ដោយ​បក​ប្រែជា​ភាសា​អង់គ្លេស ដើម្បី​ដាក់ពាក្យ​ប្តឹង​ទៅ​ប៉ូលិស​អូស្ត្រាលី និង​ប៉ូលិស​អន្តរជាតិ ដើម្បី​ចាត់ការ​លោក ហ៊ុន សែន ទៅតាម​ផ្លូវច្បាប់ ដើម្បី​ការពារ​សិទ្ធិ​សេរីភាព និង​សុវត្ថិភាព​ជូន​ប្រទេស និង​ពលរដ្ឋ​អូស្ត្រាលី​ទាំងមូល។ លោក​ថា លោក ហ៊ុន សែន អាច​ត្រូវ​ចាប់ខ្លួន​ពេល​មក​ដល់​អូស្ត្រាលី៖ «យើងខ្ញុំ​មិន​ដឹង​ថា តើ​នៅ​ពេល​ដែល​លោក ហ៊ុន សែន អញ្ជើញ​ចុះ​នៅ​វាល​កប៉ាល់​ហោះ​ហ្នឹង នឹង​ត្រូវ​ខាង​ប៉ូលិស​ខាង​សហព័ន្ធ នឹង​អញ្ជើញ​គាត់ ដើម្បី​សួរចម្លើយ​ពី​រឿង​គំរាមកំហែង​រក​សម្លាប់​គេ​ហ្នឹង ឬ​យ៉ាង​ណា​ទេ»។

ប៉ុន្តែ មន្ត្រី​នាំ​ពាក្យ​របប​លោក ហ៊ុន សែន មិន​ចាប់អារម្មណ៍​នឹង​ការ​ប្ដឹងផ្ដល់​របស់​ពល​រដ្ឋ​ខ្មែរ​-​អូស្ត្រាលី​ទាំងនេះ​នោះ​ទេ ព្រោះ​លោក​ចាត់ទុកថា នេះ​ជា​សិទ្ធិ​របស់​អ្នក​ទាំងនោះ។ លោក ផៃ ស៊ីផាន ការពារ​សម្ដី​របស់​លោក ហ៊ុន សែន ដោយ​អះអាង​ថា ការ​ដុត​រូប​ទីងមោង គឺ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើជា​ដាច់ខាត ព្រោះ​បំពាន​ជំនឿ​សាសនា ដែល​ត្រូវ​បាន​ការពារ​ដោយ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ។ ម្យ៉ាងទៀត​វា​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​មេ​ដឹកនាំ​កម្ពុជា ប្រសិនបើ​អ្នក​តវ៉ា​ធ្វើ​រូប​ទីងមោង​លោក ហ៊ុន សែន ដើម្បី​ដុត​កម្ទេច​ចោល​បែបនេះ។ លោក ផៃ ស៊ីផាន ចោទ​ជា​សំណួរ​ទៅវិញ ថាបើ​ចោទ​ថា សម្ដី​លោក ហ៊ុន សែន ដែល​ថា​នឹង​តាម​វ៉ៃ​អ្នក​តវ៉ា​ដល់​ផ្ទះ ថា​ជា​អំពើ​ហិង្សា ចុះ​ការ​ដុត​រូបលោក ហ៊ុន សែន មិន​ហិង្សា​ទេ ឬ​?៖ «ការ​ដុត​ទីងមោង​ហ្នឹង គឺជា​ការ​ប្រឆាំង​ជំនឿ​របស់​ខ្មែរ ដូច្នេះ​គេ​ត្រូវតែ​គោរព​ជំនឿ​របស់​ខ្មែរ។ ដូច​ប្រទេស​អូស្ត្រាលី មិន​អាច​បង្ខំ​ឲ្យ​ពួក​មូស្លីម​ហូប​សាច់​ជ្រូក​បាន​ដែរ​ឬទេ?»។

ទោះជា​យ៉ាង​នេះ​ក្តី លោក ប្រ៊ែដ អាដាម (Brad Adams) ចាត់​ទុក​សម្ដី​ហិង្សា និង​មាន​ចេតនា​ឧក្រិដ្ឋ​របស់​លោក ហ៊ុន សែន ថា ជា​ហេតុផល​សមស្រប​មួយ ដែល​ប្រទេស​អូស្ត្រាលី គប្បី​លុបចោល​សេចក្ដី​អញ្ជើញ​លោក ហ៊ុន សែន កុំ​ឲ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​មេដឹកនាំ​ប្រទេស​អាស៊ាន និង​ប្រទេស​អូស្ត្រាលី​នេះ។ លោក​មិន​យល់​ទាល់តែសោះ ថា​ហេតុអ្វី​បានជា​រដ្ឋាភិបាល​អូស្ត្រាលី អញ្ជើញ​មេដឹកនាំ ដែល​មាន​ប្រវត្តិ​អាក្រក់​បំផុត ដូចជា​លោក ហ៊ុន សែន នេះ​ទៅ​កើត។ លោក​រឹតតែ​មិន​យល់ ហេតុអ្វី​បានជា​រដ្ឋាភិបាល​អូស្ត្រាលី អញ្ជើញ​លោក ហ៊ុន សែន ទៅ​ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ ក្នុង​ពេល​ដែល​លោក ហ៊ុន សែន ធ្វើ​បាប​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក កឹម សុខា ដោយ​ចាប់​លោក​ដាក់គុក និង និរទេស​ខ្លួន​លោក សម រង្ស៊ី រួម​ទាំង​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​រឿង​ឯករាជ្យ និង រឿងរ៉ាវ​ច្រើន​ទៀត​រាប់មិនអស់​ទៀត បែប​នេះ។ អ្វី​ដែល​ប្រទេស​អូស្ត្រាលី ប្រឹង​ការពារ សុទ្ធ​តែ​ជា​អ្វី​ដែល​លោក ហ៊ុន សែន កំពុង​បំផ្លាញ។ លោក​បញ្ជាក់​បន្ថែម​ថា ការណ៍​ដែល​ប្រទេស​អូស្ត្រាលី​អញ្ជើញ​លោក ហ៊ុន សែន នេះ គឺ​ក្នុង​ន័យ​គួរសម​តែប៉ុណ្ណោះ។ ដូច្នេះ លោក ហ៊ុន សែន គប្បី​ចេះ​រៀន​រៀប​ចរិត​ឫកពា​ឡើងវិញ មិន​គួរ​ណា​គាត់​សម្ដែង​ចរិត​ច្រឡោងខាម​ដាក់​ប្រទេស​អូស្ត្រាលី និង ប្រមាថ​កាតទាន ពលរដ្ឋ​ខ្មែរ​-​អូស្ត្រាលី​បែបនេះ​នោះ​ទេ៖ «រដ្ឋាភិបាល​អូស្ត្រាលី អាច​ស្នើ​ឲ្យ​លោក ហ៊ុន សែន នៅផ្ទះ កុំ​មក​ប្រទេស​អូស្ត្រាលី​ធ្វើ​អ្វី នាំ​តែ​អំពល់ទុក្ខ​ដល់​គេ​នោះ​ទេ។ អូស្ត្រាលី​អាច​ប្រាប់​ទៅ​លោក ហ៊ុន សែន ថា​ប្រទេស​អូស្ត្រាលី មិន​ស្វាគមន៍​នោះ​ទេ។ លោក ហ៊ុន សែន អាច​ឈ្លើយ​ដាក់​ពលរដ្ឋ​ខ្មែរ​ក្នុងស្រុក​បាន ប៉ុន្តែ​ភាព​ឥត​ការគួរសម​របស់​គាត់​ជាមួយ​ពិភពលោក មិន​ចំណេញ​អ្វី​បន្តិច​ដល់​កម្ពុជា គឺ​មានតែ​បំផ្លាញ​កម្ពុជា​ទៅវិញ។ គាត់​គួរ​ដឹង​ថា ទង្វើ​បែប​ផ្ដាច់ការ​របស់​គាត់ ដូចជា​ការដឹកនាំ​តាម​បែប​ឯកបក្ស ការ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ និង​ការ​កែ​រដ្ឋធម្មនុញ្ញ​ស្រេច​តែ​ក្បាល​ចិត្ត​ជាដើម​នេះ ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ ដាក់ទណ្ឌកម្ម​របប​គាត់​ជា​បណ្ដើរៗ​ហើយ​។ មិន​យូរ​មិន​ឆាប់ របប​ដឹកនាំ​បែបនេះ នឹង​ដួល​រលំ​ជាក់​ជាមិនខាន»។

ប្រទេស​អូស្ត្រាលី នឹង​ធ្វើជា​ម្ចាស់ផ្ទះ​លើកដំបូង ដើម្បី​រៀបចំ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី ពី​ថ្ងៃ​ទី ១៧-១៨ ខែ មីនា ឆ្នាំ ២០១៨ ដោយ​អញ្ជើញ​មេដឹកនាំ​ប្រទេស​អាស៊ាន​ទាំងអស់​ចូលរួម។ កិច្ចប្រជុំ​ពិសេស​នេះ ផ្តោត​លើ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម។ មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី រួម​ទាំង​តំណាងរាស្ត្រ​អូស្ត្រាលី​ផង សុទ្ធតែ​ប្រឆាំង​នឹង​វត្តមាន​លោក ហ៊ុន សែន។ ពលរដ្ឋ​ខ្មែរ​-​អូស្ត្រាលី​ជាច្រើន​រយ​នាក់ នឹង​រួមគ្នា​ធ្វើបាតុកម្ម​ធំ​មួយ នៅ​ថ្ងៃ​ប្រជុំ​នោះ ប្រសិនបើ​លោក ហ៊ុន សែន នៅ​តែ​មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ៕

ប្រភព៖ វិទ្យុអាស៊ីសេរី , ចុចស្ដាប់សំឡេង
Previous Post
Next Post

post written by:

0 ความคิดเห็น: