วันพฤหัสบดีที่ 1 กุมภาพันธ์ พ.ศ. 2561

Share Khmer News 24 សូមប្រកាសកែខែព័ត៌មានពីបណ្ដាញសង្គមដែលថា ខ្លារួចពីទ្រុងនៅភ្នំតាម៉ៅ ត្រូវបានអ្នកស្រុកលោមព័ទ្ធវាយសម្លាប់ទាំង៣ក្បាលនោះ ការពិតគឺ ជាខ្លារាជព្រៃក្នុងព្រៃអភិរក្សប្រទេសលាវ ដែលត្រូវបានក្រុមព្រានព្រែ...


Share Khmer News 24  សូមប្រកាសកែខែព័ត៌មានពីបណ្ដាញសង្គមដែលថា ខ្លារួចពីទ្រុងនៅភ្នំតាម៉ៅ ត្រូវបានអ្នកស្រុកលោមព័ទ្ធវាយសម្លាប់ទាំង3ក្បាលនោះ ការពិតគឺ ជាខ្លារាជព្រៃក្នុងព្រៃអភិរក្សប្រទេសលាវ ដែលត្រូវបានក្រុមព្រានព្រែជនជាតិលាវប្រមាញ់សម្លាប់ត្រៀមនឹងបញ្ជូនទៅពន្លះលក់ ។

កាលពីថ្ងៃទី១២ មករា ឆ្នាំ២០១៨ កន្លងមកថ្មីៗនេះ ប្រភពព័ត៌មានពី Tholakhong ព័ត៌មានបណ្ដាញទំនាក់ទំនងសង្គមអនឡាញដ៏ល្បីឈ្មោះរបស់ប្រទេសលាវ បានរាយការណ៍ព័ត៌មានស្លត់រន្ធត់ចិត្តដល់បណ្ដាអ្នកអភិរក្សសត្វព្រៃ ដោយសមត្ថកិច្ចលាវ នៅខេត្តខាំមួន ស្លិតនៅក្នុងភូមិភាគកណ្ដាលនៃប្រទេសលាវ បានធ្វើការលោមព័ទ្ធចាប់ក្រុមព្រានព្រៃដើរប្រមាញ់ សត្វព្រៃលក់ ចាប់បានព្រមទាំងភ័ស្ដុតាង ខ្លារាជ (Royal tiger) ដ៏ធំសម្បើម៣ក្បាល ដែលទើបតែត្រូវក្រុមព្រានព្រៃប្រមាញ់សម្លាប់ថ្មីៗ និងត្រៀមដឹកបញ្ជូនទៅពន្លះលក់ ប៉ុន្តែត្រូវសមត្ថកិច្ចលាវធ្វើការលោមព័ទ្ធចាប់បានជាមុន។

ករណីនេះជារឿងគួរអោយស្ដាយក្រៃលែង សម្រាប់បណ្ដាអ្នកអភិរក្សសត្វព្រៃ និងអ្នកស្រុកទូទៅ ព្រោះថា ខ្លារាជជាសត្វព្រៃកម្រ និងជិតដាច់ពូជទាំងនៅក្នុងប្រទេសលាវ និងប្រទេសមិត្តផងរបងជាប់នឹងលាវ រួមទាំងនៅក្នុងតំបន់អាស៊ាននេះទាំងមូលផងដែរ ។

សម្រាប់ច្បាប់ការពារសត្វព្រៃនៅក្នុងប្រទេសលាវ ខ្លារាជ (Royal tiger) ចាត់ទុកជាសត្វត្រូវហួងហែង ហួងហាម និងការពារយ៉ាងម៉ឺងម៉ាត់ អ្នកដែលប្រមាញ់មានទោសទណ្ឌធ្ងន់តាមច្បាប់ចែង មិនអាចលើកលែងបានឡើយ






Previous Post
Next Post

post written by:

0 ความคิดเห็น: