ផែនដីខ្មែររលាយរលត់អស់ហើយខ្មែរអើយអោយតែយ៉ាងនេះ៖ ព្រំដែនចេះដើរ ក្នុងសម័យ តេជោរ!-Cambodia lost land to Vietnam more and more.
តាមប្រភពពីប្រជាពលរដ្ឋរស់នៅភូមិសង្កែជួរ ឃុំជ័យជោគ ស្រុកបូរីជល់សារ ខេត្តតាកែវ បានឲ្យដឹងថារហូតមកដល់ពេលនេះយួននៅតែបំពានមកលើអធិបតេយ្យភាព បូរណភាពទឹកដីខ្មែរ តាមព្រំដែនយ៉ាងគឃ្លើន ហើយអាជ្ញាធរខេត្ត និងរដ្ឋាភិបាលរបប ហ៊ុន សែន មិនហ៊ានចាត់វិធានការទប់ស្កាត់ឡើយ ។
ក្នុងដំណើរការបោះបង្គោលព្រំដែនខ្មែរ យួន នេះ សកម្មជនព្រំដែននិងអ្នកសង្កេតការណ៍ឯករាជ្យបានឲ្យដឹងថា ភាគីយួនកំពុងតែមានប្រៀបយ៉ាងខ្លាំងមកលើភាគីខ្មែរ ដោយរំលោភចូលយ៉ាងជ្រៅក្នុងទឹកដីខ្មែរ ហើយមន្ត្រីអាជ្ញាធរខ្មែរ ក៏ដូចជាក្រុម វ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជា និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន មិនហ៊ានទប់ស្កាត់នោះទេ ។
ជាក់ស្តែង ដូចជាការរំកិលព្រំដែនលេខ ២៦៧ នៅភូមិសង្កែជួរ ឃុំជ័យជោគ ស្រុកបូរីជល់សារ ខេត្តតាកែវ នាពេលថ្មីៗនេះ និងការដែលភាគីយួនបោះបង្គោលព្រំដែនចូលជ្រៅក្នុងទឹកដីខ្មែរហើយបានធ្វើឲ្យកសិករខ្មែរនៅភូមិថ្នា និងភូមិធ្នង់ ឃុំថ្នាធ្នង់ ស្រុករំដួល ប្រមាណជាង១០គ្រួសារ និងភូមិតែងម៉ៅ ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង ជាច្រើនគ្រួសារទៀតត្រូវបាត់បង់ដីស្រែចម្ការមួយចំនួនទៅខាងភាគីយួន នាពេលកន្លងមក ៕ ((ប្រភព៖ ឆាំ ឆានី))
0 ความคิดเห็น: