วันอาทิตย์ที่ 18 กุมภาพันธ์ พ.ศ. 2561

ក្ដៅៗ៖ លោក Chham Chhany ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការជនរោគចិត្តល្មោមកាម ហ៊ុន ម៉ានី ចំពោះទង្វើដ៏ស្មោកគ្រោក ព្រៃផ្សៃដូចសត្វតិរច្ឆាន! និងលើកទឹកចិត្តដល់ស្ត្រីទាំងបីរូបអោយប្តឹងរកយុត្តិធម៌ ទាមទារសំណងជម្ងឺចិត្តពីជនល្មើស!



ក្ដៅៗ៖ លោក Chham Chhany ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការជនរោគចិត្តល្មោមកាម ហ៊ុន ម៉ានី  ចំពោះទង្វើដ៏ស្មោកគ្រោក ព្រៃផ្សៃដូចសត្វតិរច្ឆាន! និងលើកទឹកចិត្តដល់ស្ត្រីទាំងបីរូបអោយប្តឹងរកយុត្តិធម៌ ទាមទារសំណងជម្ងឺចិត្តពីជនល្មើស! 

តាមរយៈវីដេអូ និងរូបភាពដែលក្រុម Hack បានបញ្ចេញ បន្ទាប់ពីក្រុមនេះ Hack យកអាខោនហ្វេសបុករបស់ ហ៊ុន ម៉ានី បានបង្ហាញឲ្យដឹងថាស្ត្រីបីនាក់មាន៖ ១. អាយីង ២. ស៊ុន សក្កដា តារាសម្តែង និងជាពិធីការិនី និង៣. ណា សាឌី តារាសម្តែង និងជាពិធីការិនី បានរងនូវទារុណកម្មផ្លូវភេទយ៉ាងធ្ងន់ធ្ងរ ដែលប្រព្រិត្តឡើងដោយ ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ មកពីគណបក្សប្រជាជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។

ទារុណកម្មផ្លូវភេទដែលជនរោគចិត្តល្មោមកាម ហ៊ុន ម៉ានី បានធ្វើមកលើស្ត្រីរងគ្រោះ វាបានធ្វើឲ្យប៉ះពាល់ផ្លូវចិត្ត កិត្តិយស សេចក្តីថ្លៃថ្នូរ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលច្បាប់មិនអាចអនុគ្រោះបាន ។

ឆាំ ឆានី សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើដ៏ស្មោកគ្រោក ព្រៃផ្សៃដូចសត្វតិរច្ឆាននេះ ហើយក៏សូមអំពាវនាវ និងលើកទឹកចិត្តដល់ស្ត្រីរងគ្រោះទាំងបីនាក់ សូមហ៊ានប្រឈមចំពោះការពិត ប្តឹងរកយុត្តិធម៌ ទាមទារសំណងជម្ងឺចិត្តពីជនល្មើស ហ៊ុន ម៉ានី ព្រមទាំងអ្នកល្បួងលួងលោមជួញដូរផ្លូវភេទមាន ដួង ហ្សូរីដា និង ខាំ ភូរិ ផងដែរ ។

ជាងនេះទៀត តុលាការ រដ្ឋាភិបាល រដ្ឋសភា អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ ក្រសួងកិច្ចការនារី ត្រូវតែចាត់ការករណីទៅតាមផ្លូវច្បាប់ ដូចដែលតុលាការ រដ្ឋាភិបាល រដ្ឋសភា អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ ក្រសួងកិច្ចការនារី បានអនុវត្តន៍លើប្រធានគណបក្សប្រឆាំង និងថ្នាក់ដឹកនាំអង្គការសិទ្ធិមនុស្ស អាដហុក នាពេលកន្លងមក ។

ឆាំ ឆានី សូមអំពាវនាវផងដែរ ដល់អង្គការសង្គមស៊ីវីលជាតិ អន្តរជាតិ ដែលធ្វើការផ្តោតលើសិទ្ធិស្ត្រី សូមមេត្តាជួយតាមដាន លើកទឹកចិត្តដល់ស្ត្រីរងគ្រោះទាំងបីនាក់ និងជំនួយផ្នែកច្បាប់ដល់ពួកនាង ដើម្បីទាមទារយុត្តិធ៌មដោយឥតគិតថ្លៃផង ៕
---
១៧ កុម្ភៈ ២០១៨ ឆាំ ឆានី





Previous Post
Next Post

post written by:

0 ความคิดเห็น: