วันเสาร์ที่ 24 กุมภาพันธ์ พ.ศ. 2561

EUចាប់ផ្ដើមជាន់កដកស្លាប​របបសែនតិរច្ឆាន!៖ សហភាព​អឺរ៉ុប​ចាប់​ផ្ដើម​យន្តការ​ដាក់​ទណ្ឌកម្ម​របប​សែនតិរច្ឆាន រឿង​បង្ក្រាប​បក្ស​ប្រឆាំង!


EUចាប់ផ្ដើមជាន់កដកស្លាប​របបសែនតិរច្ឆាន!៖ សហភាព​អឺរ៉ុប​ចាប់​ផ្ដើម​យន្តការ​ដាក់​ទណ្ឌកម្ម​របប​សែនតិរច្ឆាន រឿង​បង្ក្រាប​បក្ស​ប្រឆាំង!

សហភាព​អឺរ៉ុប ចាប់​ផ្ដើម​គិតគូរ​អំពី​យន្តការ​ដាក់​ទណ្ឌកម្ម​របប​លោក ហ៊ុន សែន រឿង​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ។

សារព័ត៌មាន ឌឹ-ស្ត្រេត-ថាមស៍ (THE STRAITS TIMES) ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ថា មន្ត្រី​ការទូត​ម្នាក់​បាន​ប្រាប់​សារព័ត៌មាន រ៉យទ័រ (Reuters ) ថា រដ្ឋមន្ត្រី​របស់​សហភាព​អឺរ៉ុប នឹង​ស្នើ​ឲ្យ​តំណាង​ជាន់​ខ្ពស់​សហភាព​អឺរ៉ុប អ្នកស្រី ហ្វេដឺរីកា ម៉ុងហ្គែរីនី (Federica Mogherini) ឲ្យ​ចាត់​វិធានការ​ទណ្ឌកម្ម​លើ​របប​លោក ហ៊ុន សែន។ ទណ្ឌកម្ម​ទាំង​នោះ​រួម​មាន​ទាំង​ការ​បញ្ឈប់​ការ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​នាំ​ចេញ​ពី​កម្ពុជា ទៅ​ទីផ្សារ​អឺរ៉ុប រួម​មាន​សំលៀកបំពាក់ និង​ស្បែក​ជើង​ផង​ដែរ។ ប្រភព​ដដែល​បាន​បន្ត​ថា ទណ្ឌកម្ម​នេះ នឹង​ត្រូវ​ដាក់​លើ​របប​ក្រុង​ភ្នំពេញ ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ប្រសិនបើ​ស្ថានការណ៍​នយោបាយ​នៅ​តែ​អាក្រក់​ដូច​ពេល​បច្ចុប្បន្ន ស្រប​ពេល​ដែល​ការ​បោះ​ឆ្នោត​ជាតិ​កាន់​តែ​ខិតចូល​មក​ដល់​បែប​នេះ។

​វិធានការ​ដាក់ទណ្ឌកម្ម​បន្ថែម​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ បាន​ជូន​ដំណឹង​ទៅ​របប​លោក ហ៊ុន សែន អំពី​ការ​ព្យួរ​ការ​ផ្ដល់​ទិដ្ឋាការ​អនុគ្រោះ ចំពោះ​ការ​ធ្វើ​ដំណើរ​របស់​មន្ត្រី​ជាន់​ខ្ពស់​របប​ក្រុង​ភ្នំពេញ រួម​មាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រុម​គ្រួសារ និង​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​យោធា និង​ប្រធាន​តុលាការ​កំពូល​ផង​ដែរ។


​តាម​ទម្លាប់​ការ​ដាក់​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប ទៅ​លើ​ប្រទេស​ណា​មួយ គឺ​តែងតែ​ធ្វើ​រួមគ្នា​ជាមួយ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ផង​ដែរ។ ឥឡូវ​នេះ សហរដ្ឋអាមេរិក កំពុង​ស្រង់​បញ្ជី​ឈ្មោះ​បុគ្គល​មន្ត្រី​រដ្ឋាភិបាល និង​ក្រុមហ៊ុន​សាជីវកម្ម​ដើម្បី​ឈាន​ទៅ​បង្កក និង​រឹប​អូស​ទ្រព្យសម្បត្តិ និង​បញ្ឈប់​កិច្ច​សន្យា​ពាណិជ្ជកម្ម ព្រមទាំង​ផ្អាក​ការ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​ផលិតផល​ពី​កម្ពុជា ទៅ​ទីផ្សារ​អាមេរិក ថែម​ទៀត បើ​ស្ថានភាព​ធ្វើ​ទុក្ខបុកម្នេញ​លើ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ នៅ​តែ​អាក្រក់​ខ្លាំង​ដូច​ពេល​បច្ចុប្បន្ន៕

ប្រភព៖ វិទ្យុអាស៊ីសេរី
Previous Post
Next Post

post written by:

0 ความคิดเห็น: