កំណាព្យក្រោមចំណងជើងថា៖ ពូ !
ពូដេកអង្រឹង តឹងចង្អៀត
ពូការពារជាតិ ញាតិប្រុសស្រី
ឈរជើងព្រំដែន ផែនទឹកដី
សក្តិពូរួញខ្លី នៅលើស្មា។
មើលរូបថតពូ ជូរចត់ណាស់
ពណ៌អាវពូចាស់ ដាស់នេត្រា
សាច់ឈាមដូចឈឺ មិនភ្លឺថ្លា
ដើម្បីរដ្ឋា ពូតស៊ូ។
ថ្ងៃនេះអួលអាក់ ពូពលី
ខ្មែរគ្រប់ទិសទី ទុក្ខទទូរ
ក្មួយស្រណោះសក្តិ ដាក់ស្មាពូ
ហើយចាំគំរូ ពូជានិច្ច។
២៨ ឧសភា ២០២៥
ស៊ូ ខេមរិន្ទ កវីនិពន្ធខ្មែរឯករាជ្យ
0 comments: