วันอาทิตย์ที่ 26 มีนาคม พ.ศ. 2560

គោលគំនិតឈ្វេងយល់សំណេរកូដអាស្រ័យសារពើវត្ថុក្នុងភាសា Java (2)
ទោះបីនាមនាមមនុស្សនោះសម្គាល់ដឹងបានដោយ ឈ្មោះ ភេទ សម្បុរ អាយុ ក៏ដោយ ក៏មនុស្សយើងនៅតែមិនយល់សេចក្តី មានសេចក្តីសង្ស័យថា ឈ្មោះអ្វី? ភេទអ្វី? សម្បុរអ្វី? អាយុប៉ុន្មាន? ជាដើម លុះត្រាតែផ្តល់ចម្លើយឲ្យគ្រប់លក្ខណៈទាំង ៤ ទើបអស់ចម្ងល់ ។ ដើម្បីឆ្លើយចម្ងល់នេះ យើងត្រូវកំណត់តម្លៃ(Value) ទៅឲ្យគុណលក្ខណៈទាំង ៤ នោះ ដូចជា ឈ្មោះ = មហាភិរម្យ ភេទ = ប្រុស សម្បុរ = ខ្មៅ អាយុ = ២៩ ពាក្យថា មហាភិរម្យ ប្រុស ខ្មៅ ២៩ ជាតម្លៃ(Value) គឺ មហាភិរម្យ ជាតម្លៃរបស់ឈ្មោះ, ប្រុស ជាតម្លៃរបស់ភេទ, ខ្មៅ ជាតម្លៃរបស់សម្បុរ, ២៩ ជាតម្លៃរបស់អាយុ សរុបសេចក្តីថា នាមនាមប្រកបដោយគុណលក្ខណៈដែលមានតម្លៃ ពោលគឺ មនុស្សនោះឈ្មោះមហាភិរម្យ ភេទប្រុស សម្បុរខ្មៅ អាយុ ២៩ ឆ្នាំ ជាដើម  យើងអាចសរសេរកូដម្តងទៀតថា



សមសញ្ញា = នេះ ជាគ្រឿងកំណត់តម្លៃឲ្យគុណលក្ខណៈរបស់នាមនាម

អព្ភន្តរសញ្ញាបើក-បិទ “ ” នេះជាគ្រឿងក្រុងតម្លៃរបស់គុណលក្ខណៈ មានន័យថា សេចក្តីដែលនៅខាងក្នុងអព្ភន្តរសញ្ញាបើក-បិទនេះជាតម្លៃរបស់គុណលក្ខណៈ នៅទីនេះ មហាភិរម្យ ប្រុស និង ខ្មៅ ជាតម្លៃប្រភេទសេចក្តី(String) របស់គុណលក្ខណៈឈ្មោះ ភេទ សម្បុរ ។

ចំណុចក្បៀស ; ជាគ្រឿងញែកឃ្លា ឬ គុណលក្ខណៈនីមួយ ៗ ឲ្យដាច់ដោយឡែកពីគ្នា

២៩ ជាតម្លៃប្រភេទចំនួនគត់(Integer)របស់គុណលក្ខណៈអាយុ ហើយមិននៅក្នុងអព្ភន្តរសញ្ញាបើក-បិទទេ ។

Cr : Khmerpali


គោលគំនិតឈ្វេងយល់សំណេរកូដអាស្រ័យសារពើវត្ថុក្នុងភាសា Java (1)

គោលគំនិតឈ្វេងយល់សំណេរកូដអាស្រ័យសារពើវត្ថុ ក្នុងភាសា Java  (OOP Concept in Java)

អ្វីទៅ គឺ សារពើវត្ថុ

សារពើវត្ថុ (Objects) បានដល់ វត្ថុគ្រប់យ៉ាងដែលមានវត្តមាននៅជុំវិញខ្លួនយើង មិនថា វត្ថុនោះមានជីវិត ឬ ឥតជីវិតទេ ឲ្យតែអាចហៅឈ្មោះជាភាសាមនុស្សបាន ហៅថា វត្ថុ (Object)ទាំងអស់ ដូចជា មនុស្ស  អមនុស្ស ទេវតា ព្រះឥន្ទ ព្រះព្រហ្ម ព្រះសង្ឃ ឧបាសក ឧបាសិកា ប្រុស ស្រី សត្វ  គោ ក្របី ដំរី សេះ កង់ ឡាន ម៉ូតូ ទូរសព្ទ កុំព្យូទ័រ សៀវភៅ ខ្មៅដៃ ប៊ិច ដើមឈើ ដើមស្វាយ បាប បុណ្យ គុណ ទោស ជាដើម អ្វីៗដែលបានលើកឧទាហរណ៍មកនេះ ហៅថា Objects វត្ថុ ដែលអាចបែងចែកជា ២ ប្រភេទ គឺ ជីវវត្ថុ វត្ថុមានជីវិត  និង អជីវវត្ថុ វត្ថុឥតជីវិត ក្នុងវេយ្យាករណ៍ វត្ថុទាំងនោះត្រូវបានកំណត់ហៅថា នាម ។ នាមនីមួយ ៗ នោះ កាលបើយកទៅប្រើក្នុងសំណេរកូដ(Programming) ក៏ត្រូវបានកំណត់ហៅថា class (នាមនាម)  ក្នុងសំណេរកូដ យើងសរសេរកូដថា



ធម្មតា មនុស្ស សត្វ វត្ថុផ្សេង ៗ នោះតែងមានគុណលក្ខណៈ(state) ជាគ្រឿងសម្គាល់ឲ្យដឹងថា នាមនាមនោះមានលក្ខណៈបែបណា  ដូចម្តេច  ដូចជា មនុស្សនោះមាន ឈ្មោះ ភេទ សម្បុរ អាយុ ជាគ្រឿងសម្គាល់  ។ ពាក្យថា ឈ្មោះ ភេទ សម្បុរ អាយុ  ជាគុណលក្ខណៈរបស់នាមនាម គឺ មនុស្ស នោះឯង ។ គុណលក្ខណៈរបស់នាមនាមនោះ ហៅថា  State ឬ Attribute គុណនាម ឬ វិសេសនៈ ។

យើងអាចសរសេរកូដថា


សម្គាល់ : ឃ្នាបបើក {  និង ឃ្នាបបិទ }ដែលដាក់រាំងនៅខាងក្រោយនាមនាមនោះ ជាគ្រឿងសម្គាល់(scope)ទំហំគុណលក្ខណៈ និង អំពើ (Behavior)របស់នាមនាមនោះ  អំពើរបស់នាមនាមនឹងពិភាក្សានៅពេលក្រោយ ។

Cr : khmerpali
ប្រវត្តិភាសា JAVA

Java គឺ អ្វី?


Java ជាភាសាសរសេរកូដកុំព្យូទ័រ បង្កើតដោយលោក James Gosling នៃក្រុមហ៊ុន Sun Microsystems  នៅឆ្នាំ ១៩៩៥  គាត់ត្រូវការឲ្យអ្នកសរសេរកូដសរសេរម្តងប្រើបានគ្រប់របាប់(Platform) (Write Once, Run Anywhere WORA ) និង ប្រើជំនួសភាសា C++ ដែលស្មុគស្មាញ, ដំបូងឡើយ  គាត់ដាក់ឈ្មោះថា Oak ជាឈ្មោះដើមឈើនៅក្បែរកន្លែងធ្វើការរបស់គាត់ ក្រោយមកទើបផ្តូរឈ្មោះជា Java ដែលជាឈ្មោះរបស់កាហ្វេ ។


ចំណុចលេចធ្លោរបស់ភាសា Java គឺ សរសេរកូដអាស្រ័យលើសារពើវត្ថុដែលកើតមានពិតនៅក្នុងលោកបានដល់ Object-Oriented Programming (OOP) សំំណេរកូដអាស្រ័យសារពើវត្ថុ ។

ការសរសេរកូដបែប OOP នោះប្រកបដោយ  នាមសព្ទ (Class)  គុណសព្ទ (Attribute) និង កិរិយាសព្ទ (Method) ស្រដៀងនឹងភាសាមនុស្ស ។

Cr : khmerpali