วันศุกร์ที่ 19 พฤษภาคม พ.ศ. 2566

មិត្ត​ខ្លះ​សួរមតិខ្ញុំពីទង្វើព្រាប កុល&បណ្ឌិតចុះចូលមួយចំនួន។


មិត្ត​ខ្លះ​សួរមតិខ្ញុំពីទង្វើព្រាប កុល&បណ្ឌិតចុះចូលមួយចំនួន។  

មិត្ត​ខ្លះ​សួរមតិខ្ញុំពីទង្វើព្រាប កុល&បណ្ឌិតចុះចូលមួយចំនួន។ គួរឲ្យអស់សំណើច! ខ្ញុំ​អាណិតមនុស្សដែលហ៊ុន សែនចាប់ជាចំណាប់ខ្មាំងជម្រិតឲ្យចុះចូលទាំងគ្រាំគ្រាចិត្តដូចក្នុងគុកទួលស្លែងដែលចម្លើយទាំងអស់សុទ្ធតែក្លែងក្លាយកើតពីទារុណកម្ម ។  

តែករណី១ ខ្ញុំ​មិនសំដៅលើបុគ្គលណាម្នាក់ទេ ជា​ទូទៅ​អ្នកចេះដឹងមានបទពិសោធន៍ខ្ពស់ប៉ុណ្ណាក៏ដោយ ឲ្យតែឳនបម្រើជនផ្តាច់ការគឺជាជនថោកទាប ។

បម្រើជនផ្តាច់ការស្មើនឹងបោះចោលសេរីភាព ប្រជាធិបតេយ្យ &សិទ្ធិមនុស្ស បោះបង់យុត្តិធម៌ បិទមាត់ ភ្នែក ត្រចៀកខ្លួនឯង ពីព្រោះសិទ្ធិសេរីភាព &យុត្តិធម៌ជាសត្រូវរបស់ពួកផ្តាច់ការ ។ 

កុំនិយាយថាចូលទៅបម្រើជាតិ កាលណាអ្នកដើរតាមផែនការគេអ្នកបម្រើ សម្រេចផែនការឲ្យគេមិនមែនសម្រេចបំណងខ្លួនឯងឡើយ ។ បើហ៊ុន សែនចាប់ ១ ម៉ឹននាក់ ដាក់គុកស្អែក តើអ្នកហ៊ានថា ហ៊ុន សែន ខុសទេ? តំណែងបានពី ហ៊ុន សែន គឺត្រូវតែខ្លាច ធ្វើតាម&អមបម្រើ ហ៊ុន សែន។ 

ជួយសង្គម?​ ទេ ។  គ្រាន់តែការតែងតាំងដូចឥសីជប់គឺជាអំពើរពុករលួយ អយុត្តិធម៌ និងបំផ្លាញសង្គមទៅហើយ ក្នុងក្រសួង ១ មានរដ្ឋលេខា អនុរដ្ឋលេខាជាង ១០០ នាក់ រដ្ឋមន្រ្តីជិត ១ ពាន់​ នាក់ក្នងប្រទេសក្រីក្រស្គមតូច១ ច្រើន​ជាង​មន្រ្តី​សរុបរបស់ជប៉ុន អាមេរិក​&សហភាពអឺរ៉ុប ២៧ ប្រទេស តើអ្នកអាចកែប្រែវាបានទេសូម្បីតែខ្លួនអ្នកជាចំណែក១ក្នងចំណោមនោះដែរ? តំណែងជាឆ្អឹង ១ ដុំ សម្រាប់បំបិទមាត់ ភ្នែក ត្រចៀក អ្នកឲ្យខ្វាក់ គរ ខ្លង់ក្នុងសង្គមអយុត្តិធម៌ ។ 

អ្នកគ្មានសមត្ថភាពទៅកែប្រែជនផ្តាច់ការបានទេគឺទៅទះដៃបន្ទរតាម ហ៊ុន សែនយកអ្នកមកទុកដើម្បីកុំឲ្យធ្លាក់ចូលទៅក្នុងដៃបក្សប្រឆាំង កុំឲ្យមានសំឡេងនានារំខាន ។ 

ការចូលទៅជួយជនផ្តាច់ការមិនបានធ្វើឲ្យសង្គមប្រសើរឡើងទេ គឺចូលទៅគាំទ្រផ្តល់កម្លាំងចិត្តឲ្យជនផ្តាច់ការកាន់តែសាហាវ ចូលរួមជាន់ជនរងគ្រោះ ឈរឪបដៃមើលការរំលោភបំពាន់ ការឈឺចាប់ដ៏អយុត្តិធម៌។ 

កុំចូលរួមជាមួយជនផ្តាច់ការទោះជាបិទមាត់នៅស្ងៀម ក៏ជាគតិបណ្ឌិតគួរឲ្យគោរពសរសើរ ។ កុំទៅផ្តល់កម្លាំងនិងធនធានឲ្យពួកគេកាប់សម្លាប់សេរីភាព សិទ្ធិមនុស្ស ។ ត្រូវ​ទុកកិត្តិ​យស ចារក្នុងប្រវត្តិសាស្ត្រ  កុំឲ្យស្អុយ ស្លាប់ទាំងរស់ ។ ហ៊ុន សែន ចប់ហើយ ​។ ប្តូរ!

 @ Sorn Dara


 

Previous Post
Next Post

post written by:

0 ความคิดเห็น: