១. អាមេរិក៖ ចំណូលពន្ធសរុបក្នុងឆ្នាំ ២០២២ ចំនួនក្បែរ ៥ ទ្រីលានដុល្លារ ស្មើនឹង ៥,០០០,០០០,០០០,០០០ ដុល្លារ ។ ចំនួនប្រជាជនអាមេរិកសរុប ៣៣២លាននាក់។ ដូចនេះ ប្រជាជនអាមេរិកក្នុងម្នាក់បង់ពន្ធជាមធ្យមប្រចាំឆ្នាំ ប្រហែល ១៥,០០០ដុល្លារ (យក ៥ទ្រីលានដុល្លារ ចែកនឹង ៣៣២លាននាក់)។ បន្ទាប់មកខ្ញុំគណនាអត្រាប្រាក់បង់ពន្ធរបស់ប្រជាជនអាមេរិកម្នាក់ៗទៅកាន់ចំណូលពន្ធសរុប ដែលស្មើនឹង ១៥,០០០ ចែកនឹង ៥,០០០,០០០,០០០,០០០ គុណនឹង១០០ ស្មើនឹង ០.០០០០០០៣%។
២. ខ្មែរ៖ ចំណូលពន្ធសរុបក្នុងឆ្នាំ ២០២២ ៤.៥ពាន់លានដុល្លារ (ហ៊ុន សែន ធ្លាប់ប្រកាសថាប្រមូលបាន ៦.១ពាន់លានដុល្លារ) ប្រជាជនខ្មែរសរុប ១៧លាននាក់។ ដូចនេះ ប្រជាជនខ្មែរម្នាក់បង់ពន្ធជាមធ្យមប្រចាំឆ្នាំចំនួន ២៦៥ដុល្លារ (យក៤.៥ពាន់លានដុល្លារចែកនឹង១៧លាននាក់)។ អត្រាប្រាក់បង់ពន្ធរបស់ប្រជាជនខ្មែរម្នាក់ៗបង់ពន្ធទៅកាន់ចំណូលពន្ធសរុបស្មើនឹង ២៦៥ដុល្លារ ចែកនឹង ៤.៥ពាន់លានដុល្លារ គុណ ១០០= ០.០០០០០៥៨%។
ប្រៀធៀប % នៃអត្រាប្រាក់បង់ពន្ធរបស់ប្រជាជនអាមេរិកម្នាក់ៗទៅកាន់ចំណូលពន្ធសរុប និងអត្រាប្រាក់បង់ពន្ធរបស់ប្រជាជនខ្មែរម្នាក់ៗទៅកាន់ចំណូលពន្ធសរុប ឃើញថា អត្រារបស់ខ្មែរធំជាងអត្រារបស់អាមេរិក ១៩ដងជាង ដោយយក ០.០០០០០៥៨% ចែកនឹង ០.០០០០០០៣%។ នេះមានន័យថា ប្រជាជនខ្មែរ រងបន្ទុកពន្ធ ឬបានបង់ពន្ធជូនរដ្ឋខ្មែរ ច្រើនជាងប្រជាជនអាមេរិកបង់ជូនរដ្ឋអាមេរិក រហូតដល់ទៅជាង ១៩ដង។
បញ្ជាក់៖ តួរលេខចំណូលពន្ធខ្មែរឆ្នាំ២០២២ អាចច្រើនជាង ៤.៥ពាន់លានដុល្លារ បើយើងបូកប្រាក់ពន្ធដែលធ្លាយទៅដៃជនពុករលួយដែលមានយ៉ាងតិច៥០០លានដុល្លារ។
អត្ថបទដោយ៖ អេង ពន្លក
តើលុយពន្ធដាររបស់ប្រជាជនខ្មែរទៅណាអស់? ឈ្លើងយក្ស!
កិច្ចសម្ភាសន៍ជាមួយអ្នកកាសែតបរទេសនិង លោក គង់ វិបុល មេពន្ធដារ។
🧖អ្នកកាសែតបរទេស
ខ្ញុំឮថាលោកមានលុយរាប់សិបលានដុល្លារនៅក្នុងប្រទេសអូស្ត្រាលី តើលោកបានលុយនេះមកពីណា ?
🦸លោក គង់ វិបុល
តើអ្នកបានពត៌មាននេះមកពីណា ?
🧖អ្នកកាសែត
បានមកពី Australia record
🦸លោក គង់ វិបុល
ខ្ញុំគិតថាព័ត៌មានដែលអ្នកទទួលបានគឺមិនត្រឹមត្រូវទេ
🧖អ្នកកាសែត
អញ្ចឹងពត៌មានដែលAustralia recordគឺមិនពិតទេមែនទេ ?
🧖អ្នកកាសែត
បើវាមិនមែនជាការពិតតើលោកបានទ្រព្យមកដោយរបៀបណា ?
🧖អ្នកកាសែត
លោកថាលោកមិនមានអាជីវកម្ម តែនៅស្រុកខ្មែរមានឈ្មោះលោក ?
🦸លោក គង់ វិបុល
ទេខ្ញុំមិនចង់បកស្រាយច្រើនទេ