วันอาทิตย์ที่ 1 ตุลาคม พ.ศ. 2566

អ្នកខ្លះថារដ្ឋអាមេរិកយកពន្ធពីប្រជាជនអាមេរិកច្រើនជាងរដ្ឋខ្មែរយកពីប្រជាជនខ្មែរ


អ្នកខ្លះថារដ្ឋអាមេរិកយកពន្ធពីប្រជាជនអាមេរិកច្រើនជាងរដ្ឋខ្មែរយកពីប្រជាជនខ្មែរ 

ដើម្បីដឹងថាតើរដ្ឋអាមេរិក​ និងរដ្ឋខ្មែរ​ មួយណាយកពន្ធពីប្រជាជនខ្លួនច្រើនជាង​ ខ្ញុំមានតួរលេខជាក់ស្តែងដូចខាងក្រោម៖

១.​ អាមេរិក៖​ ចំណូលពន្ធសរុបក្នុងឆ្នាំ​ ២០២២​ ចំនួន​ក្បែរ​ ៥​ ទ្រីលានដុល្លារ​ ស្មើនឹង​ ៥,០០០,០០០,០០០,០០០​ ដុល្លារ​ ។ ចំនួនប្រជាជនអាមេរិកសរុប​ ៣៣២លាននាក់។ ដូចនេះ​ ប្រជាជនអាមេរិកក្នុងម្នាក់បង់ពន្ធជាមធ្យមប្រចាំឆ្នាំ​ ប្រហែល​ ១៥,០០០ដុល្លារ​ (យក​ ៥ទ្រីលានដុល្លារ​ ចែកនឹង​ ៣៣២លាននាក់)។ បន្ទាប់មកខ្ញុំគណនាអត្រាប្រាក់បង់ពន្ធរបស់ប្រជាជនអាមេរិកម្នាក់ៗទៅកាន់ចំណូលពន្ធសរុប​ ដែលស្មើនឹង​ ១៥,០០០​ ចែកនឹង​ ៥,០០០,០០០,០០០,០០០​ គុណនឹង១០០​ ស្មើនឹង​ ០.០០០០០០៣%។ 

២.​ ខ្មែរ៖​ ចំណូលពន្ធសរុបក្នុងឆ្នាំ​ ២០២២​ ៤.៥ពាន់លានដុល្លារ​ (ហ៊ុន​ សែន​ ធ្លាប់ប្រកាសថាប្រមូលបាន​ ៦.១ពាន់លានដុល្លារ)​ ប្រជាជនខ្មែរសរុប​ ១៧លាននាក់។ ដូចនេះ​ ប្រជាជនខ្មែរម្នាក់បង់ពន្ធជាមធ្យមប្រចាំឆ្នាំចំនួន​ ២៦៥ដុល្លារ (យក៤.៥ពាន់លានដុល្លារចែកនឹង១៧លាននាក់)។ អត្រាប្រាក់បង់ពន្ធរបស់ប្រជាជនខ្មែរម្នាក់ៗបង់ពន្ធទៅកាន់ចំណូលពន្ធសរុបស្មើនឹង​ ២៦៥ដុល្លារ​ ចែកនឹង​ ៤.៥ពាន់លានដុល្លារ​ គុណ​ ១០០=​ ០.០០០០០៥៨%។ 

ប្រៀធៀប​ %​ នៃអត្រាប្រាក់បង់ពន្ធរបស់ប្រជាជនអាមេរិកម្នាក់ៗទៅកាន់ចំណូលពន្ធសរុប​ និងអត្រាប្រាក់បង់ពន្ធរបស់ប្រជាជនខ្មែរម្នាក់ៗទៅកាន់ចំណូលពន្ធសរុប​ ឃើញថា​ អត្រារបស់ខ្មែរធំជាងអត្រារបស់អាមេរិក​ ១៩ដងជាង​ ដោយយក​ ០.០០០០០៥៨%​ ចែកនឹង​ ០.០០០០០០៣%។ នេះមានន័យថា​ ប្រជាជនខ្មែរ​ រងបន្ទុកពន្ធ​ ឬបានបង់ពន្ធជូនរដ្ឋខ្មែរ​ ច្រើនជាងប្រជាជនអាមេរិកបង់ជូនរដ្ឋអាមេរិក​ រហូតដល់ទៅជាង​ ១៩ដង។ 

បញ្ជាក់៖​ តួរលេខចំណូលពន្ធខ្មែរឆ្នាំ២០២២​ អាចច្រើនជាង​ ៤.៥ពាន់លានដុល្លារ​ បើយើងបូកប្រាក់ពន្ធដែលធ្លាយទៅដៃជនពុករលួយដែលមានយ៉ាងតិច៥០០លានដុល្លារ។

អត្ថបទដោយ៖ អេង ពន្លក

តើលុយពន្ធដាររបស់ប្រជាជនខ្មែរទៅណាអស់? ឈ្លើងយក្ស!

លោក គង់ វិបុល អគ្គនាយកពន្ធដារ មានលុយរាប់សិបលានដុល្លារនៅក្នុងប្រទេសអូស្ត្រាលី ។ លោក គង់ វិបុល បានផ្ទេរប្រាក់ ១លាន ២សែនដុល្លាទៅប្រទេសអូស្រ្តាលីឆ្នាំ ២០១៣ ។ គ្រួសាររបស់លោក គង់ វិបុល មានក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា ។ លុយពន្ធមួយចំនួនធំរបស់ពលរដ្ឋខ្មែរបានហូរចូលហោប៉ៅរបស់លោក គង់ វិបុល និងមន្រ្តីពន្ធដារ ជាហេតុធ្វើអោយរដ្ឋគ្មានលុយសាងសង់ផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ....ហើយបើចង់សាងសង់ផ្លូវត្រូវខ្ចីលុយចិនឬបរទេសឬត្រូវលក់បឹង ដីព្រៃឈើដើម្បីដោះដូរនឹងការសាងសង់ផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធ ដូចជា នៅខេត្តកណ្តាល កោះរុងជាដើម។


កិច្ចសម្ភាសន៍ជាមួយអ្នកកាសែតបរទេសនិង លោក គង់ វិបុល មេពន្ធដារ។

🧖អ្នកកាសែតបរទេស

ខ្ញុំឮថាលោកមានលុយរាប់សិបលានដុល្លារនៅក្នុងប្រទេសអូស្ត្រាលី តើលោកបានលុយនេះមកពីណា ?

🦸លោក គង់ វិបុល

តើអ្នកបានពត៌មាននេះមកពីណា ?

🧖អ្នកកាសែត

បានមកពី Australia record

🦸លោក គង់ វិបុល

ខ្ញុំគិតថាព័ត៌មានដែលអ្នកទទួលបានគឺមិនត្រឹមត្រូវទេ

🧖អ្នកកាសែត

អញ្ចឹងពត៌មានដែលAustralia recordគឺមិនពិតទេមែនទេ ?

🧖អ្នកកាសែត

បើវាមិនមែនជាការពិតតើលោកបានទ្រព្យមកដោយរបៀបណា ?

🧖អ្នកកាសែត

លោកថាលោកមិនមានអាជីវកម្ម តែនៅស្រុកខ្មែរមានឈ្មោះលោក ?

🦸លោក គង់ វិបុល

ទេខ្ញុំមិនចង់បកស្រាយច្រើនទេ










Previous Post
Next Post

post written by:

0 ความคิดเห็น: