วันพฤหัสบดีที่ 21 ธันวาคม พ.ศ. 2566

No More Bets / Haven for scams /កម្ពុជា ជា សួគ៌ាល័យ សម្រាប់ឧក្រិដ្ឋជន និង ជា នរកាល័យ សម្រាប់អ្នកទេសចរបរទេស ។

No More Bets / Haven for scams.

កម្ពុជា ជា សួគ៌ាល័យ សម្រាប់ឧក្រិដ្ឋជន និង ជា នរកាល័យ សម្រាប់អ្នកទេសចរបរទេស ។



No More Bets: ជនរងគ្រោះ​​ជនជាតិ​ថៃ 9 ​នាក់ ដុត​អគារ​កាស៊ីណូ​នៅ​​ប៉ោយប៉ែត​ដើម្បី​រត់​គេច​ខ្លួន​ពី​ការ​បង្ខំ​អោយប្រព្រឹត្តិ​អំពើ​ឆបោក​តាម​អនឡាញ

ជនរងគ្រោះ​ជា​ជនជាតិ​ថៃ ចំនួន​៩​នាក់ បាន​ដុត​អគារ​កាស៊ីណូ​មួយ​កន្លែង​ក្នុង​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ ដើម្បី​គេចខ្លួន​ចេញ​ពី​មជ្ឈមណ្ឌល​ហៅ​ទូរស័ព្ទ (Call Center) ដែល​បង្ខំ​អោយ​ពួកគាត់​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អនឡាញ ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា ការ​អាជ្ញាធរ​កម្ពុជា គួរ​តែ​សហការ​ជាមួយ​អាជ្ញាធរ​ថៃ​ ដើម្បី​ស៊ើប​អង្កេត​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ទាំងនោះ ។

ជនជាតិ​ថៃ​ចំនួន​ 9 ​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់ កាលពី​ថ្ងៃទី ​18 ធ្នូ 2023 បាន​គេច​ខ្លួន​ពី​អគារ​កាស៊ីណូ​ឈ្មោះ «ពូលី កាស៊ីណូ» (Puli Casino) ស្ថិតនៅ ​ភូមិ​ 2 សង្កាត់​ អូរជ្រៅ ក្រុង ​ប៉ោយប៉ែត ខេត្ត​ បន្ទាយមានជ័យ ទៅ​អោយ​អាជ្ញាធរ​ថៃ​នៅ​ច្រកព្រំដែន ភូមិ​ស្ទឹងជ្រៅ (បានខ្លងលឹក/Ban Klong Luek) ស្រុក​អរញ្ញៈប៉្រៈថេត (Aranyaprathet) ខេត្ត​ស្រះកែវ (Sa Kaeo) ជួយ​សង្គ្រោះ​ពី​អំពើ​ឆបោក​តាម​អនឡាញ ។ ជនរងគ្រោះ ដែល​បាន​រត់គេច​ខ្លួនទាំងនោះ​លើកឡើង​ថា ពួកគេ​មាន​គ្នា 11 ​នាក់ បាន​ដុត​អោយឆេះ​បន្ទប់​ដេក ​ដើម្បី​រត់​ឆោឡោ​ចេញពី​អគារ​កាស៊ីណូ ។ ប៉ុន្តែ​ពួកគេ 2 ​នាក់ ​ផ្សេងទៀត ត្រូវ​បាន​ក្រុម​ជនល្មើស​ចាប់ខ្លួន​ត្រឡប់​ទៅ​វិញ ។ នេះ​បើ​តាម​ការ​ចុះផ្សាយ របស់​សារព័ត៌មាន ឌឹ ណេសិន (The Nation)របស់​ថៃ ។ ប្រភព​ដដែល​អោយដឹង​ថា អាជ្ញាធរ​ថៃ​បាន​ស្នើ​ដល់​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ដើម្បី​ចុះ​ពិនិត្យ​ទីតាំង​អគារ​កាស៊ីណូ​នោះ ។



Previous Post
Next Post

post written by:

0 ความคิดเห็น: