ទី១ ៖ បើកាលណាប្រទេសដែលមានមេដឹកនាំមានមហិច្ឆតាលោភលន់ ហើយមានអាវុធនុយក្លេអ៊ែរ គឺគ្រោះថ្នាក់ណាស់ ព្រោះអាចយកមកគំរាមប្រទេសនានា ។ អ្នកជំនាញយោធាអាមេរិកាំងខ្លះថា តាំងពីសង្គ្រាមលោកលើកទី ២ ដែលអាមេរិកបានទម្លាក់គ្រាប់បែកនុយក្លេអ៊ែរដាក់ជប៉ុនមក មេដឹកនាំពិភពលោកហាក់មានតំណមមួយគឺមិនហ៊ាននិយាយដល់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរទៀតទេ ។ អ៊ីចឹងហើយបានជាអាវុធនុយក្លេអ៊ែរត្រូវបានគេហៅថា «អាវុធសម្រាប់ទប់ស្កាត់» ជាជាងឈ្លានពាន ។ ប៉ុន្តែក្រុមលោកពូទីន ដូចជាគំរាមប្រើអាវុធនេះជាប់មាត់រដឹក។ រីឯសហរដ្ឋអាមេរិកហាក់ត្រជាក់ល្ហឹម ។
ទី២ ៖ អំពើពុករលួយនិងបក្សពួកនិយមធ្វើឲ្យខូចប្រយោជន៍ជាតិ ។ មន្ត្រី និងសេដ្ឋីរុស្ស៊ីល្បីល្បាញ ខាងលួចបន្លំថវិកាជាតិ ។ ក្នុងរបបអតីតសហភាពសូវៀតគឺមន្ត្រីធំៗ ជាមន្ត្រីស្អាតស្អំ ស្អប់អំពើពុករលួយ និងបក្សពួកនិយម ។ ប៉ុន្តែការដឹកនាំរបស់លោក ពូ ទីន គឺ មន្ត្រីទាំងអស់នោះ មានឋានៈធំផង និងមានងារជាមហាសេដ្ឋីផង ។ សូម្បីនៅក្នុងជួរទ័ពគឺកិបកេង និង ប្រើប្រាស់យុទ្ធោបករណ៍យោធាខ្វះស្តង់ដា ។ អ៊ីចឹងហើយបានការប្រយុទ្ធបើកឆាកដំបូងទាហានរុស្ស៊ី ស្លាប់យ៉ាងច្រើន ហើយពេលនេះបានបាត់បង់ឧត្តមសេនីយ៍ចំនួនពាក់កណ្តាលនៃឧត្តមសេនីយ៍ដែលលោក ពូ ទីន បញ្ជូនមក ។ អ្នកតំណាងរាស្ត្រអាមេរិកាំងម្នាក់បានថ្លែងថាដំបូងឡើយស្មានតែរុស្ស៊ី ជាមហាអំណាចយោធាលេខពីរ មិនដឹងថាការពិតគឺលេខពីរបន្ទាប់ពីអ៊ុយក្រែនទេ ។ មានចំណុចល្អមួយដែរគឺទោះជាពុករលួយយ៉ាងណា ក៏ប៉ុន្តែការតែងតាំងមេបញ្ជាការនៅគោរពតាមក្បួនយោធា គឺមានន័យថាមេកងពលត្រឹមផ្កាយ២ ឬ មេកងពលតូចត្រឹមសក្តិប្រាំឬករណីខ្លះត្រឹមផ្កាយ១ ។
ចុះបងប្អូនវិញមានការសង្កេតលើចំណុចណាដែរ?
Credit: Men Kimseng
ទស្សនៈផ្ទាល់ខ្លួន ៖ ក្នុងសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនតាំងពីថ្ងៃទី២៤ កុម្ភៈ មក មានចំណុចពីរដែលខ្ញុំចាប់អារម្មណ៍និងតាមដានខ្លាំង
ទស្សនៈផ្ទាល់ខ្លួន ៖ ក្នុងសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនតាំងពីថ្ងៃទី២៤ កុម្ភៈ មក មានចំណុចពីរដែលខ្ញុំចាប់អារម្មណ៍និងតាមដានខ្លាំង។
0 ความคิดเห็น: