วันพฤหัสบดีที่ 21 ธันวาคม พ.ศ. 2566

No More Bets / Haven for scams /កម្ពុជា ជា សួគ៌ាល័យ សម្រាប់ឧក្រិដ្ឋជន និង ជា នរកាល័យ សម្រាប់អ្នកទេសចរបរទេស ។

No More Bets / Haven for scams.

កម្ពុជា ជា សួគ៌ាល័យ សម្រាប់ឧក្រិដ្ឋជន និង ជា នរកាល័យ សម្រាប់អ្នកទេសចរបរទេស ។



No More Bets: ជនរងគ្រោះ​​ជនជាតិ​ថៃ 9 ​នាក់ ដុត​អគារ​កាស៊ីណូ​នៅ​​ប៉ោយប៉ែត​ដើម្បី​រត់​គេច​ខ្លួន​ពី​ការ​បង្ខំ​អោយប្រព្រឹត្តិ​អំពើ​ឆបោក​តាម​អនឡាញ

ជនរងគ្រោះ​ជា​ជនជាតិ​ថៃ ចំនួន​៩​នាក់ បាន​ដុត​អគារ​កាស៊ីណូ​មួយ​កន្លែង​ក្នុង​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ ដើម្បី​គេចខ្លួន​ចេញ​ពី​មជ្ឈមណ្ឌល​ហៅ​ទូរស័ព្ទ (Call Center) ដែល​បង្ខំ​អោយ​ពួកគាត់​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អនឡាញ ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា ការ​អាជ្ញាធរ​កម្ពុជា គួរ​តែ​សហការ​ជាមួយ​អាជ្ញាធរ​ថៃ​ ដើម្បី​ស៊ើប​អង្កេត​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ទាំងនោះ ។

ជនជាតិ​ថៃ​ចំនួន​ 9 ​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់ កាលពី​ថ្ងៃទី ​18 ធ្នូ 2023 បាន​គេច​ខ្លួន​ពី​អគារ​កាស៊ីណូ​ឈ្មោះ «ពូលី កាស៊ីណូ» (Puli Casino) ស្ថិតនៅ ​ភូមិ​ 2 សង្កាត់​ អូរជ្រៅ ក្រុង ​ប៉ោយប៉ែត ខេត្ត​ បន្ទាយមានជ័យ ទៅ​អោយ​អាជ្ញាធរ​ថៃ​នៅ​ច្រកព្រំដែន ភូមិ​ស្ទឹងជ្រៅ (បានខ្លងលឹក/Ban Klong Luek) ស្រុក​អរញ្ញៈប៉្រៈថេត (Aranyaprathet) ខេត្ត​ស្រះកែវ (Sa Kaeo) ជួយ​សង្គ្រោះ​ពី​អំពើ​ឆបោក​តាម​អនឡាញ ។ ជនរងគ្រោះ ដែល​បាន​រត់គេច​ខ្លួនទាំងនោះ​លើកឡើង​ថា ពួកគេ​មាន​គ្នា 11 ​នាក់ បាន​ដុត​អោយឆេះ​បន្ទប់​ដេក ​ដើម្បី​រត់​ឆោឡោ​ចេញពី​អគារ​កាស៊ីណូ ។ ប៉ុន្តែ​ពួកគេ 2 ​នាក់ ​ផ្សេងទៀត ត្រូវ​បាន​ក្រុម​ជនល្មើស​ចាប់ខ្លួន​ត្រឡប់​ទៅ​វិញ ។ នេះ​បើ​តាម​ការ​ចុះផ្សាយ របស់​សារព័ត៌មាន ឌឹ ណេសិន (The Nation)របស់​ថៃ ។ ប្រភព​ដដែល​អោយដឹង​ថា អាជ្ញាធរ​ថៃ​បាន​ស្នើ​ដល់​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ដើម្បី​ចុះ​ពិនិត្យ​ទីតាំង​អគារ​កាស៊ីណូ​នោះ ។



วันอาทิตย์ที่ 1 ตุลาคม พ.ศ. 2566

អ្នកខ្លះថារដ្ឋអាមេរិកយកពន្ធពីប្រជាជនអាមេរិកច្រើនជាងរដ្ឋខ្មែរយកពីប្រជាជនខ្មែរ

អ្នកខ្លះថារដ្ឋអាមេរិកយកពន្ធពីប្រជាជនអាមេរិកច្រើនជាងរដ្ឋខ្មែរយកពីប្រជាជនខ្មែរ 

ដើម្បីដឹងថាតើរដ្ឋអាមេរិក​ និងរដ្ឋខ្មែរ​ មួយណាយកពន្ធពីប្រជាជនខ្លួនច្រើនជាង​ ខ្ញុំមានតួរលេខជាក់ស្តែងដូចខាងក្រោម៖

១.​ អាមេរិក៖​ ចំណូលពន្ធសរុបក្នុងឆ្នាំ​ ២០២២​ ចំនួន​ក្បែរ​ ៥​ ទ្រីលានដុល្លារ​ ស្មើនឹង​ ៥,០០០,០០០,០០០,០០០​ ដុល្លារ​ ។ ចំនួនប្រជាជនអាមេរិកសរុប​ ៣៣២លាននាក់។ ដូចនេះ​ ប្រជាជនអាមេរិកក្នុងម្នាក់បង់ពន្ធជាមធ្យមប្រចាំឆ្នាំ​ ប្រហែល​ ១៥,០០០ដុល្លារ​ (យក​ ៥ទ្រីលានដុល្លារ​ ចែកនឹង​ ៣៣២លាននាក់)។ បន្ទាប់មកខ្ញុំគណនាអត្រាប្រាក់បង់ពន្ធរបស់ប្រជាជនអាមេរិកម្នាក់ៗទៅកាន់ចំណូលពន្ធសរុប​ ដែលស្មើនឹង​ ១៥,០០០​ ចែកនឹង​ ៥,០០០,០០០,០០០,០០០​ គុណនឹង១០០​ ស្មើនឹង​ ០.០០០០០០៣%។ 

២.​ ខ្មែរ៖​ ចំណូលពន្ធសរុបក្នុងឆ្នាំ​ ២០២២​ ៤.៥ពាន់លានដុល្លារ​ (ហ៊ុន​ សែន​ ធ្លាប់ប្រកាសថាប្រមូលបាន​ ៦.១ពាន់លានដុល្លារ)​ ប្រជាជនខ្មែរសរុប​ ១៧លាននាក់។ ដូចនេះ​ ប្រជាជនខ្មែរម្នាក់បង់ពន្ធជាមធ្យមប្រចាំឆ្នាំចំនួន​ ២៦៥ដុល្លារ (យក៤.៥ពាន់លានដុល្លារចែកនឹង១៧លាននាក់)។ អត្រាប្រាក់បង់ពន្ធរបស់ប្រជាជនខ្មែរម្នាក់ៗបង់ពន្ធទៅកាន់ចំណូលពន្ធសរុបស្មើនឹង​ ២៦៥ដុល្លារ​ ចែកនឹង​ ៤.៥ពាន់លានដុល្លារ​ គុណ​ ១០០=​ ០.០០០០០៥៨%។ 

ប្រៀធៀប​ %​ នៃអត្រាប្រាក់បង់ពន្ធរបស់ប្រជាជនអាមេរិកម្នាក់ៗទៅកាន់ចំណូលពន្ធសរុប​ និងអត្រាប្រាក់បង់ពន្ធរបស់ប្រជាជនខ្មែរម្នាក់ៗទៅកាន់ចំណូលពន្ធសរុប​ ឃើញថា​ អត្រារបស់ខ្មែរធំជាងអត្រារបស់អាមេរិក​ ១៩ដងជាង​ ដោយយក​ ០.០០០០០៥៨%​ ចែកនឹង​ ០.០០០០០០៣%។ នេះមានន័យថា​ ប្រជាជនខ្មែរ​ រងបន្ទុកពន្ធ​ ឬបានបង់ពន្ធជូនរដ្ឋខ្មែរ​ ច្រើនជាងប្រជាជនអាមេរិកបង់ជូនរដ្ឋអាមេរិក​ រហូតដល់ទៅជាង​ ១៩ដង។ 

បញ្ជាក់៖​ តួរលេខចំណូលពន្ធខ្មែរឆ្នាំ២០២២​ អាចច្រើនជាង​ ៤.៥ពាន់លានដុល្លារ​ បើយើងបូកប្រាក់ពន្ធដែលធ្លាយទៅដៃជនពុករលួយដែលមានយ៉ាងតិច៥០០លានដុល្លារ។

អត្ថបទដោយ៖ អេង ពន្លក

តើលុយពន្ធដាររបស់ប្រជាជនខ្មែរទៅណាអស់? ឈ្លើងយក្ស!

លោក គង់ វិបុល អគ្គនាយកពន្ធដារ មានលុយរាប់សិបលានដុល្លារនៅក្នុងប្រទេសអូស្ត្រាលី ។ លោក គង់ វិបុល បានផ្ទេរប្រាក់ ១លាន ២សែនដុល្លាទៅប្រទេសអូស្រ្តាលីឆ្នាំ ២០១៣ ។ គ្រួសាររបស់លោក គង់ វិបុល មានក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា ។ លុយពន្ធមួយចំនួនធំរបស់ពលរដ្ឋខ្មែរបានហូរចូលហោប៉ៅរបស់លោក គង់ វិបុល និងមន្រ្តីពន្ធដារ ជាហេតុធ្វើអោយរដ្ឋគ្មានលុយសាងសង់ផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ....ហើយបើចង់សាងសង់ផ្លូវត្រូវខ្ចីលុយចិនឬបរទេសឬត្រូវលក់បឹង ដីព្រៃឈើដើម្បីដោះដូរនឹងការសាងសង់ផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធ ដូចជា នៅខេត្តកណ្តាល កោះរុងជាដើម។


កិច្ចសម្ភាសន៍ជាមួយអ្នកកាសែតបរទេសនិង លោក គង់ វិបុល មេពន្ធដារ។

🧖អ្នកកាសែតបរទេស

ខ្ញុំឮថាលោកមានលុយរាប់សិបលានដុល្លារនៅក្នុងប្រទេសអូស្ត្រាលី តើលោកបានលុយនេះមកពីណា ?

🦸លោក គង់ វិបុល

តើអ្នកបានពត៌មាននេះមកពីណា ?

🧖អ្នកកាសែត

បានមកពី Australia record

🦸លោក គង់ វិបុល

ខ្ញុំគិតថាព័ត៌មានដែលអ្នកទទួលបានគឺមិនត្រឹមត្រូវទេ

🧖អ្នកកាសែត

អញ្ចឹងពត៌មានដែលAustralia recordគឺមិនពិតទេមែនទេ ?

🧖អ្នកកាសែត

បើវាមិនមែនជាការពិតតើលោកបានទ្រព្យមកដោយរបៀបណា ?

🧖អ្នកកាសែត

លោកថាលោកមិនមានអាជីវកម្ម តែនៅស្រុកខ្មែរមានឈ្មោះលោក ?

🦸លោក គង់ វិបុល

ទេខ្ញុំមិនចង់បកស្រាយច្រើនទេ










วันเสาร์ที่ 9 กันยายน พ.ศ. 2566

Haven for scams: កម្ពុជាជា សួគ៌ាល័យសម្រាប់ឧក្រិដ្ឋជន

Haven for scams: កម្ពុជាជា សួគ៌ាល័យសម្រាប់ឧក្រិដ្ឋជន

ឈប់ឆ្ងល់ហេតុអ្វីបានជាកម្ពុជា ស្ងាត់អ្នកទេសចរដូចចោរលួចសេះ ចំណែកថៃវិញ មានអ្នកទេសចរបរទេសគគ្រឹកគគ្រេង ។

សមុទ័យនៃជំងឺ គឺ

ប្រទេសកម្ពុជា ជាប្រភពចោរឆបោក អនឡាញ ឬ cybercrime, ជំរិត, ឈ្មួញមនុស្ស, និង ឈ្មួញគ្រឿងញៀន ហើយត្រូវបាន UN លាតត្រដាងការពិតអោយពិភពលោកបានដឹង បន្ថែមលើពីនេះ ភាពយន្តចិន រឿង Haven for scams (កម្ពុជាជា សួគ៌ាល័យសម្រាប់ឧក្រិដ្ឋជន និងជា នរកាល័យ សម្រាប់អ្នកទេសចរស្អាតស្អំ) ជាការអះអាងបង្ហាញការពិតនៃបនឧក្រិដ្ឋកម្មនានា នៅតំបន់អាស៊ាន ដែលសង្កត់ធ្ងន់ទៅលើ ប្រទេសកម្ពុជា និង ភូមា ជាហេតុធ្វើអោយ អ្នកទេសចរចិនស្អាតស្អំ ដែលជា សេដ្ឋី ឬអ្នកមានលុយពិតប្រាកដ លែងហ៊ានមកលេងប្រទេសកម្ពុជា ព្រោះខ្លាចពួកចិនកន្ថោរ ម៉ាហ្វីយ៉ា គ្នាវា ឆបោក ចាប់ជំរិត នានា ។ល។ ក្រៅពីនេះ អ្នកទេសចរពីលោកសេរី ក៏ឆ្អើមកម្ពុជា ផងដែរ ព្រោះរបបចោរបន្តពងឪ ពង្រឹងពងកូនឡឺឌឹណែត ជា សមុទ័យ នៃ ការឆ្អើម ។ល។

___

Haven for scams: Hit movies further sour Chinese view of South-east Asia 

BEIJING (The Straits Times/Asia News Network): In this summer’s blockbuster hit No More Bets, the lead character, played by one of China’s top celebrities Lay Zhang, ends up being forced to work for a crime syndicate in a fictitious South-east Asian country after accepting a fake job offer in Singapore.

.

@ thestar


วันพฤหัสบดีที่ 25 พฤษภาคม พ.ศ. 2566

សម្រែក​កសិករ​កំពុង​លុបលើ​កេរដំណែល​ភ្លើង​ចម្បើង​ស៊ីហ្គេម​របស់​ហ៊ុនសែន

សម្រែក​កសិករ​កំពុង​លុបលើ​កេរដំណែល​ភ្លើង​ចម្បើង​ស៊ីហ្គេម​របស់​ហ៊ុនសែន

ចំណាត់ការ​ចាប់ខ្លួន​ប្រធាន​សមាគម​កសិករ និង​សហការី កំពុង​ធ្វើឱ្យ​កក្រើក​ក្រុងភ្នំពេញ និង​ធ្វើឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន រងនូវ​ភាព​អាម៉ាស់​ភ្លាមៗ​ ក្រោយ​ព្រឹត្តិការណ៍​ស៊ីហ្គេម។
ប្រជាកសិករ និង​សមាជិក​សហគមន៍​ប្រមាណ ២០០ នាក់ មកពី​តាម​បណ្តា​ខេត្ត​ផ្សេងៗ ដូចជា កោះកុង កំពង់ស្ពឺ និង​ សៀមរាប កំពុង​លើក​គ្នា​តវ៉ា​​ដើរ​ដង្ហែ​ក្បួន​ទាមទារ​ឱ្យ​ដោះលែង​អ្នកទាំងបី ចាប់តាំង​ពី​ថ្ងៃទី១៩ ខែឧសភា រហូត​មក​ជាប់ៗ គ្នា។

#វិទ្យុអាស៊ីសេរី #របបហ៊ុនសែន #បដិវត្តន៍កសិករ










วันพุธที่ 24 พฤษภาคม พ.ศ. 2566

 សេចក្ដីព្រាង MOU (Memorandum Of Understanding) ៨ គណបក្សនយោបាយថៃ បង្កើតរដ្ឋាភិបាលចម្រុះ មានទាំងអស់ ២៣ ចំណុច ។

សេចក្ដីព្រាង MOU (Memorandum Of Understanding) ៨ គណបក្សនយោបាយថៃ បង្កើតរដ្ឋាភិបាលចម្រុះ មានទាំងអស់ ២៣ ចំណុច ។

គណបក្សទាំងអស់ឯកភាពថា បេសកកម្មរបស់រដ្ឋាភិបាល ដែលគ្រប់គណបក្ស រួមគ្នាជំរុញ មានរបៀបវារៈរួមដូចខាងក្រោម ៖


១.
ស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ រៀបចំ​រដ្ឋធម្មនុញ្ញ​ថ្មី​ ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់​ ដោយមានតំណាងរាស្ត្រ ព្រាងរដ្ឋធម្មនុញ្ញត្រូវបានជ្រើសរើសដោយផ្ទាល់ដោយប្រជាជន ។

២. បង្កើតភាពសុខដុមរមនាក្នុងសង្គម គណបក្ស​នយោបាយ​ទាំងអស់​នឹង​សហការ​គ្នា​ជំរុញ​រក​យុត្តិធម៌​ក្នុង​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញ​មតិ​ខាងនយោបាយតាមរយៈយន្តការរបស់រដ្ឋសភា ។

៣. បញ្ជាក់ និងអនុម័តច្បាប់សមភាពអាពាហ៍ពិពាហ៍ ដើម្បីធានាសិទ្ធិរៀបការសម្រាប់គូស្នេហ៍គ្រប់ភេទ វា​នឹង​មិន​បង្ខំ​មនុស្ស​ដែល​យល់​ថា​វា​មិន​ស្រប​នឹង​គោលការណ៍​សាសនា​របស់​ពួកគេ​ទេ ។

៤. ​ជំរុញ​កំណែទម្រង់​ការិយាធិបតេយ្យ​នគរបាល កងទ័ព និង​ដំណើរការ​តុលាការ​ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ​ផ្អែកលើ​តម្លាភាព ទំនើបកម្ម និង ​ប្រសិទ្ធភាព​ ។ និងផលប្រយោជន៍ល្អបំផុតរបស់ប្រជាជន

៥.  ផ្លាស់ប្តូរកាតព្វកិច្ចយោធាបែបកែនមកជាបែបស្ម័គ្រចិត្ត ​។
.
.
.

_______________________

วันศุกร์ที่ 19 พฤษภาคม พ.ศ. 2566

មិត្ត​ខ្លះ​សួរមតិខ្ញុំពីទង្វើព្រាប កុល&បណ្ឌិតចុះចូលមួយចំនួន។


មិត្ត​ខ្លះ​សួរមតិខ្ញុំពីទង្វើព្រាប កុល&បណ្ឌិតចុះចូលមួយចំនួន។  

មិត្ត​ខ្លះ​សួរមតិខ្ញុំពីទង្វើព្រាប កុល&បណ្ឌិតចុះចូលមួយចំនួន។ គួរឲ្យអស់សំណើច! ខ្ញុំ​អាណិតមនុស្សដែលហ៊ុន សែនចាប់ជាចំណាប់ខ្មាំងជម្រិតឲ្យចុះចូលទាំងគ្រាំគ្រាចិត្តដូចក្នុងគុកទួលស្លែងដែលចម្លើយទាំងអស់សុទ្ធតែក្លែងក្លាយកើតពីទារុណកម្ម ។  

តែករណី១ ខ្ញុំ​មិនសំដៅលើបុគ្គលណាម្នាក់ទេ ជា​ទូទៅ​អ្នកចេះដឹងមានបទពិសោធន៍ខ្ពស់ប៉ុណ្ណាក៏ដោយ ឲ្យតែឳនបម្រើជនផ្តាច់ការគឺជាជនថោកទាប ។

បម្រើជនផ្តាច់ការស្មើនឹងបោះចោលសេរីភាព ប្រជាធិបតេយ្យ &សិទ្ធិមនុស្ស បោះបង់យុត្តិធម៌ បិទមាត់ ភ្នែក ត្រចៀកខ្លួនឯង ពីព្រោះសិទ្ធិសេរីភាព &យុត្តិធម៌ជាសត្រូវរបស់ពួកផ្តាច់ការ ។ 

កុំនិយាយថាចូលទៅបម្រើជាតិ កាលណាអ្នកដើរតាមផែនការគេអ្នកបម្រើ សម្រេចផែនការឲ្យគេមិនមែនសម្រេចបំណងខ្លួនឯងឡើយ ។ បើហ៊ុន សែនចាប់ ១ ម៉ឹននាក់ ដាក់គុកស្អែក តើអ្នកហ៊ានថា ហ៊ុន សែន ខុសទេ? តំណែងបានពី ហ៊ុន សែន គឺត្រូវតែខ្លាច ធ្វើតាម&អមបម្រើ ហ៊ុន សែន។ 

ជួយសង្គម?​ ទេ ។  គ្រាន់តែការតែងតាំងដូចឥសីជប់គឺជាអំពើរពុករលួយ អយុត្តិធម៌ និងបំផ្លាញសង្គមទៅហើយ ក្នុងក្រសួង ១ មានរដ្ឋលេខា អនុរដ្ឋលេខាជាង ១០០ នាក់ រដ្ឋមន្រ្តីជិត ១ ពាន់​ នាក់ក្នងប្រទេសក្រីក្រស្គមតូច១ ច្រើន​ជាង​មន្រ្តី​សរុបរបស់ជប៉ុន អាមេរិក​&សហភាពអឺរ៉ុប ២៧ ប្រទេស តើអ្នកអាចកែប្រែវាបានទេសូម្បីតែខ្លួនអ្នកជាចំណែក១ក្នងចំណោមនោះដែរ? តំណែងជាឆ្អឹង ១ ដុំ សម្រាប់បំបិទមាត់ ភ្នែក ត្រចៀក អ្នកឲ្យខ្វាក់ គរ ខ្លង់ក្នុងសង្គមអយុត្តិធម៌ ។ 

អ្នកគ្មានសមត្ថភាពទៅកែប្រែជនផ្តាច់ការបានទេគឺទៅទះដៃបន្ទរតាម ហ៊ុន សែនយកអ្នកមកទុកដើម្បីកុំឲ្យធ្លាក់ចូលទៅក្នុងដៃបក្សប្រឆាំង កុំឲ្យមានសំឡេងនានារំខាន ។ 

ការចូលទៅជួយជនផ្តាច់ការមិនបានធ្វើឲ្យសង្គមប្រសើរឡើងទេ គឺចូលទៅគាំទ្រផ្តល់កម្លាំងចិត្តឲ្យជនផ្តាច់ការកាន់តែសាហាវ ចូលរួមជាន់ជនរងគ្រោះ ឈរឪបដៃមើលការរំលោភបំពាន់ ការឈឺចាប់ដ៏អយុត្តិធម៌។ 

កុំចូលរួមជាមួយជនផ្តាច់ការទោះជាបិទមាត់នៅស្ងៀម ក៏ជាគតិបណ្ឌិតគួរឲ្យគោរពសរសើរ ។ កុំទៅផ្តល់កម្លាំងនិងធនធានឲ្យពួកគេកាប់សម្លាប់សេរីភាព សិទ្ធិមនុស្ស ។ ត្រូវ​ទុកកិត្តិ​យស ចារក្នុងប្រវត្តិសាស្ត្រ  កុំឲ្យស្អុយ ស្លាប់ទាំងរស់ ។ ហ៊ុន សែន ចប់ហើយ ​។ ប្តូរ!

 @ Sorn Dara


 

วันจันทร์ที่ 1 พฤษภาคม พ.ศ. 2566

 កម្ពុជានឹង​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ជាលើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ៦៤ឆ្នាំ

កម្ពុជានឹង​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ជាលើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ៦៤ឆ្នាំ 

កម្ពុជា នឹង​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ ជាលើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ៦៤ ឆ្នាំ របស់​ខ្លួន ដែល​នឹង​ត្រូវ​ចំណាយ​ថវិកា​មិនតិច​ជាង ២០០ លានដុល្លារ ។ 

ព្រឹត្តិការណ៍​ដែល​គួរជា​មោទនភាព និង​បង្រួបបង្រួម​ពលរដ្ឋខ្មែរ​ពី​គ្រប់និន្នាការ​នយោបាយ​នេះ កំពុង​ប្រឡូកប្រឡាក់​នឹង​រឿង​នយោបាយ ​ស្របពេល​ដែល​ការបោះឆ្នោត​ជាតិ​កាន់តែ​ខិតចូល​មកដល់ ។ 

យ៉ាងហោចណាស់ មាន​រឿងរ៉ាវ​ចម្រូងចម្រាស ៣ យ៉ាង ដែល​ប្រិយមិត្ត​គួរ​យល់ដឹង​ជុំវិញ​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នេះ ។

______

វិទ្យុអាស៊ីសេរី