วันจันทร์ที่ 23 มิถุนายน พ.ศ. 2568

ម្ចាស់ប្រទេសមិនតាមដាន គេបោកប្រាស់ប្រជារាស្រ្តខ្មែររហូត!

ម្ចាស់ប្រទេសមិនតាមដាន គេបោកប្រាស់ប្រជារាស្រ្តខ្មែររហូត!

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មការរៀបចំឯកសារ ដើម្បីបញ្ចូនទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និង ប្រាសាទតាក្របី ។

កាលពីថ្ងៃទី១៥ ខែមិថុនា ២០២៥ ក្រសួងការបរទេស លោក ប្រាក់សុខុន បានប្រកាសរួចម្តងហើយថា៖ «បានដោក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយ តាមរយៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសហូឡង់ តុលាការបានទទួលពាក្យបណ្តឹងហើយ» តែបើយោងតាមលទ្ធផលនៃកិច្ចប្រជុំថ្ងៃ២៣ មិថុនា នេះ កម្ពុជា បានត្រឹមជូនដំណឹងអំពីបំណងរបស់កម្ពុជា ទៅតុលាការយុត្តិធម៏ ICJ ករណីជម្លោះព្រំដែនខ្មែរ-ថៃ ប៉ុណ្ណោះ មិនទាន់មានឯកសារនិងមេធាវីការពារសំណុំរឿងទាំង៤នៅឡើយទេ ។

ការ ការដាក់ពាក្យប្តឹងទៅ ICJ មុនរកឯកសារ និង រកមេធាវី ពាក្យបារាំងគេថា៖ «ដាក់រទេះពីមុនគោ Mettre la Charette avant les bœufs»

តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានទទួលពាក្យបណ្ដឹងពីកម្ពុជា





วันศุกร์ที่ 20 มิถุนายน พ.ศ. 2568

មន្ត្រីបក្សប្រឆាំងថា ការបញ្ចេញកិច្ចសន្ទនារបស់លោក ហ៊ុន សែន មិនមែនជារឿងខុសឆ្គងឡើយ

មន្ត្រីបក្សប្រឆាំងថា ការបញ្ចេញកិច្ចសន្ទនារបស់លោក ហ៊ុន សែន មិនមែនជារឿងខុសឆ្គងឡើយ 

មន្ត្រីបក្សប្រឆាំងបានយល់ឃើញថា ការបញ្ចេញកិច្ចសន្ទនាតាមទូរសព្ទរបស់លោក ហ៊ុន សែន ជាមួយមេដឹកនាំថៃ មិនមែនជារឿងអសីលធម៌ឡើយ ពីព្រោះប្រទេសថៃមានកលល្បិចនិងមហិច្ឆតាឈ្លានពានទឹកដីកម្ពុជា។ ប៉ុន្តែអ្នកឃ្លាំមើលបានលើកឡើងថា ក្នុងទំនាក់ទំនងការទូត មិនគួរបញ្ចេញការចរចាសម្ងាត់ជាសាធារណៈឡើយ។

ពលរដ្ឋភាគច្រើនបានចាត់ទុកការបញ្ចេញកិច្ចសន្ទនាសម្ងាត់របស់ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ជាមួយនាយករដ្ឋមន្ត្រីថៃអ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra )ថាជាការគិតគូរពីផលប្រយោជន៍ជាតិជាធំ ប៉ុន្តែពលរដ្ឋខ្លះទៀតយល់ថា ការបញ្ចេញសារសំឡេងនេះ ជារឿងអសីលធម៌ដែរ។

អតីតតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន បានប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៩ ខែមិថុនាថា លោក ហ៊ុន សែន បានបញ្ចេញសារសន្ទនាឯកជនជាមួយនាយករដ្ឋមន្ត្រីថៃ ដោយសារប្រទេសថៃ មានលកល្បិចឈ្លានពានលើកម្ពុជា និងព្យាយាមកេងចំណេញទាំងផ្នែកនយោបាយនិងការទូតតាមរយៈការចរចាទាំងចំហនិងសម្ងាត់ពីភាគីកម្ពុជា។

លោក អ៊ុំ សំអាន៖ «ការបញ្ចេញសារនេះ ខ្ញុំយល់ថា មិនប៉ះពាល់ដល់ទំនាក់ទំនងលក្ខណៈអន្តរជាតិ ជាមួយបណ្ដាប្រទេសដទៃទៀតនោះទេ ហើយខ្ញុំយល់ថា ប្រទេសដទៃទៀត ក៏មិនបាត់បង់ទំនុកចិត្ត ដែលសន្ទនាជាមួយមេដឹកនាំកម្ពុជានោះដែរ ពីព្រោះមេដឹកនាំកម្ពុជា ធ្វើតែជាមួយសត្រូវប្រទេសជិតខាង។ ប៉ុន្តែប្រទេសដដៃទៀត គ្មានជម្លោះព្រំដែនជាមួយប្រទេសកម្ពុជា មេដឹកនាំកម្ពុជា នឹងមិនបញ្ចេញសារសន្ទនាជាលក្ខណៈឯកជននោះទេ»។

ការលើកឡើងពីមន្ត្រីបក្សប្រឆាំងនេះ បានធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន នៅថ្ងៃទី១៨ ខែមិថុនា បានបញ្ចេញសារសន្ទនារយៈពេលជាង១៧នាទី ដែលលោកបាននិយាយទូរសព្ទជាមួយនាយករដ្ឋមន្ត្រីថៃអ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ កាលពីថ្ងៃទី១៥ ខែមិថុនា ពាក់ព័ន្ធនឹងជម្លោះព្រំដែន។ 

នៅក្នុងសារសំឡេងនោះ នាយករដ្ឋមន្ត្រីថៃបានព្យាយាមបញ្ចុះបញ្ចូលឱ្យលោក ហ៊ុន សែន ជួយសម្រួលបើកច្រកព្រំដែនសម្រាប់ការនាំចូលបន្លែនិងផ្លែពីប្រទេសថៃឡើងវិញ និងបានប្រាប់លោក ហ៊ុន សែន ឱ្យឈប់ចាប់អារម្មណ៍ទៅនឹងការលើកឡើងរបស់មេបញ្ជាការកងទ័ពថៃប្រចាំនៅភូមិភាគទី២ឈ្មោះ ប៊ុនស៊ីន ផាតក្លាង (Boonsin Padklang) ដែលតែងប្រើប្រាស់ពាក្យសម្ដីគំរាមកំហែងបង្កសង្គ្រាមឈ្លានពានកម្ពុជា និងធ្វើឱ្យជម្លោះព្រំដែនឡើងកម្ដៅជាបន្តបន្ទាប់។

អ្នកស្រីបានបញ្ជាក់ថា មេទ័ពភូមិភាគរូបនេះ ជាអ្នកប្រឆាំងនឹងរដ្ឋាភិបាលអ្នកស្រី ហើយតែងនិយាយប្រឆាំងនឹងប្រទេសកម្ពុជា ដើម្បីទាក់ទាញប្រជាប្រិយភាពសម្រាប់ខ្លួនឯង។ 

ទោះជាយ៉ាងណាលោក ហ៊ុន សែន បានបញ្ជាក់ថា យោធាថៃជាអ្នកបិទព្រំដែនដោយឯកតោភាគីជាមុន ដែលជាការប្រមាថមួយមិនអាចទទួលយកបានឡើយ។

ដូច្នេះលោកថា កម្ពុជាមិនទទួលយកការចរចាទេ ប៉ុន្តែប្រសិនបើយោធាថៃបើកច្រកព្រំដែនឱ្យដំណើរការដូចដើមវិញ នោះកម្ពុជានឹងសម្រេចបើកព្រំដែនតាមក្រោយ។

ជុំវិញការបែកធ្លាយកិច្ចសន្ទនានេះ នាយករដ្ឋមន្ត្រីថៃអ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានចេញសុំទោសប្រជាជនថៃ ខណៈអ្នកស្រីប្រឈមការតវ៉ាឱ្យចុះចេញពីតំណែង រីឯគណបក្សដែលជាសម្ព័ន្ធភាពគណបក្សភឿថៃកំពុងដឹកនាំរដ្ឋាភិបាល ក៏បានសម្រេចដកខ្លួនចេញ។ អ្នកស្រីបញ្ជាក់ថា ការសន្ទនាជាមួយលោក ហ៊ុន សែន គ្រាន់តែជាបច្ចេកទេសនៃការចរចារបស់អ្នកស្រីប៉ុណ្ណោះ។ ជាមួយគ្នានេះ ក្រសួងការបរទេសថៃបានកោះហៅឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃប្រគល់កំណត់ទូត ដើម្បីបង្ហាញការខកចិត្តចំពោះការបែកធ្លាយសារសំឡេងសន្ទនានោះ។

អ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូលោក គឹម សុខ បានមើលឃើញថា ការបញ្ចេញសារសន្ទនាឯកជនជាសាធារណៈ អាចធ្វើឱ្យប្រទេសកម្ពុជាបាក់មុខ និងធ្វើឱ្យនយោបាយការទូតកម្ពុជាលើឆាកអន្តរជាតិ ចាញ់ប្រៀបប្រទេសថៃ។ 

លោក គឹម សុខ៖ «ចាប់ពីពេលនេះទៅ បណ្ដាមេដឹកនាំសំខាន់ៗនានា នឹងមើលលោក ហ៊ុន ម៉ាណែត ចុងភ្នែក ចាប់ចុងដៃ សន្ទនាចុងមាត់ គ្រាន់តែជាការសន្ទនាបែប Protocol (បែបពិធីការ) ប៉ុន្តែគេនិយាយបែបទុកចិត្តជាមួយ ផេថងថាន ទៅវិញ»។

លោក ហ៊ុន សែន បានលើកឡើងថា ដើម្បីតម្លាភាពផ្ទៃក្នុងកម្ពុជា និងចៀសវាងការបំភាន់ ឬបន្លំ ចាំបាច់ត្រូវថតសម្លេងទុក។ លោកក៏បានបញ្ជាក់ថា ការបញ្ចេញសារសន្ទនាជាសាធារណៈ ដោយសារក្រោយការសន្ទនាប៉ុន្មានម៉ោង មេដឹកនាំថៃ បានចេញមកចោទមេដឹកនាំកម្ពុជា ថាធ្វើនយោបាយមិនមានវិជ្ជាជីវៈ និងតាមហ្វេសប៊ុក (Facebook) ដែលលោកចាត់ទុកថា មេដឹកនាំថៃបាននិយាយផ្សេង ប៉ុន្តែធ្វើផ្សេង៕

រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន

---

#វិទ្យុអាស៊ីសេរី #កម្ពុជា #ថៃ #ហ៊ុនម៉ាណែត #ហ៊ុនសែន #ប្រាក់សុខុន #តុលាការយុត្តិធម៌អន្តរជាតិ #ជម្លោះព្រំដែន

#RFAKhmer #Cambodia #Thailland #HunManet #HunSen #PrakSokhonn #ICJ #BorderConflict


ថៃវាយបកវិញ៖ រដ្ឋាភិបាល​ថៃ​ របស់អ្នកស្រី ផែថងធារ(ផែថងថាន) កោះ​ហៅ​ទូត​ខ្មែរ​

ថៃវាយបកវិញ៖ រដ្ឋាភិបាល​ថៃ​ របស់អ្នកស្រី ផែថងធារ(ផែថងថាន) កោះ​ហៅ​ទូត​ខ្មែរ​ 

ថៃវាយបកវិញ៖ រដ្ឋាភិបាល​ថៃ​ របស់អ្នកស្រី ផែថងធារ(ផែថងថាន) កោះ​ហៅ​ទូត​ខ្មែរ​  អោយមកទទួល​លិខិត​តវ៉ា​រឿង​ធ្វើ​អោយបែក​ធ្លាយ​សារសំឡេង​សន្ទនា ​រវាងនាយករដ្ឋមន្រ្តីថៃ អ្នកស្រី ផែថងថាន និង លោក ហ៊ុន សែន ។ 

កំណត់ទូត បានសរសេរថា ៖

«រដ្ឋាភិបាលថៃមានការខកចិត្តយ៉ាងខ្លាំងដែលការសន្ទនាតាមទូរស័ព្ទលក្ខណៈឯកជន រវាង នាយករដ្ឋមន្ត្រីថៃ និងឥស្សរជនជាន់ខ្ពស់កម្ពុជា ត្រូវបានបែកធ្លាយដល់ ប្រព័ន្ធផ្សព្វផ្សាយ។ ការជឿទុកចិត្ត និងការគោរពគ្នារវាងមេដឹកនាំទាំងពីរ គឺជាមូលដ្ឋានគ្រឹះនៃភាពជាអ្នកជិតខាងល្អ និងការប្រព្រឹត្តល្អក្នុងចំណោមរដ្ឋ។ សកម្មភាពបែបនេះ ផ្ទុយនឹងការអនុវត្ត ដែលអាចទទួលយកបានជាលក្ខណៈអន្តរជាតិ ហើយនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តសម្រាប់ភាគីទាំងពីរក្នុងការដោះស្រាយបញ្ហាដោយស្មោះត្រង់» ៕



អ្នកច្បាប់ថា លោក ហ៊ុន សែន បញ្ចេញសារសន្ទនាជាមួយនាយករដ្ឋមន្ត្រីថៃ នៅពេលនេះជារឿងល្អសម្រាប់ពលរដ្ឋខ្មែរ

អ្នកច្បាប់ថា លោក ហ៊ុន សែន បញ្ចេញសារសន្ទនាជាមួយនាយករដ្ឋមន្ត្រីថៃ នៅពេលនេះជារឿងល្អសម្រាប់ពលរដ្ឋខ្មែរ

អ្នកច្បាប់ថា លោក ហ៊ុន សែន បញ្ចេញសារសន្ទនាជាមួយនាយករដ្ឋមន្ត្រីថៃ នៅពេលនេះជារឿងល្អសម្រាប់ពលរដ្ឋខ្មែរ

---

អ្នកច្បាប់លើកឡើងថា ករណីប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ទម្លាយសារសំឡេងសន្ទនាជាមួយនាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) ជារឿងល្អសម្រាប់ប្រជាពលរដ្ឋ ធ្វើឱ្យបានដឹងពីស្ថានការណ៍ជម្លោះព្រំដែនប្រទេសទាំងពីរ ។


วันอังคารที่ 17 มิถุนายน พ.ศ. 2568

តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានទទួលពាក្យបណ្ដឹងពីកម្ពុជា


តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានទទួលពាក្យបណ្ដឹងពីកម្ពុជា

ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅប្រទេសហូឡង់ (Holland) អ្នកស្រី គឹមសួគ៌ សុវណ្ណារី បានដាក់លិខិតផ្លូវការទៅក្រឡាបញ្ជីនៃតុលាការយុត្តិធម៌(ICJ) ដើម្បីឱ្យជួយរកដំណោះស្រាយវិវាទព្រំដែន តំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមមាន់ធំ និង ប្រាសាទតាក្របី រួចរាល់ហើយនៅរសៀលថ្ងៃទី១៦ខែមិថុនា។

នាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត បានបង្ហោះសារនៅក្នុងហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៦មិថុនាថា កម្ពុជាមិនដកថយក្នុងការរកដំណោះស្រាយបញ្ហាព្រំដែនជាមួយថៃនៅទីតាំងទាំង៤ចំណុចនោះទេ។ លោក បញ្ជាក់ទៀតថា រដ្ឋាភិបាលនឹងបន្តធ្វើការងារនេះប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដើម្បីការពារបូរណភាពទឹកដី ផលប្រយោជន៍ជាតិនិងពលរដ្ឋខ្មែរ។

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន អបអរសាទរនឹងការដាក់លិខិតរបស់កម្ពុជានេះ។ លោកបញ្ជាក់ថា កម្ពុជានឹងឈ្នះក្ដីលើរឿងនេះទទួលបានទឹកដីត្រឡប់មកវិញនៅពេលខាងមុខ។

លោក អ៊ុំ សំអាន៖ «យើងយល់ថា ជារឿងល្អដោយសារតែកាលណាយើងឡើងទៅតុលាការអន្តរជាតិ អីចឹងគឺដើម្បីបញ្ចប់ជម្លោះព្រំដែននៅតំបន់ទាំង៤ហ្នឹង ដើម្បីកុំឱ្យមានសង្គ្រាមផងដែរ ព្រោះយើងដោះស្រាយតាមតុលាការគឺដើម្បីបញ្ចៀសសង្គ្រាម។ដូច្នេះជារឿងល្អយើងបានទឹកដីយើងមកវិញនៅពេលដែលយើងឈ្នះក្ដីនៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)»។

កាលពីថ្ងៃទី២៨ឧសភា កងទ័ពកម្ពុជានិងថៃបានផ្ទុះអាវុធដាក់គ្នានៅតំបន់ព្រំដែនប្រទេសទាំងពីរបណ្ដាលឱ្យស្លាប់ទាហានខ្មែរម្នាក់ ហើយប្រទេសទាំងពីរបានបញ្ជូនកងទ័ពនិងអាវុធធន់ធ្ងន់ទៅប្រចាំការនៅតំបន់មានជម្លោះ៕

រូបភាពពីហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត និងAFP






រដ្ឋាភិបាលកម្ពុជាប្ដឹងប្រទេសថៃទៅតុលាការអន្តរជាតិICJ ឥឡូវនេះពាក្យបណ្ដឹងបានទៅដល់ដៃICJហើយ

 

រដ្ឋាភិបាលកម្ពុជាប្ដឹងប្រទេសថៃទៅតុលាការអន្តរជាតិICJ ឥឡូវនេះពាក្យបណ្ដឹងបានទៅដល់ដៃICJហើយ

សូមចូលរួមអបអរសាទរដល់ប្រជាជនខ្មែរទាំងក្នុង និងទាំងក្រៅប្រទេស ដែលបានខំប្រឹងប្រែងជំរុញអោយរដ្ឋាភិបាលកម្ពុជា ប្ដឹងប្រទេសថៃទៅតុលាការអន្តរជាតិ ICJ ឥឡូវនេះ ពាក្យបណ្ដឹង បានទៅដល់ដៃICJហើយ នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៥នេះ។ ហើយយើងសង្ឃឹមទៀតថា រដ្ឋាភិបាល នឹងយកករណីកោះគុត(គជ់)និងព្រំដែនសមុទ្រត្រួតស៊ីគ្នាទៅកាន់ ICJ​ បន្តទៀត ។

_________

" ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ទើបរាយការណ៍មកថា នៅថ្ងៃចន្ទ ទី ១៦ មិថុនា ២០២៥ វេលាម៉ោង ១១:៣០នាទីព្រឹក នៅទីក្រុងឡាអេ (ត្រូវនឹងម៉ោង ៤:៣០នាទី ល្ងាច ម៉ោងនៅរាជធានីភ្នំពេញ) លិខិតផ្លូវការរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវបានលោកជំទាវ គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ ប្រគល់ដោយផ្ទាល់ដៃជូនលោកក្រឡាបញ្ជី Philippe Gautier នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) រួចរាល់ ។

កម្ពុជាមិនដកថយពីការប្រើប្រាស់យន្តការច្បាប់តាមរយៈតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ រាជរដ្ឋាភិបាលនឹងបន្តធ្វើកិច្ចការនេះប្រកបដោយការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាឧត្តមប្រយោជន៍ជាតិនិងប្រជាជនខ្មែរ ។

H.E. Prak Sokhonn, Deputy Prime Minister, Minister of Foreign Affairs and International Cooperation, just reported that on the morning of Monday, 16 June 2025 at 11:30 local time (16:30 in the evening of the Phnom Penh time), the official letter of Cambodia to the International Court of Justice (ICJ) to seek a resolution on the border dispute in TAMONE THOM Temple, TAMONE TOUCH Temple, TA KRABEY Temple, and MOMBEI area was personally handed over to Mr. Philippe Gautier, Registar of the ICJ, by H.E. Mrs. Kimsour Sovannary, Ambassador of the Kingdom of Cambodia to the Netherlands. 

Cambodia will not back away from using legal mechanism through the ICJ to seek a resolution on the Cambodia-Thailand border issue over TAMONE THOM Temple, TAMONE TOUCH Temple, TA KRABEY Temple, and MOMBEI area. The Royal Government of Cambodia will undertake this task with strong determination and high responsibility to protect our territorial integrity and the best interest of the Cambodian people."

#ហ៊ុនម៉ាណែត #Hunmanet ​#កម្ពុជា #cambodia

Source: Hun Manet

កម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិ និង សន្តិភាព



วันอาทิตย์ที่ 15 มิถุนายน พ.ศ. 2568

សូមអបអរសាទរដែលរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ

សូមអបអរសាទរដែលរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ

---

សូមអបអរសាទរ ដែលថ្ងៃនេះទី១៥មិថុនាឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ករណីតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។

យ៉ាងណាក៏ដោយ យើងរង់ចាំមើលសេចក្ដីប្រកាសព័ត៌មានរបស់ ICJ ក្រោយ ICJ បានទទួលបណ្ដឹងជាផ្លូវការរបស់កម្ពុជា។ ICJ នឹងពិនិត្យមើល ថាតើ ICJ មានយុត្ថាធិការលើសំណុំរឿងនេះឬអត់? ប្រសិនបើ ICJ មានយុត្ថាធិការលើសំណុំរឿងនេះ ហើយកាត់ក្តីលើរឿងក្តីនេះ យើងសង្ឃឹមថា កម្ពុជានឹងឈ្នះក្តីលើ ករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ១លានភាគរយ។

ទោះបីថៃ ប្រកាសមិនទទួលស្គាល់យុត្ថាធិការរបស់ ICJ តាំងពីឆ្នាំ១៩៦០ និងមិនចូលសវនាការ ICJ ក៏ដោយ បើតាមមាត្រា៥៣នៃលក្ខន្តិកៈនៃ ICJ គឺ ICJ នៅតែអាចដំណើរការក្តីបានដដែល។ បើតាមមាត្រា៩៣នៃធម្មនុញ្ញនៃអង្គការសហប្រជាជាតិ (UN) សមាជិក១៩៣នៃ UN ទាំងអស់ជាភាគីនៃលក្ខន្តិកៈនៃ ICJ ហើយលក្ខន្តិកៈនៃ ICJ គឺជាឧបសម្ព័ននៃធម្មនុញ្ញនៃ UN ។ ហេតុនេះ រាល់សមាជិកនៃ UN គឺជាភាគីនៃលក្ខន្តិកៈនៃ ICJ ។ ថៃជាសមាជិក UN ដែលជាស្វ័យប្រវត្តិគឺថៃជាភាគីនៃលក្ខន្តិកៈនៃ ICJ ។ បើតាមមាត្រា៩៤នៃធម្មនុញ្ញនៃ UN រាល់សមាជិកនៃ UN មានកាតព្វកិច្ចគោរពសាលក្រមរបស់ ICJ ។ ហេតុនេះថៃជាសមាជិក UN មានកាតព្វកិច្ចគោរពសាលក្រមរបស់ ICJ ជាដាច់ខាត។ បើថៃមិនគោរពសាលក្រមរបស់ ICJ កម្ពុជាអាចប្តឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីចាប់បង្ខំអោយថៃត្រូវតែគោរពសាលក្រមរបស់ ICJ ដូចករណីកម្ពុជាឈ្នះក្តីប្រាសាទព្រះវិហារឆ្នាំ១៩៦២ ។

ជំហានបន្ទាប់ ឬដំណាក់កាលទី២ យើងស្នើរដ្ឋាភិបាលដាក់សំណុំរឿងកោះគុត ដែនសមុទ្រត្រួតសុីគ្នា តំបន់វាលឥន្រ្ទីយ៍ តំបន់ភ្នំទ្រព្យ និងតំបន់ច្រកអានសេះទៅទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ រដ្ឋាភិបាល ក៏ត្រូវតែស្នើទៅរដ្ឋសភាអោយផ្តល់សច្ចាប័នលើច្បាប់សមុទ្រ (UNCLOS) ផងដែរ។

@ Um Sam An 

កម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិ និង សន្តិភាព


"កម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិ និង សន្តិភាព។ "

"កម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិ និង សន្តិភាព។ 

ថ្ងៃនេះ ទី ១៥ មិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ 

គាប់ជួនផងដែរ កាលពី ៦៣ឆ្នាំមុន នៅថ្ងៃទី ១៥ មិថុនា ១៩៦២ គឺជាថ្ងៃប្រវត្តិសាស្ត្រដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចឲ្យកម្ពុជាឈ្នះលើរឿងក្តីប្រាសាទព្រះវិហារ។ 

ទោះបីជាព្រឹត្តិការណ៍ទាំងពីរនេះកើតឡើង ៦៣ឆ្នាំខុសពីគ្នាក៏ពិតមែន ប៉ុន្តែស្មារតីនិងគោលបំណងគឺដូចគ្នា ÷  គឺកម្ពុជាជ្រើសរើសយកការដោះស្រាយ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ ICJ សម្រាប់ការដោះស្រាយបញ្ហាព្រំដែននៅតំបន់ដែលមានលក្ខណៈស្មុគស្មាញខ្លាំង និងមានហារនិភ័យខ្ពស់នៃជម្លោះប្រដាប់អាវុធ ហើយដែលយន្តការទ្វេភាគីមិនអាចដោះស្រាយចប់ ដូចជានៅតំបន់ប្រាសាទព្រះវិហារកាលពីជាង៦០ឆ្នាំមុន និងតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នាពេលបច្ចុប្បន្ន។

កម្ពុជាត្រូវការតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែរព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំអោយកូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នា។ 

សូមបងប្អូនជនរួមជាតិទាំងអស់ ផ្ដល់ការទុកចិត្តមកលើរាជរដ្ឋាភិបាល ក្នុងការខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះប្រកបដោយឆន្ទៈនិងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជនកម្ពុជា។

Cambodia chooses international law and peace.

Today, 15 June 2025, the Royal Government of Cambodia submitted an official letter to the International Court of Justice (ICJ) to seek a resolution on the border dispute in the areas of TAMONE THOM Temple, TAMONE TOUCH Temple, TA KRABEY Temple and MOM BEI.

Coincidentally, 63 years ago, 15 June 1962 was a historic day in which the ICJ had ruled in favor of Cambodia on the case of PREAH VIHEAR Temple.

Although these two events happened 63 years apart, the spirit and objective remain the same: Cambodia chooses a peaceful resolution based on international laws through the ICJ mechanism for solving border dispute in the areas where issues are very complicated and have high risks of armed clashes and where bilateral mechanisms cannot solve; such as the case of PREAH VIHEAR Temple over 60years ago, and the areas of TAMONE THOM Temple, TAMONE TOUCH Temple, TA KRABEY Temple and MOM BEI at present time.

Cambodia only needs justice, fairness and clarity in border demarcation and delimitation with our neighboring countries, so that our future generations will not continue to have issues with each other.

May our compatriots trust the Royal Government of Cambodia in its efforts to undertake this task with strong wills and responsibility in order to safeguard our territorial integrity and for the best interest of the nation and people of Cambodia. "

#ហ៊ុនម៉ាណែត #Hunmanet  #កម្ពុជា #cambodia

Source: Hun Manet


កម្ពុជានឹងបញ្ជូនលិខិតប្តឹងជាផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)នៅថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២៥

កម្ពុជានឹងបញ្ជូនលិខិតប្តឹងជាផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)នៅថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២៥

---

កម្ពុជានឹងបញ្ជូនលិខិតប្តឹងជាផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទោះបីភាគីថៃមិនព្រមឡើងទៅជាមួយក៏ដោយ នេះបើតាមលោក ហ៊ុន ម៉ាណែត បញ្ជាក់នៅគណនីហ្វេសប៊ុក ។ 

យើងនឹងអបអរសាទរ ប្រសិនបើរឿងនេះ នឹងកើតឡើងមែន ។ យ៉ាងណាក៏ដោយ យើងរង់ចាំមើលសេចក្ដីប្រកាសព័ត៌មានរបស់ ICJ ក្រោយ ICJ បានទទួលបណ្ដឹងជាផ្លូវការរបស់កម្ពុជា ។ ICJ នឹងពិនិត្យមើលថាតើ ICJ មានយុត្ថាធិការលើសំណុំរឿងនេះឬអត់? ប្រសិនបើ ICJ មានយុត្ថាធិការលើសំណុំរឿងនេះ ហើយកាត់ក្តីលើរឿងក្តីនេះ យើងសង្ឃឹមថា កម្ពុជា នឹងឈ្នះក្តីលើករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ១លានភាគរយ ដោយសំអាងទៅលើផែនទីខ្នាត ១/២០០០០០ បោះពុម្ពឆ្នាំ១៩០៨ ដែលជាផែនទីឧបសម្ព័ន្ធភ្ជាប់សន្ធិសញ្ញាបារាំង - សៀមឆ្នាំ១៩០៤ និង ១៩០៧ ព្រមទាំងប្រវត្តិនៃការកាន់កាប់ប្រាសាទទាំងបី និងតំបន់មុំបី របស់កម្ពុជា តាំងពីយូរយាណាស់មកហើយ ។ រីឯភាគីថៃសំអាងទៅលើផែនទីខ្នាត ១/៥០០០០ ដែលជាផែនទីគូសដោយឯកតោភាគី (ផែនទីក្លែងក្លាយ) នៅឆ្នាំ ១៩៣៦ ដែលគូសដោយអតីតរដ្ឋក្រសួងការពារជាតិថៃលោក ប្លែកពិបូលសង្រ្គាម(แปลก พิบูลสงคราม) ។ 

ហេតុនេះហើយ ទើបថៃមិនហ៊ានឡើងទៅ ICJ ជាមួយកម្ពុជា និង ថៃប្រកាសមិនទទួលស្គាល់យុត្ថាធិការ ICJ ដោយសារខ្លួនប្រើប្រាស់ផែនទីក្លែងក្លាយ។ ថៃនឹងរងភាពអាម៉ាស់មុខម្តងទៀតនៅ ICJ និងលើឆាកអន្តរជាតិដូចករណីចាញ់ក្តីប្រាសាទព្រះវិហារឆ្នាំ១៩៦២ ។

យើងស្នើរដ្ឋាភិបាលដាក់បញ្ចូលបន្ថែមនូវសំណុំរឿងកោះគុត ដែនសមុទ្រត្រួតស៊ីគ្នា តំបន់វាលឥន្រ្ទីយ៍ តំបន់ភ្នំទ្រព្យ និង តំបន់ច្រកអានសេះ ទៅក្នុងបណ្តឹងតែមួយជាមួយករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ។ រដ្ឋាភិបាល ក៏ត្រូវតែស្នើទៅរដ្ឋសភាអោយផ្តល់សច្ចាប័នលើច្បាប់សមុទ្រ (UNCLOS) ផងដែរ ។ 

ថ្ងៃអាទិត្យនេះ គឺជាខួបលើកទី៦៣ ដែលតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ សម្រេចឱ្យកម្ពុជា ជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ (១៥ មិថុនា១៩៦២ - ១៥ មិថុនា ២០២៥) ។ 

ដូច្នេះ កម្ពុជាគ្រោងនឹងបញ្ជូនលិខិតប្តឹងជាផ្លូវការទៅ (ICJ) នៅថ្ងៃខួបលើកទី៦៣ ដែល ICJ សម្រេចឱ្យកម្ពុជាឈ្នះក្តីលើប្រាសាទព្រះវិហារ។

ខ្មែររួបរួម ខ្មែរឈ្នះ!

Source: Um Sam An Page អ៊ុំ សំអាន





วันศุกร์ที่ 13 มิถุนายน พ.ศ. 2568

លោកបណ្ឌិត ឥន្ទ សុផល ៖ ៩ ចំណុចសំខាន់ៗ ដែល «កោះគុត» នៅតែជាចំណែកមួយនៃដែនអធិបតេយ្យរបស់ខ្មែរ ។


លោកបណ្ឌិត ឥន្ទ សុផល ៖ ៩ ចំណុចសំខាន់ៗ ដែល «កោះគុត» នៅតែជាចំណែកមួយនៃដែនអធិបតេយ្យរបស់ខ្មែរ ។ 

        នៅក្នុងនាមអ្នកសិក្សាស្រាវជ្រាវប្រវត្តិសាស្រ្ត និង ទំនាក់ទំនងអន្តរជាតិ លោកបណ្ឌិត ឥន្ទ សុផល បានលើកករណីសិក្សាចំនួន ៩ ចំណុចសំខាន់ៗ ដែលបង្ហាញថា «កោះគុត» នៅតែជាមួយផ្នែក នៃ ដែនអធិបតេយ្យភាពរបស់ខ្មែរ ពោលគឺរាប់ពីចំណុចខ្ពស់បំផុតនៃកោះគុត នោះគឺជាចំណែកនៃដែនអធិបតេយ្យរបស់ខ្មែរ។ នេះបើតាមការបញ្ជាក់ពីលោកបណ្ឌិត ឥន្ទ សុផល មកកាន់បណ្ដាញព័ត៌មាន Fresh News។  អ្នកសិក្សាស្រាវជ្រាវប្រវត្តិសាស្រ្ត និងទំនាក់ទំនងអន្តរជាតិ លោកបណ្ឌិត ឥន្ទ សុផល បានលើកយកករណីសិក្សាចំនួន  ២ មកបង្ហាញតាមរយៈបណ្ដាញព័ត៌មាន Fresh News គឺ ៖ 

        ទី១. ព្រំដែនសមុទ្ររវាងបារាំង-សៀមឆ្នាំ១៩០៧ និង 

        ទី២. ការដោះដូរដីយោងតាមសន្ធិសញ្ញាបារាំង - សៀម ឆ្នាំ១៩០៤ និង ១៩០៧ ។

ទី១. ព្រំដែនសមុទ្ររវាងបារាំង-សៀមឆ្នាំ១៩០៧

១. បញ្ហាកោះគុត គឺជារឿងអធិបតេយ្យភាពរបស់ជាតិខ្មែរទាំងមូល 

២. យោងតាមខ្លឹមសារនៃសន្ធិសញ្ញាបារាំង - សៀម ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧  ។

ប្រការ ១ “..ព្រំប្រទល់រវាងឥណ្ឌូចិនបារាំង និងសៀមនៃព្រំដែនសមុទ្រ គឺស្ថិតនៅត្រង់ចំណុចខ្ពស់បំផុតនៅលើកោះគុក រត់ត្រង់មកបង្គោលព្រំដែនអន្តរជាតិរវាងរដ្ឋទាំងពីរនៅលើឆ្នេរសមុទ្រដីគោកដែលនៅទល់មុខកោះគុត...”​ ។

៣. នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៤១ សង្គ្រាមបារាំង - សៀ ផ្ទុះឡើងនៅលើកោះចាង ដោយសារបារាំងការពារកោះគុត មិនឱ្យកងទ័ពថៃឈ្លានពានទាំងបំពានមកលើអធិបតេយ្យភាពរបស់កម្ពុជានៅលើកោះគុត ។

៤. តាំងពីឆ្នាំ១៩៥៤ នៅពេលបារាំងដកចេញពីកម្ពុជា, សៀមបានបញ្ជូនកងទ័ពចូលកាន់កាប់កោះគុតទាំងមូល និង ប្រាសាទព្រះវិហារ ។  នៅពេលនោះកម្ពុជា បានប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ទាមទារតែប្រាសាទព្រះវិហារទេ គឺពុំបានប្តឹងទាមទារយកកោះគុតឡើយ។

៥. នៅឆ្នាំ១៩៦៥ នាសម័យសម្តេចសីហនុ សង្គ្រាមរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ លើបញ្ហាកោះគុត ដែលភាគីកម្ពុជា ទាមទារយកចំណុចខ្ពស់បំផុតនៅលើកោះគុត ដែលជាអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា ដោយយោងទៅលើសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧។ ប៉ុន្តែសង្គ្រាមនោះត្រូវបានបញ្ចប់ក្រោមការសម្របសម្រួលរបស់អង្គការសហប្រជាជាតិ។

៦. នៅឆ្នាំ១៩៧២ រដ្ឋាភិបាលសាធារណរដ្ឋខ្មែររបស់លោក លន់ នល់ បានគូសផែនទី ដោយយោងតាមសន្ធិសញ្ញាបារាំង - សៀម ឆ្នាំ១៩០៧ និងអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៥៨ ស្តីពីខ្ពង់រាបបាតសមុទ្រ ដោយចេញពីបង្គោលព្រំដែននៅលើឆ្នេរ កាត់ត្រង់ទៅចំណុចខ្ពស់បំផុតនៅលើកោះគុត ធ្វើជាខ្សែបន្ទាត់មូលដ្ឋាន រវាងព្រំដែនសមុទ្រជាមួយប្រទេសថៃ ។ យោងតាមសន្ធិសញ្ញាបារាំង - សៀម ឆ្នាំ១៩០៧ ភាគីកម្ពុជា បានចេញក្រឹត្យទាមទារយកកោះគុតចំនួន ៣ ដង គឺ ៖

            - Kret No.622 of 30 December 1957

            - Kret No.77-​70-CE of 6 February 1970 

            - Kret No.518172-PRK of 12 August 1972 ។

៧. ចាប់ពីទសវត្សរ៍ទី៧០ កម្ពុជា បានធ្លាក់ទៅក្នុងសង្គ្រាមស៊ីវីល​ រហូតមក ដោយពុំបានទាមទារលើអធិបតេយ្យភាព នៅលើកោះគុតនោះទេ ។ ហេតុនេះភាគីថៃ ឆ្លៀតឱកាសគូសផែនទីជាឯកតោភាគីលើកទី១ គូសក្រឡឹងយកកោះគុត, លើកទី២ គូសចេញឆ្ងាយចូលមកក្នុងដែនសមុទ្រខ្មែរ, លើកទី៣ គូសចូលបន្ថែមទៀត និងលើកទី៤ ខ្សែបន្ទាត់ឆ្នាំ១៩៧៣ ថៃបានគូសចូលកាន់តែជ្រៅនៅក្នុងផែនសមុទ្រខ្មែរ ដោយគ្មានមូលដ្ឋានច្បាប់អន្តរជាតិឡើយ។ ការគូសយកដែនទឹកខ្មែរជាបន្តបន្ទាប់នេះ ដោយសារភាគីកម្ពុជា ពុំបានតវ៉ាឱ្យបានខ្លាំងក្លា។

៨. រាជរដ្ឋាភិបាលបច្ចុប្បន្ន ពុំទាន់បានធ្វើការចរចាព្រំដែនទឹកជាមួយភាគីវៀតណាម និងភាគីថៃនៅឡើយទេ ។ យើងត្រូវការពេលវេលាសន្សំកម្លាំងយោធា សេដ្ឋកិច្ច និងធនធានមនុស្ស ឱ្យបានរឹងមាំសិន ទើបចរចា​ក៏មិនទាន់ហួសពេលដែរ ព្រោះភាគីថៃ បានកាន់កាប់លើកោះនេះ ច្រើនទសវត្សរ៍មកហើយ គឺ ពិបាកបន្តិចហើយ តែទោះបីជាយ៉ាងណា ក៏ត្រូវតែទាមទារដែរ។

៩. ការអភិវឌ្ឍមូលដ្ឋានកងទ័ពជើងទឹកនៅកំពង់ផែរាម គឺពង្រឹងកងទ័ពជើងទឹកកម្ពុជាអោយខ្លាំង ដើម្បីការពារ និងទាមទារយកអធិបតេយ្យភាពរបស់ខ្លួននៅលើដែនសមុទ្រនិងកោះគុតមកវិញតែប៉ុណ្ណោះ។

ទី២. ការដោះដូរដីយោងតាមសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និង១៩០៧ យោងតាមផែនទី(៣) ដូចមានជូនភ្ជាប់បង្ហាញពីការដោះដូរដីរវាងបារាំង-សៀម ដែលមានសន្ធិសញ្ញាកំណត់ព្រំដែនបារាំង - សៀម ឆ្នាំ១៩០៤ និង១៩០៧ ដូចតទៅ៖

- សន្ធិសញ្ញាបារាំង - សៀម ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩០៤ នៅចំណុចⒶ-Ⓑ គឺចំណុចⒶ សៀមបានប្រគល់ក្រុងលួងព្រះបាង្គទៅឱ្យឡាវ និងចំណុចⒷ សៀមប្រគល់ខេត្តព្រះវិហារមកឱ្យកម្ពុជាវិញ។

-​ សន្ធិសញ្ញាកំណត់ព្រំដែនរវាងបារាំង - សៀម ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩០៤ សៀមបានប្រគល់ទឹកដីខេត្តត្រាតចំណុចⒹ, ខេត្តកោះកុងចំណុចⒸ មកឱ្យកម្ពុជាវិញ។ ចំណែកខេត្តដឺនសៃចំណុចⒺ និងចំណុចⒻ ដែនដីជាប់ក្រុងលួងព្រះបាង ត្រូវបានសៀមប្រគល់ទៅឱ្យឡាវវិញ។ 

- សន្ធិសញ្ញាកំណត់ព្រំដែនរវាងបារាំង - សៀម ចុះថ្ងៃទី២៣ខែមីនា ឆ្នាំ១៩០៧ នៅត្រង់ចំណុចⒼ សៀមបានប្រគល់ទឹកដីខេត្តបាត់ដំបង និង សៀមរាបមកឱ្យកម្ពុជាវិញ។ ប៉ុន្តែបារាំងបានប្តូរដីទៅឱ្យសៀមវិញនៅចំណុចⒹ ខេត្តត្រាត និងចំណុចⒺ ខេត្តដឺនសៃ ។

ចំណាំ៖ ការនិយាយពីបញ្ហាព្រំដែន កត្តាសំខាន់គឺមើលផែនទីឧបសម្ព័ន្ធភ្ជាប់ ការដែលយើងអានខ្លឹមសារអក្សរ នាំឱ្យមានការប្រកែកគ្នាលើការបកស្រាយយកចំណេញរៀងៗខ្លួន។

ផែនទី

(១) ផែនទីឧបសម្ព័ន្ធភ្ជាប់សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ផែនទី ។

(២) ខ្សែបន្ទាត់ព្រំដែនទឹក ដែលភាគីថៃគូសជាឯកតោភាគី និង ផែនទី ។

(៣)​ ការដោះដូរដី តាមសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និង ឆ្នាំ១៩០៧ ។

បញ្ជាក់៖ បណ្ឌិត ឥន្ទ សុផល ជាអតីតមន្រ្តីការទូតជាន់ខ្ពស់នៃស្ថានទូតកម្ពុជាប្រចាំប្រទេសស៊ុយអែត ។

Source: Um Sam An


วันพุธที่ 11 มิถุนายน พ.ศ. 2568

ការបង្កើតគណៈកម្មការរៀបចំឯកសារប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) គឺជារឿងល្អ ប៉ុន្តែ...

ការបង្កើតគណៈកម្មការរៀបចំឯកសារប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) គឺជារឿងល្អ ប៉ុន្តែ...

"ការបង្កើតគណៈកម្មការរៀបចំឯកសារប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) គឺជារឿងល្អ ប៉ុន្តែសំនួរសួរថា ប្តឹងនៅពេលណា? ត្រូវការរយៈពេលប៉ុន្មានខែទៀតទើបប្តឹង? តើប្រាកដជាប្តឹងឬអត់? ព្រោះលោក ហ៊ុន ម៉ាណែត សរសេរថា ប្តឹងក្នុងករណីចាំបាច់។ 


ប្រសិនបើលោក ថាក់ស៊ិន ខលមកលោក ហ៊ុន សែន អោយឈប់ប្តឹងទៅ ICJ ព្រោះខ្លាចពួកយោធាថៃធ្វើរដ្ឋប្រហារទម្លាក់កូនស្រីរបស់គាត់ ហើយគម្រាមលាតត្រដាងអាថ៌កំបាំងរបស់លោក ហ៊ុន សែន ដូចករណីលោក ថាក់ស៊ិន ខលមកលោក ហ៊ុន សែន អោយដកទ័ព តើកម្ពុជា នឹងឈប់ប្តឹងទៅ ICJ ដូចករណីដកទ័ពដែរឬទេ? ហើយម្យ៉ាងទៀត យោធាថៃនឹងដាក់សម្ពាធបន្ថែមទៀតនូវការពង្រាយទ័ពតាមព្រំដែន បិទច្រកព្រំដែន នឹងអាចផ្តាច់ភ្លើង និងអ៊ិនធឺណែត។ 

ហេតុនេះ បណ្តឹងមិនទាន់ទៅដល់ដៃ ICJ យើងនៅមិនទាន់ទុកចិត្តលោក ហ៊ុន សែន នៅឡើយ រឿងបងប្អូនធម៌ជាលោក ថាក់ស៊ិន ដែលអាចចរចាក្រោមតុម្តងទៀតដូចករណីដកទ័ព។ 

យ៉ាងណាក៏ដោយ យើងស្នើដាក់បញ្ចូលបន្ថែមនូវសំណុំរឿងកោះគុត ដែនសមុទ្រត្រួតសុីគ្នា តំបន់វាលឥន្រ្ទីយ៍ តំបន់ភ្នំទ្រព្យ និងតំបន់ច្រកអានសេះទៅក្នុងបណ្តឹងតែមួយ។ រដ្ឋាភិបាលត្រូវបញ្ជាក់ប្រាប់ពលរដ្ឋអោយច្បាស់លាស់ថាតើនឹងត្រូវប្តឹងទៅ ICJ ក្នុងរយៈពេលប៉ុន្មានខែទៀត? រដ្ឋាភិបាលក៏ត្រូវតែស្នើទៅរដ្ឋសភាអោយផ្តល់សច្ចាប័នលើច្បាប់សមុទ្រ (UNCLOS) ។"

គណៈកម្មការកិច្ចការព្រំដែន និងអន្តោប្រវេសន៍នៃគណបក្សសង្រ្គោះជាតិ