រដ្ឋាភិបាលកម្ពុជាប្ដឹងប្រទេសថៃទៅតុលាការអន្តរជាតិICJ ឥឡូវនេះពាក្យបណ្ដឹងបានទៅដល់ដៃICJហើយ
សូមចូលរួមអបអរសាទរដល់ប្រជាជនខ្មែរទាំងក្នុង និងទាំងក្រៅប្រទេស ដែលបានខំប្រឹងប្រែងជំរុញអោយរដ្ឋាភិបាលកម្ពុជា ប្ដឹងប្រទេសថៃទៅតុលាការអន្តរជាតិ ICJ ឥឡូវនេះ ពាក្យបណ្ដឹង បានទៅដល់ដៃICJហើយ នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៥នេះ។ ហើយយើងសង្ឃឹមទៀតថា រដ្ឋាភិបាល នឹងយកករណីកោះគុត(គជ់)និងព្រំដែនសមុទ្រត្រួតស៊ីគ្នាទៅកាន់ ICJ បន្តទៀត ។
_________
" ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ទើបរាយការណ៍មកថា នៅថ្ងៃចន្ទ ទី ១៦ មិថុនា ២០២៥ វេលាម៉ោង ១១:៣០នាទីព្រឹក នៅទីក្រុងឡាអេ (ត្រូវនឹងម៉ោង ៤:៣០នាទី ល្ងាច ម៉ោងនៅរាជធានីភ្នំពេញ) លិខិតផ្លូវការរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវបានលោកជំទាវ គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ ប្រគល់ដោយផ្ទាល់ដៃជូនលោកក្រឡាបញ្ជី Philippe Gautier នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) រួចរាល់ ។
កម្ពុជាមិនដកថយពីការប្រើប្រាស់យន្តការច្បាប់តាមរយៈតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ រាជរដ្ឋាភិបាលនឹងបន្តធ្វើកិច្ចការនេះប្រកបដោយការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាឧត្តមប្រយោជន៍ជាតិនិងប្រជាជនខ្មែរ ។
H.E. Prak Sokhonn, Deputy Prime Minister, Minister of Foreign Affairs and International Cooperation, just reported that on the morning of Monday, 16 June 2025 at 11:30 local time (16:30 in the evening of the Phnom Penh time), the official letter of Cambodia to the International Court of Justice (ICJ) to seek a resolution on the border dispute in TAMONE THOM Temple, TAMONE TOUCH Temple, TA KRABEY Temple, and MOMBEI area was personally handed over to Mr. Philippe Gautier, Registar of the ICJ, by H.E. Mrs. Kimsour Sovannary, Ambassador of the Kingdom of Cambodia to the Netherlands.
Cambodia will not back away from using legal mechanism through the ICJ to seek a resolution on the Cambodia-Thailand border issue over TAMONE THOM Temple, TAMONE TOUCH Temple, TA KRABEY Temple, and MOMBEI area. The Royal Government of Cambodia will undertake this task with strong determination and high responsibility to protect our territorial integrity and the best interest of the Cambodian people."
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia
Source: Hun Manet
កម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិ និង សន្តិភាព
0 comments: