ថៃវាយបកវិញ៖ រដ្ឋាភិបាលថៃ របស់អ្នកស្រី ផែថងធារ(ផែថងថាន) កោះហៅទូតខ្មែរ
ថៃវាយបកវិញ៖ រដ្ឋាភិបាលថៃ របស់អ្នកស្រី ផែថងធារ(ផែថងថាន) កោះហៅទូតខ្មែរ អោយមកទទួលលិខិតតវ៉ារឿងធ្វើអោយបែកធ្លាយសារសំឡេងសន្ទនា រវាងនាយករដ្ឋមន្រ្តីថៃ អ្នកស្រី ផែថងថាន និង លោក ហ៊ុន សែន ។
កំណត់ទូត បានសរសេរថា ៖
«រដ្ឋាភិបាលថៃមានការខកចិត្តយ៉ាងខ្លាំងដែលការសន្ទនាតាមទូរស័ព្ទលក្ខណៈឯកជន រវាង នាយករដ្ឋមន្ត្រីថៃ និងឥស្សរជនជាន់ខ្ពស់កម្ពុជា ត្រូវបានបែកធ្លាយដល់ ប្រព័ន្ធផ្សព្វផ្សាយ។ ការជឿទុកចិត្ត និងការគោរពគ្នារវាងមេដឹកនាំទាំងពីរ គឺជាមូលដ្ឋានគ្រឹះនៃភាពជាអ្នកជិតខាងល្អ និងការប្រព្រឹត្តល្អក្នុងចំណោមរដ្ឋ។ សកម្មភាពបែបនេះ ផ្ទុយនឹងការអនុវត្ត ដែលអាចទទួលយកបានជាលក្ខណៈអន្តរជាតិ ហើយនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តសម្រាប់ភាគីទាំងពីរក្នុងការដោះស្រាយបញ្ហាដោយស្មោះត្រង់» ៕
អ្នកច្បាប់ថា លោក ហ៊ុន សែន បញ្ចេញសារសន្ទនាជាមួយនាយករដ្ឋមន្ត្រីថៃ នៅពេលនេះជារឿងល្អសម្រាប់ពលរដ្ឋខ្មែរ
0 comments: