วันจันทร์ที่ 23 มิถุนายน พ.ศ. 2568

ម្ចាស់ប្រទេសមិនតាមដាន គេបោកប្រាស់ប្រជារាស្រ្តខ្មែររហូត!

ម្ចាស់ប្រទេសមិនតាមដាន គេបោកប្រាស់ប្រជារាស្រ្តខ្មែររហូត!

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មការរៀបចំឯកសារ ដើម្បីបញ្ចូនទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និង ប្រាសាទតាក្របី ។

កាលពីថ្ងៃទី១៥ ខែមិថុនា ២០២៥ ក្រសួងការបរទេស លោក ប្រាក់សុខុន បានប្រកាសរួចម្តងហើយថា៖ «បានដោក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយ តាមរយៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសហូឡង់ តុលាការបានទទួលពាក្យបណ្តឹងហើយ» តែបើយោងតាមលទ្ធផលនៃកិច្ចប្រជុំថ្ងៃ២៣ មិថុនា នេះ កម្ពុជា បានត្រឹមជូនដំណឹងអំពីបំណងរបស់កម្ពុជា ទៅតុលាការយុត្តិធម៏ ICJ ករណីជម្លោះព្រំដែនខ្មែរ-ថៃ ប៉ុណ្ណោះ មិនទាន់មានឯកសារនិងមេធាវីការពារសំណុំរឿងទាំង៤នៅឡើយទេ ។

ការ ការដាក់ពាក្យប្តឹងទៅ ICJ មុនរកឯកសារ និង រកមេធាវី ពាក្យបារាំងគេថា៖ «ដាក់រទេះពីមុនគោ Mettre la Charette avant les bœufs»

តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានទទួលពាក្យបណ្ដឹងពីកម្ពុជា





Previous Post
Next Post

post written by:

0 comments: