วันพุธที่ 31 มกราคม พ.ศ. 2561

ក្ដៅៗហុយៗលេងអោយដឹងដៃម្ដងមើល៖ លោកផ្កាយ​៣​បញ្ចេញឫទ្ធិចេស្ដាត្រៀមចាត់ការលោកផ្កាយ១​​​ ដែល​យក​ចាន​គប់​នារី​ម្នាក់​បែកក្បាលហូរឈាមសស្រាក់ ត្រូវពេទ្យដេរច្រើនម្ជុល!!

ក្ដៅៗហុយៗលេងអោយដឹងដៃម្ដងមើល៖ លោកផ្កាយ​៣​បញ្ចេញឫទ្ធិចេស្ដាត្រៀមចាត់ការលោកផ្កាយ១​​​ ដែល​យក​ចាន​គប់​នារី​ម្នាក់​បែកក្បាលហូរឈាមសស្រាក់ ត្រូវពេទ្យដេរច្រើនម្ជុល!!

លោក​ផ្កាយ​៣ សៀក សុជាតិ នាយរង​សេនាធិការ​ចម្រុះ និង​ជា​នាយក​ទីចាត់ការ​ការងារ​ព្រំដែន អគ្គបញ្ជាការ បានបញ្ចេញឫទ្ធិចេស្ដាប្រកាស​បន្ត​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ចំពោះ​លោក​ផ្កាយ​១ នេ​ត សំអាត ដែល​បាន​ប្រើ​អំពើហិង្សា លើ​ក្មេងស្រី​ម្នាក់​បណ្តាលឲ្យ​រងរបួស​បែក​ក្បាលហូរឈាមសស្រាក់ ត្រូវពេទ្យដេរច្រើនម្ជុល បើទោះជា​មាន​ការសម្របសម្រួល ផ្តល់​សំណង​ដល់​ជនរងគ្រោះ​ហើយ​យ៉ាងណាក៏​ដោយ​។

​ថ្លែង​ប្រាប់​ដល​សារព័ត៌មាន​Fresh News នា​ថ្ងៃ​ទី​៣១ មករា​នេះ លោក​សៀក សុជាតិ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​« ខ្ញុំ​ត្រូវតែ​ប្រឈម​នឹង​ដោះស្រាយ​បញ្ហា​នេះ អនុវត្ត​ទៅតាម​វិន័យ កងយោធពល​ខេមរភូមិន្ទ គឺ​ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​មន្ដ្រី​ណា​មួយ របស់​កងទ័ព​កិច្ចកា​រ​ព្រំដែន បង្ក ឬ​ធ្វើឲ្យ​មាន​ស្នាមរបួស ដល់​អ្នក​ណា​ម្នាក់ រួចខ្លួន​ពី​សំណាញ់​ច្បាប់​នោះទេ​» ។​

​ការបញ្ចេញឫទ្ធិចេស្ដាប្រកាស​ចាត់ការ​នេះ ក្រោយពេល​សារព័ត៌មាន​ចុះផ្សាយ​ថា លោក​នេត សំអាត អនុប្រធាន​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន កម្ពុជា​-​ថៃ មកពី​ក្រសួង​ការពារជាតិ បាន​ចូល​ទៅ​ផឹកស៊ី​ក្នុង​ហាង​មួយកន្លែង នៅក្នុង​ក្រុង​ប៉ោយ​ប៉ែត ហើយ​ប្រើ​អំពើហិង្សា ដោយ​ក​ចាន​គប់ លើ​ជញ្ជាំង ខ្ទាច​អំបែង ត្រូវ​ចំ​ក្បាល​ក្មេងស្រី​ម្នាក់ ជា​អ្នក​បម្រើការ នៅ​ទីនោះ បណ្ដាលឲ្យ​បែកក្បាលហូរ​ឈាម​សស្រាក់ពេញលើ​ផ្ទៃមុខ និង​ដេរ​អស់​៤​ថ្នេរ​។ ករណីនេះ កើតឡើង​កាលពី​ថ្ងៃ​ទី​២៧ មករា ឆ្នាំ២០១៨​។

​មូលហេតុ​ឈានដល់​ការប្រើ​អំពើហិង្សា​នេះ កើតចេញ​ពី​នារី​រងគ្រោះ​ឧស្សាហ៍​ងើប​ចុះឡើង ដើរចេញ​-​ចូល ពី​កន្លែង​តុ​ផឹកស៊ី ខណៈ​ដែល​ជន​បង្កហេតុ និង​មិត្តភ័ក្តិ បាន​ហៅ​នារី​រងគ្រោះ​មក​អង្គុយ​ផឹក​កំដរ​។ យ៉ាងណាក៏ដោយ ក្រោយ​កើតហេតុ​ជនបង្កហេតុរូបនេះ បាន​សម្របសម្រួល ដោយ​ផ្តល់​ប្រាក់​សំណង​ជម្ងឺ​ចិត្ត​ចំនួន​១​ពាន់​ដុល្លារ​។​

​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ជុំវិញ​ករណី​នេះ ត្រូវបាន​លោក សៀក សុជាតិ អះអាងថា ថ្នាក់​ឧត្តមសេនីយ៍ មិនមែន​បំពាក់​ឲ្យ​អ្នកឯង យក​អំណាច​នេះ ទៅ​គាបសង្កត់ ប្រជាពលរដ្ឋ ឬ​ប្រើ​អំពើ​ព្រៃផ្សៃ បង្ក​ឲ្យមាន​របួសស្នាម​យ៉ាង​នេះ​បាន​ទេ ហើយក៏​មិន​អាច​យក​ថវិកា​ប៉ុណ្ណឹង ទៅ​បន្សាប់​ជនរងគ្រោះ​បាន​ដែរ គឺ​ត្រូវ​ចាត់វិធានការ​ទៅតាម​ច្បាប់​៕ ((ប្រភព៖ វាយោ))





ក្ដៅៗទាន់ហេតុការណ៍៖ មន្ត្រីបរិស្ថានជើងខ្លាំងប៉ះមន្ត្រីរាជអាវុធហត្ថជើងខ្លោចបាញ់ប្រហារគ្នានិងគ្នាបណ្ដាលអោយស្លាប់ទាំងហ្វូង!

ក្ដៅៗទាន់ហេតុការណ៍៖ មន្ត្រីបរិស្ថានជើងខ្លាំងប៉ះមន្ត្រីរាជអាវុធហត្ថជើងខ្លោចបាញ់ប្រហារគ្នានិងគ្នាបណ្ដាលអោយស្លាប់ទាំងហ្វូង!

ខេត្តមណ្ឌលគិរី៖ មុននេះបន្តិចមានករណី មន្ត្រីបរិស្ថាន និង មន្ត្រីរាជអាវុធហត្ថ បាញ់គ្នានិងគ្នា បណ្ដាលអោយស្លាប់ចំនួនបីនាក់ មន្រ្តីអាវុធហត្ថ១នាក់ មន្រ្តីបរិស្ថាន១នាក់ និង សុីវិល១នាក់ ។

តាមប្រភពព័ត៌មានមិនទាន់ជាផ្លូវការនៅឡើយ បានអោយដឹងថា មានមនុស្សយ៉ាងតិច៣នាក់ត្រូវបានស្លាប់ក្នុងហេតុការណ៍បាញ់ប្រហារគ្នានិងគ្នារវាងមន្ត្រីបរិស្ថាន និង មន្ត្រីរាជអាវុធហត្ថ ករណីនេះបានផ្ទុះឡើងនៅចំណុចប៉ុស្ដិ៍ចំការចេក ជិតប៉ុស្ដិ៍អូរហ៊ុចដែលស្ថិតនៅតាមក្រវ៉ាត់ព្រំដែន ក្នុងភូមិសាស្ត្រអូររាំង នៅល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នេះ ។

មេបញ្ជាការរាជអាវុធហត្ថខេត្តមណ្ឌលគិរី បញ្ជាក់ប្រាប់ថា ពិតជាមានករណីនេះកើតឡើងពិតប្រាកដមែន ប៉ុន្តែលោកបានប្រាប់ថា ព័ត៌មានជាក់លាក់យ៉ាងណានោះ នៅរង់ចាំក្រុមការងារចុះដល់កន្លែងកើតហេតុសិន តែលោកបានបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះទាំងនោះ មានមួយនាក់ជាមន្ត្រីរាជអាវុធហត្ថលើផ្ទៃប្រទេស ព័ត៌មានច្បាស់ស្ថិតនៅចំណុចប៉ុស្ដិ៍អូរដាក់ឡេ ៕ ((ប្រភព៖ ហ្វេសប៊ុកខ្មែរ))




วันอังคารที่ 30 มกราคม พ.ศ. 2561

កញ្ញាសឫណី អាជ្វានន្ទកុល (สฤณี อาชวานันทกุล-ស៊ៈរឹនី អាតឆៈវ៉ាណន់ថៈគុន)​​ អ្នកនិពន្ធអ្នកបកប្រែដ៏ល្បីឈ្មោះម្នាក់របស់ថៃ បានបង្ហោះរូបភាពព្រមសារបដិសេធមិនទទួលយកតំណែងពីនាយករដ្ឋមន្ត្រីយោធាថៃ!

កិត្តិយសជារឿងសំខាន់ និងជាតួយ៉ាងដល់យុវជនបានទៀតផង ដូចជា កញ្ញា សឫណី អាជ្វានន្ទកុល (ស៊ៈរឹនី អាតឆៈវ៉ាណន់ថៈគុន)​​ អ្នកនិពន្ធ អ្នកបកប្រែ ដ៏ល្បីឈ្មោះម្នាក់របស់ថៃ បានបង្ហោះរូបភាពព្រមសារបដិសេធមិនទទួលយកតំណែងពីនាយករដ្ឋមន្ត្រីយោធាថៃ៖

កញ្ញា សឫណី អាជ្វានន្ទកុល (น.ส.สฤณี อาชวานันทกุล)​​ អ្នកនិពន្ធ អ្នកបកប្រែ ដ៏ល្បីឈ្មោះរបស់ថៃ បានបង្ហោះរូបភាពព្រមសារលើបណ្ដាញសង្គមហ្វេសប៊ុក បដិសេធមិនទទួលយកតំណែងជាគណកម្មការអ្នកជំនាញការប្រកបដោយគុណវុឌ្ឍិ ដែលតែងតាំងឡើងដោយនាយករដ្ឋមន្ត្រីយោធាថៃ ប្រយុទ្ធ ចន្ទឱជា (ប្រៈយុត ចាន់អូឆា) ដោយនាងនិយាយយ៉ាងដូច្នេះថា នាងខ្ញុំមិនត្រេកអរនឹងតំណែង ឬធ្វើការណាមួយដើម្បីពួកផ្ដាច់ការនោះឡើយ។

ប្រសិនបើក្រុមបណ្ឌិត បញ្ញាវន្តខ្មែរ មន្រ្តីរាជការ ប្រជាជនខ្មែរ គ្រប់គ្នា មានសុឆន្ទនិយមច្បាស់លាស់ដូចនាងមិនព្រមធ្វើជាឆ្កែដង្ហែតាមជនផ្ដាច់ការទេ វាគឺជាសំណាងល្អសម្រាប់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ។ គួរខ្មាសមនុស្សម្នាក់នេះ ដែលគេមិនលក់ក្បាល ប្រើមាត់រកស៊ីដូចពួកបណ្ឌិតឆ្កែស្រុកខ្មែរមួយចំនួន៕ ​

เมื่อวันที่ 29 ม.ค. น.ส.สฤณี อาชวานันทกุล นักเขียน นักแปลชื่อดัง โพสต์รูปภาพพร้อมข้อความปฎิเสธการแต่งตั้งให้ดำรงตำแหน่งกรรมการผู้ทรงคุณวุฒิ ภายใต้คณะกรรมการขับเคลื่อนการพัฒนาเมืองอัจฉริยะ โดยระบุว่า

“มีน้องส่งมาให้ คำสั่งสำนักนายกรัฐมนตรี แต่งตั้งให้ตัวเองเป็น “กรรมการผู้ทรงคุณวุฒิ ภายใต้คณะกรรมการขับเคลื่อนการพัฒนาเมืองอัจฉริยะ” มีลายเซ็นผู้นำเผด็จการทหารในฐานะนายกฯ ลงวันที่ 29 ธ.ค. 2560 ที่ผ่านมา ขอแจ้งสั้นๆ นะคะว่า ตัวเองไม่เคยได้รับการทาบทามใดๆ มาก่อนเลย และต่อให้ได้รับการทาบทาม ก็ “ไม่ยินดี” ที่จะทำงานใดๆ ให้กับคณะกรรมการไหนก็ตามที่เผด็จการแต่งตั้ง เบื่อหน่ายและรู้สึกเซ็งมากกับเรื่องแบบนี้ เมื่อไหร่เผด็จการทหารจะเลิก “ตู่” เอาเองเสียที ที่ผ่านมาก็เคยเจอเรื่องประมาณนี้มาแล้วสองสามครั้ง หน่วยงานอะไรสักอย่างจะเสนอชื่อเป็นคณะกรรมการที่เผด็จการตั้ง
แต่อย่างน้อยหน่วยงานเหล่านั้นยังให้เกียรติโทรมาถาม พอตอบปฏิเสธไปเขาก็ไม่เสนอชื่อต่อ อ่านเฟซบุ๊กคนที่คุณอยากแต่งตั้งดูมั่ง เมืองจะอัจฉริยะได้ไงในเมื่อเผด็จการยังบังคับให้คนเป็นนั่นเป็นนี่ที่เขาไม่ได้อยากจะเป็น”  น.ส.สฤณี กล่าว

ប្រភព៖ matichon
ស្ត្រីខ្លឹមអូរចារកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត បារម្ភ​ពី​សុវត្ថិភាព​ក្រោយ​ការ​ព្រមាន​របស់​លោកឈាង វុន មុនត្រីមុខកង់ឡានមាត់យក្សនៅព្រៃហិមពាន្តនៃអាណាចាក់ខ្មែរ!

ស្ត្រីខ្លឹមអូរចារកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត បារម្ភ​ពី​សុវត្ថិភាព​ក្រោយ​ការ​ព្រមាន​របស់​លោកឈាង វុន មុនត្រីមុខកង់ឡានមាត់យក្សនៅព្រៃហិមពាន្តនៃអាណាចាក់ខ្មែរ!

រឿងរ៉ាវ​រវាង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ទៅ​រំខាន​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត នៅ​ខេត្ត​បាត់ដំបង នៅ​មិន​ទាន់​ចប់​ទេ ហើយ​ពេល​នេះ​លោក ឈាង វុន ត្រូវ​បាន​គេ​ស្រង់​សម្ដី​ថា បាន​ចោទ​ប្រកាន់​ថា  អាហារដ្ឋាន​របស់​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត គាំទ្រ​ចលនា​ឧទ្ទាម

​អតីត​ចៅ​សង្កាត់​អូរចារ ស្រុក​សង្កែ ខេត្ត​បាត់ដំបង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត សម្ដែង​ក្ដី​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ក្រោយ​ពី​មាន​ការ​គំរាម​របស់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ដែល​ចោទ​ថា ទីតាំង​ហាង​នំ​បញ្ចុក​របស់​កញ្ញា អាច​ជា​ទីតាំង​គាំទ្រ​ចលនា​ក្រុម​ឧទ្ទាម​នោះ៖ «»។

​ការ​ព្រួយ​បារម្ភ​នេះ គឺ​បន្ទាប់​ពី​លោក ឈាង វុន សរសេរ​នៅ​លើ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា លោក​ឃើញ​អ្នក​ប្រកាស​គាំទ្រ​ចលនា​ឧទ្ទាម​ចេញចូល​ហាង​លក់​នំ​បញ្ចុក​របស់​កញ្ញា រ៉ូហ៊្សេត ជួយ​ជូត​ឥដ្ឋ​ការ៉ូ ជូត​តុ និង​បម្រើ​ភ្ញៀវ។ លោក​អះអាង​ថា ប្រសិនបើ​ទី​នោះ​ត្រូវ​បាន​ប្រើប្រាស់​ជា​កន្លែង​ប្រមូល​ផ្ដុំ​រងើកភ្លើង​មែន នោះ​វា​ពិត​ជា​គ្រោះថ្នាក់​ខ្លាំង​ណាស់​សម្រាប់ រ៉ូហ្ស៊េត ហើយ​មិន​អាច​អត់​អោន​បាន​ឡើយ។

​ទោះជា​យ៉ាង​ណា លោក ឈាង វុន បដិសេធ​ការ​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ជាមួយ​អាស៊ីសេរី ក្នុង​បញ្ហា​នេះ ប៉ុន្តែ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃ​ទី​២៩ មករា លោក​ក៏​ព្រមាន​​ជា​ថ្មី​ទៀត​ដោយ​បង្ហាញ​រូបថត​សកម្មភាព និង​រូបថត​ខ្លះ​ដែល​លោក​ថា ជា​ទំនាក់ទំនង​នៃ​ចលនា​សង្គ្រោះ​ជាតិ​របស់​មនុស្ស​ពីរ​បី​នាក់ ដែល​លោក​អះអាង​ថា ជា​អ្នក​ចេញ​ចូល​ផ្ទះ​លក់​នំ​បញ្ចុក និង​មាន​ការ​ស្និទ្ធស្នាល​ស៊ី​ជម្រៅ​ជាមួយ​កញ្ញា រ៉ូហ្ស៊េត។

លោក ឈាង វុន ដែល​ជា​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច អះអាង​ថា លោក​នៅ​មាន​រូបភាព​ជា​ច្រើន​ទៀត​របស់​អ្នក​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ចលនា​សង្គ្រោះ​ជាតិ​ឧទ្ទាម ដែល​លោក​អាច​នឹង​បង្ហាញ​បាន​នៅ​ពេល​ខាង​មុខ។

កញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ហើយ​ក៏​មិន​ចង់​ដាក់ពាក្យ​ពាក្យ​ប្ដឹង​អ្វី​ដែរ គឺ​កញ្ញា​គ្រាន់តែ​ចង់​បាន​សុខ​ពីរ​នាក់​ម្ដាយ​ចាស់ ដោយ​ការ​រក​ស៊ី​លក់​នំ​បញ្ចុក​យក​កម្រៃ​ដោះស្រាយ​ជីវភាព ចិញ្ចឹម​គ្រួសារ បង់ថ្លៃ​ផ្ទះ​ប៉ុណ្ណោះ៖ «»។

​ទាក់ទង​បញ្ហា​បំភិតបំភ័យ​នេះ មន្ត្រី​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ពន្យល់​ថា តាម​ច្បាប់ ការ​គំរាមកំហែង​បំភិតបំភ័យ​លើ​បុគ្គល​ណា​មួយ​ហើយ នោះ​ជា​ទង្វើ​ល្មើស​ច្បាប់។ ហេតុ​នេះ ជនរងគ្រោះ​មាន​សិទ្ធិ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ស្ថាប័ន​អយ្យការ។ លោក​ថា ការ​សម្រេច​មិន​ដាក់​ពាក្យ​ប្ដឹង​ក៏​ជា​សិទ្ធិ​របស់​ជនរងគ្រោះ​ដែរ ដោយសារ​ពួក​គាត់​អាច​មិន​ទុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា៖ «»។

​ទោះ​ជា​យ៉ាង​ណា​ក្ដី កញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត ចង់​ឲ្យ​លោក ឈាង វុន ឈប់​មក​រំខាន​ការ​រក​ស៊ី​នេះ​បន្ត​ទៀត ដោយសារ​កញ្ញា​គ្រាន់តែ​ជា​អ្នក​លក់​ដូរ​ម្នាក់​ប៉ុណ្ណោះ។ កញ្ញា​ក៏​មិន​ចង់​រត់​ទៅ​ណា​ចោល​ម្ដាយ​របស់​កញ្ញា​ដែល​មាន​វ័យ​ជាង ៧០​ឆ្នាំ​នោះ​ដែរ។

​ចំណែក​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ខ្លះ​ក៏​បាន​បញ្ចេញ​ទស្សនៈ​រិះគន់​លោក ជា ឈាង វុន ថា "ជា​មនុស្ស​តែង​ធ្វើ​ទុក្ខបុកម្នេញ​លើ​ស្ត្រី​ភេទ​ទន់ខ្សោយ ហើយ​គ្រាន់តែ​ជា​អ្នក​លក់​នំ​បញ្ចុក​ម្នាក់​ក៏​មិន​លើក​លែង​ឲ្យ​ដែរ"។ អ្នក​ខ្លះ​ទៀត​សរសេរ​ថា "ខ្មែរ​គ្នាឯង​ចាត់​ទុក​ជា​ពួក​ឧទ្ទាម ពួក​ឈ្លាន​ពាន​ចាត់​ទុក​ជា​មិត្ត មិត្ត​ចុះ​មិត្ត​ឡើង មិត្ត​ម៉ឺន​ឆ្នាំ​យក​ដី​អស់​ខាន​នៅ"។ (ប្រភព៖ អាស៊ីសេរី)

សូម​ស្ដាប់​បទសម្ភាសន៍​បន្ថែម​រវាង​លោក តាំង សារ៉ាដា និង​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត ជុំវិញ​រឿង​នេះ











ក្ដៅៗ៖ ចលនា​សង្គ្រោះជាតិ​បញ្ចេញក្បាច់រន្ទះបាតដៃព្រះយូឡាយ ត្រៀមប្រល័យ​រដ្ឋាភិបាល​ហ៊ុន សែន ៥​ចំណុច!

ចលនា​សង្គ្រោះ​ជាតិ បាន​ប្រកាស​នូវ​ផែនការ​សកម្មភាព​ចំនួន ៥​ចំណុច ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល លោក ហ៊ុន សែន ឲ្យ​ស្តារ​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​ឡើងវិញ។ មេដឹកនាំ​ចលនា​នេះ អះអាង​ថា ចលនា​សង្គ្រោះ​ជាតិ នឹង​ធ្វើ​សកម្មភាព​ទាំងឡាយ​ណា ដែល​គណបក្ស​សង្គ្រោះជាតិ មិន​អាច​ធ្វើ​បាន។

ចំណុច​សំខាន់ៗ ដែល​ថ្នាក់ដឹកនាំ​ចលនា​សង្គ្រោះជាតិ នឹង​យក​អនុវត្ត​ទាំងនោះ ត្រូវ​បាន​លោក សម រង្ស៊ី បញ្ជាក់​ថា មាន​ទាំង​ការ​បន្ត​ការ​តស៊ូ​មតិ លើ​ឆាក​អន្តរជាតិ ដើម្បី​ឲ្យ​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ ដូចជា​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប បន្ត​ដាក់​សម្ពាធ និង​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​ធ្វើ​ចលនា​មហាជន​ក្នុង​ជួរ​កសិករ កម្មករ កងកម្លាំងប្រដាប់អាវុធ រួម​ទាំង​មនុស្ស​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន ដែល​មិន​ពេញចិត្ត​នឹង​ទង្វើ​របស់​លោក ហ៊ុន សែន ឲ្យ​ក្រោក​តវ៉ា ប្រឆាំង​ទៅ​នឹង​ការរំលោភ​សិទ្ធិមនុស្ស និង បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា៖
«ការងារ​ទីមួយ​គឺ​ផ្លូវ​នយោបាយ ផ្លូវ​ទូត​លើ​ឆាក​អន្តរជាតិ។ ការងារ​ទី​ពីរ គឺ​ក្នុង​វិស័យ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម គឺ​ការងារ​ទាក់ទង​ទៅ​នឹង​អ្នក​រកស៊ី។ ដើម្បី​ឲ្យ​មាន​ឥទ្ធិពល​ក្នុង​ឆាក​នយោបាយ យើង​ត្រូវ​មាន​ឥទ្ធិពល​ផ្នែក​សេដ្ឋកិច្ច។ ការងារ​ទី​បី គឺ​ការងារ​បំផុស​បំផុល​ប្រជារាស្ត្រ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន ឲ្យ​ងើបឈរ ពីព្រោះ​យើង​បាន​សម្រេច​ថា យើង​ទាំងអស់​គ្នា មិន​អាច​នៅ​ឱប​ដៃ​បានទេ ពេល​ដែល​គេ​កំពុង​សម្លាប់​ជាតិ​យើង ពេល​ដែល ហ៊ុន សែន កំពុងតែ​លក់​ប្រទេស​កម្ពុជា​ជា​ផ្ទាំងៗ លក់​ឲ្យ​យួន លក់​ឲ្យ​ចិន ធ្វើបាប​ប្រជារាស្ត្រ​ខ្មែរ។ យើង​មិន​ត្រូវ​នៅ​ស្ងៀម ឱន​ឲ្យ​គេ​ជាន់​ធ្វើបាប​។ ត្រូវ​តែ​មាន​បាតុកម្ម​ដោយ​សន្តិវិធី ដោយ​អហិង្សា ពី​គ្រប់​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវតែ​មាន​កូដកម្ម​ពី​កម្មករ ដើម្បី​កម្មករ​ទាមទារ​ឲ្យ​បាន​ឡើង​ប្រាក់ខែ ឲ្យ​មាន​ភាព​​ថ្លៃថ្នូរ ឲ្យ​មាន​សិទ្ធ​សេរីភាព សហជីព​អាច​ដំណើរការ​បាន។ ការងារ​ទី​បួន គឺ​ការងារ​ទាក់ទង​នឹង​កងកម្លាំងប្រដាប់អាវុធ ធ្វើ​ចលនា​ក្នុង​ជួរ​កងទ័ព នឹង​មាន​ធ្វើតាម​រូបភាព​ត្រជាក់​ច្រើនបែប​ច្រើនយ៉ាង​។ ការងារ​ទី​ប្រាំ គឺ​ចលនា​ក្នុង​ជួរ​គណបក្ស​កាន់អំណាច​សព្វថ្ងៃ ពីព្រោះ​ឥឡូវនេះ ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន មាន​មន្ត្រី និង ថ្នាក់ដឹកនាំ​គណបក្ស រួម​ទាំង​អ្នក​ដែល​ធ្លាប់​គាំទ្រ​គណបក្ស​នេះ​ជាច្រើន គេ​មិន​សប្បាយចិត្ត គេ​ថា ហ៊ុន សែន ធ្វើ​ជ្រុល​ពេក។ ពេល​នេះ ខ្ញុំ​អាច​ប្រកាស ហើយ​អំពាវ​ឲ្យ​បងប្អូន​យើង​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន ថា​កុំ​តាម ហ៊ុន សែន ទៀត កុំ​ស្លាប់​ដោយសារ ហ៊ុន សែន កុំ​សម្លាប់​ជំនួស ហ៊ុន សែន មក​ចាប់ដៃ​ជាមួយ​ខ្មែរ​អ្នកស្នេហាជាតិ បងប្អូន​អើយ កសាង​ជាតិ​ជាមួយគ្នា»។

ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ ចលនា​សង្គ្រោះ​ជាតិ នៅ​ចំពោះ​មុខ​អ្នកគាំទ្រ ប្រមាណ ៤០០ នាក់ នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា កាល​ពី​ថ្ងៃទី២៨ ខែ មករា លោក សម រង្ស៊ី អះអាង​ថា គោលបំណង នៃ​ចលនា​សង្គ្រោះ​ជាតិ​នេះ គឺ​ដើម្បី​ឲ្យ​មានការ​ដោះលែង ប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​អ្នកទោស​មនសិការ​ទាំង​អស់ និង​ទាមទារ​ឲ្យ​មានការ​បោះឆ្នោត​មួយ ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​មាន​គណបក្ស​សង្គ្រោះជាតិ​ចូលរួម ដោយ​ពេញលេញ។

លោក សម រង្ស៊ី លើកឡើង​អំពី​សារសំខាន់ នៃ​ចលនា​សង្គ្រោះ​ជាតិ ដែល​លោក​ហៅថា ជា​ដួង​ព្រលឹង ឬ​ស្មារតី​ដែល​មិន​ចាំបាច់​មាន​រចនាសម្ព័ន្ធ ឬ​ត្រូវ​ចុះបញ្ជី​អ្វី​នោះ​ទេ ពោល​គឺ​អ្នក​ដែល​មាន​បំណង​ចង់​សង្គ្រោះជាតិ អាច​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​ចលនា​នេះ បាន​គ្រប់​ពេល។ លោក​បាន​ប្រដូច​ចលនា​សង្គ្រោះជាតិ​នេះ ទៅ​នឹង​រូបរាងកាយ​របស់​មនុស្ស ដែល​ទាមទារ​ឲ្យ​មាន

ទោះបីជា​លោក សម រង្ស៊ី អះអាង​ថា ចលនា​សង្គ្រោះ​ជាតិ មិន​ចាំបាច់​មាន​រចនាសម្ព័ន្ធ ឬ​ចុះបញ្ជី​ស្នាម​អ្វី​ក៏ដោយ ក៏​នៅ​ក្នុង​ថ្ងៃ​ប្រកាស​នោះ ឃើញ​មាន​ផ្ទាំង​រូបភាព និង​រូប​និមិត្ត​សញ្ញា​របស់​ចលនា​នេះ ដែល​មាន​រូបភព​ផែនដី មាន​រូប​ផែនទី​ប្រទេស​កម្ពុជា​នៅ​ចំ​កណ្ដាល សរសេរ​អក្សរ​ដាក់​ថា កម្ពុជា រួចហើយ​មាន​ដៃ​មនុស្ស​ទ្រ​ពីក្រោម​ផែនដី​ទាំងមូល​នេះ ដោយមាន​រំលេច​អក្សរ​ជុំវិញ នៅ​រង្វង់​ខាងក្រៅ ដាក់ឈ្មោះ​ចលនា​នេះ ជា​ភាសា​ខ្មែរ ពី​ខាងលើ​ថា ចលនា​សង្គ្រោះជាតិ និង​ភាសា​អង់គ្លេស​ពី​ខាងក្រោម​ថា Cambodia National Recue Movement (CNRM)។

ក្នុង​ចំណោម​អ្នកចូលរួម ក្នុង​ពិធី​ប្រកាស​ចលនា​សង្គ្រោះ​ជាតិ​នេះ មាន​វត្តមាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​មួយ​ចំនួន ដូចជា​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក អេង ឆៃអ៊ាង អ្នកស្រី ជូឡូង សូមូរ៉ា លោក ហូរ វ៉ាន់ លោក តុ វ៉ានចាន់ អ្នកស្រី មូរ សុខ​ហួរ ដែល​ចូលរួម​តាមរយៈ​ប្រព័ន្ធ Skype និង​មន្ត្រី​ជាន់ខ្ពស់​ក្រុម​ទ្រទ្រង់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សហរដ្ឋអាមេរិក​ជា​ច្រើន​រូប​ទៀត រួម​ទាំង​តារា​ហ្វេសប៊ុក ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។

ចលនា​សង្គ្រោះជាតិ​នេះ មាន​ការ​ជំទាស់​ដាច់​អហង្កា​ពី​រដ្ឋាភិបាល​កម្ពុជា ហើយ​នៅ​ក្នុង​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះជាតិ ក៏​មាន​ការ​ខ្វែង​គំនិត​គ្នា​ខ្លះ​ដែរ។ តាំង​ពីមុន​ថ្ងៃ​ប្រកាស​ជា​ផ្លូវការ នៃ​ចលនា​នេះ​មក​ម្ល៉េះ រដ្ឋាភិបាល​កម្ពុជា បញ្ចេញ​ប្រតិកម្ម​ធ្ងន់ៗ មិន​ស្វាគមន៍​ទាល់តែសោះ ហើយ​ថែមទាំង​បាន​គម្រាម​បង្ក្រាប​យ៉ាង​ចាស់ដៃ ប្រសិនបើ​សកម្មភាព​នៃ​ចលនា​នេះ មាន​ធ្វើ​នៅ​ប្រទេស​កម្ពុជា។

ទោះជា​យ៉ាង​នេះ​ក្តី ថ្នាក់ដឹកនាំ​ចលនា​សង្គ្រោះជាតិ បាន​អះអាង​ថា រាល់​សកម្មភាព​ទាំងឡាយ របស់​ចលនា​នេះ គឺ​ធ្វើ​ឡើង​ដោយ​សន្តិវិធី យក​គំរូ​តាម​ការ​តស៊ូ​ដោយ​អហិង្សា របស់​លោក​មហាត្មៈគន្ធី (Mahatma Gandhi) នៃ​ប្រទេស​ឥណ្ឌា លោក ម៉ាទីន លូធើឃីង (Martin Luther King) នៅ​អាមេរិក និង​លោក ណែលសិន ម៉ាន់ដេឡា (Nelson Mandela) នៅ​អាហ្វ្រិក​ខាងត្បូង ដែល​សុទ្ធតែ​ទទួល​បាន​ផល​ជោគជ័យ ក្នុង​ការ​តស៊ូ​ទាមទារ​រក​យុត្តិធម៌ និង​សិទ្ធិ​សេរីភាព៕


ប្រភព៖ វិទ្យុអាស៊ីសេរី

วันจันทร์ที่ 29 มกราคม พ.ศ. 2561

ឈាង វុន កំពុងតែក្រពុលមុខកាន់តែខ្លាំងដូចឆ្កែឆ្កួតក្នុងរដូវប្រាំង វាយកំទេចឆ្នាំងបាយប្រជាពលរដ្ឋខ្មែរចោល! ទាំងថ្លើមធំកាត់មុខកាត់មាត់សម្ដេច...

ឈាង វុន កំពុងតែក្រពុលមុខកាន់តែខ្លាំងដូចឆ្កែឆ្កួតក្នុងរដូវប្រាំង វាយកំទេចឆ្នាំងបាយប្រជាពលរដ្ឋខ្មែរចោល! ទាំងថ្លើមធំកាត់មុខកាត់មាត់សម្ដេចក្រឡាហោម ស ខេង បញ្ជាឱ្យសមត្ថកិច្ចឃ្លាំមើលហាងលក់នំបញ្ចុករបស់កញ្ញាចាន់ពៅរ៉ូហ៊្សេត ដោយចោទទាំងកម្រោលថា ជាកន្លែងប្រមូលផ្តុំក្រុមឧទ្ទាម!!

ឈាង វុន ក្រពុលមុខកាន់តែខ្លាំងដូចឆ្កែឆ្កួតរដូវក្ដៅ នឹងប្រសាសន៍សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថា "ទៅភោជនីយដ្ឋានរបស់រ៉ូហ៊្សេតនោះ ធ្វើអី ​ក៏ញឹកម៉្លេះ? គាត់ឆ្លើយប្រាប់ខ្ញុំថា ទៅអូសទាញគាត់អោយចូលខាងយើង តែខ្ញុំប្រាប់វិញថា ទៅញឹកញយម្លឹងៗ ក្រែងគេមិនចូល បែរជាគេទាញទៅចូលខាងគេទៅវិញ" ។

យោងតាមបណ្តាញសារព័ត៌មានក្នុងស្រុកនៅថ្ងៃទី២៩ ខែមករានេះ ឈាង វុន តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង បានអំពាវនាវបញ្ជាឱ្យសមត្ថកិច្ចខេត្តបាត់ដំបង តាមដានឃ្លាំមើលសកម្មភាពនៅក្នុងហាងលក់ដូរនំបញ្ជុករបស់ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត  អតីតចៅសង្កាត់អូរចា កូតារបស់គណបក្សសង្រ្គោះជាតិ ដោយដោយចោទទាំងកម្រោលថា ជាកន្លែងប្រមូលផ្តុំកម្លាំងក្រុមឧទ្ទាមដែលគាំទ្រដល់ចលនាសង្រ្គោះជាតិរបស់លោក សម រង្ស៊ី ។

ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីឈាង វុន បានចុះទៅដល់ហាងលក់ដូរនំបញ្ចុករបស់ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត នៅខេត្តបាត់ដំបង កាលពីចុងខែធ្នូ ឆ្នាំ២០១៧ ហើយសង្កេតឃើញថា មានអតីតសកម្មជនមួយចំនួន ដែលគាំទ្រដល់ចលនាសង្រ្គោះជាតិ នៅតាមបណ្តាញសង្គមហ្វេសប៊ុកបានបង្ហាញខ្លួននៅទីនោះ ព្រមទាំងបានជួយរត់តុជូនកញ្ញា រ៉ូហ្សេតថែមទៀត។

ថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុក ឈាង វុន បានលើកឡើងថា «ខ្ញុំចូលទៅហាងនោះដោយចៃដន្យទេ ប៉ុន្តែអ្វីដែលខ្ញុំមើលឃើញនោះ គឺគួរឱ្យចាប់អារម្មណ៍ណាស់។ នៅកន្លែងនោះអ្នកដែលចេញចូល ជួយបោសជូនមួយចំនួន គឺជាសមាជិកសកម្ម ដែលគាំទ្រចលនាសង្រ្គោះជាតិ។ ចលនាសង្រ្គោះជាតិនេះ គឺជាចលនាឧទ្ទាម ហើយគេប្រកាសកម្ទេច»។ លោកបានបន្តថា «រ៉ូហ្ស៊េត មិនមានតម្លៃអ្វីសម្រាប់ខ្ញុំទេ។ គាត់មានតម្លៃមួយគត់គឺតម្លៃឧទ្ទាម បើសិនជាកន្លែងរបស់គាត់ប្រមូលផ្តុំដោយក្រុមឧទ្ទាម ប៉ុន្តែខ្ញុំមិនទាន់ចោទប្រកាន់ទេ គ្រាន់តែសង្ស័យដោយសារតែឃើញសកម្មភាព មានការចូលរួមពីអ្នកគាំទ្រចលនាឧទ្ទាម»។




អុញនោះក្ដៅៗ! បែកធ្លាយសារសំងាត់ស្ងាត់ៗក្រុមគ្រួសារត្រកូលហ៊ុន និងមន្ត្រីជាន់ខ្ពស់របស់បក្សប្រជាជនសែន កំពុងតែភ័យស្លន់ស្លោយ៉ាងខ្លាំង ព្រមទាំងត្រៀមខ្លួននឹងរត់ចោលស្រុក! ព្រោះភ័យខ្លាច...

បែកធ្លាយសារសំងាត់ស្ងាត់ៗក្រុមគ្រួសារត្រកូលហ៊ុន និងមន្ត្រីជាន់ខ្ពស់របស់បក្សប្រជាជនសែន កំពុងតែភ័យស្លន់ស្លោយ៉ាងខ្លាំង ព្រមទាំងត្រៀមខ្លួននឹងរត់ចោលស្រុក! ព្រោះភ័យខ្លាចចលនាសង្គ្រោះជាតិ ដែលចលនារួមជាធ្លុងមួយនៃអភិមហាពលំរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បានទម្លាយឯកសារសំងាត់ស្ងាត់ៗ បានអោយដឹងថា ក្រុមគ្រួសារត្រកូលហ៊ុន និងមន្ត្រីជាន់ខ្ពស់របស់បក្សប្រជាជនកម្ពុជាដ៏ទៃទៀត កំពុងតែភ័យស្លន់ស្លោព្រមទាំងត្រៀមខ្លួននឹងរត់ចោលស្រុក ទៅរស់នៅឯបរទេស ព្រោះភ័យខ្លាចចលនាសង្គ្រោះជាតិ! និងប្រហែលជាដឹងខ្លួនថា ចាញ់ពលំមហាប្រជាជនខ្មែរទូទាំងនឹងក្រោកឈរតតាំងរបបចោរព្រៃហើយ បានរាល់ក្បាលស៊ីភីភីត្រៀមខ្លួននឹងរត់ផាសក្រញាំយ៉ាងដូច្នេះនោះ ។ 

លោក សម រង្ស៊ី បានទម្លាយព័ត៌មានជាឯកសំងាត់អាក្រាត ក្រុមគ្រួសារត្រកូលហ៊ុន និងមន្ត្រីជាន់ខ្ពស់របស់បក្សប្រជាជនកម្ពុជាត្រៀមខ្លួននឹងរត់ផាសក្រញាំ នៅលើទំព័រហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៩ មករា ឆ្នាំ២០១៨នេះ មានយ៉ាងដូច្នេះថា ៖ 

ក្រុមគ្រួសារលោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជា កំពុងតែត្រៀមខ្លួន ទៅរស់នៅឯបរទេស ពីព្រោះពួកគេដឹងថាលោក ហ៊ុន សែន ជិតបាត់បង់អំណាចហើយ។ ឧទាហរណ៍ គឺ លោក នេត សាវឿន ដែលជាក្មួយប្រសារលោក ហ៊ុន សែន និងជាអគ្គស្នងការនគរបាលជាតិ ដែល បានចាយលុយយ៉ាងសន្ធឹកសន្ធាប់ ដើម្បីទិញសញ្ជាតិឲ្យក្រុមគ្រួសារគាត់ទាំងមូល ពីប្រទេសក្រៅមួយចំនួន ដូចជាប្រទេស Cyprus នៅទ្វីបអឺរ៉ុបខាងត្បូង និង ប្រទេស Saint Christopher and Nevis នៅទ្វីបអាមេរិកកណ្តាល (តំបន់ Caribbean)។

(*) More and more Hun Sen’s relatives and CPP high-ranking officials are preparing to leave Cambodia to settle abroad because they know that Hun Sen will soon have to step down. A prominent example is Neth Savoeun, Hun Sen’s nephew-in-law and Head of the National Police who has spent USD millions for his whole family to get foreign citizenships from countries such as Cyprus in Southern Europe and Saint Christopher and Nevis in Central America (Caribbean Islands).









วันอาทิตย์ที่ 28 มกราคม พ.ศ. 2561

ប​ក្សប្លន់​អំណា​​ចស្លន់ស្លោអាចម៍មិនចេញនោមក៏បាត់ ប្រឹងព្រ​មា​ន​ម​ន្ត្រី​បក្សប្រឆាំ​ង​កុំ​ឲ្យ​ទាក់​ទ​ង​នឹ​ង​ចល​នា​សង្គ្រោះ​ជាតិ​ ​បើ​មិ​នច​ង់​មា​ន​បញ្ហា​ ​ខ​ណៈ​ដែលចល​នា​សង្គ្រោះជាតិ​ត្រូវ​បានប​ង្កើ​ត​ឡើងជា​ផ្លូវ​កា​រ​នៅ​ថ្ងៃនេះ!

ប​ក្សប្លន់​អំណា​​ចស្លន់ស្លោអាចម៍មិនចេញនោមក៏បាត់ ប្រឹងព្រ​មា​ន​ម​ន្ត្រី​បក្សប្រឆាំ​ង​កុំ​ឲ្យ​ទាក់​ទ​ង​នឹ​ង​ចល​នា​សង្គ្រោះ​ជាតិ​ ​បើ​មិ​នច​ង់​មា​ន​បញ្ហា​ ​ខ​ណៈ​ដែលចល​នា​សង្គ្រោះជាតិ​ត្រូវ​បានប​ង្កើ​ត​ឡើងជា​ផ្លូវ​កា​រ​នៅ​ថ្ងៃនេះ!

មន្រ្តីរបស់គណបក្សប្លន់កាន់អំណាចជាច្រើនរូបបានចេញមុខព្រមានជាបន្តបន្ទាប់ទៅលើក្រុមអ្នកបង្កើតចលនាសង្រ្គោះជាតិដែលមានវត្តមានដឹកនាំដោយលោក សម រង្ស៊ី និងមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិជាច្រើនរូបទៀត ។

អ្នកនាំាពាក្យរបស់គណបក្សកាន់អំណាចលោក សុខ ឥសាន បានព្រមានចំពោះក្រុមមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិថាកុំអោយចូលពាក់ព័ន្ធជាមួយនឹងក្រុមចលនាសង្រ្គោះជាតិនេះអោយសោះ។ លោក សុខ ឥសាន បានព្រមានទុកជាមុនថា ប្រសិនណាបើក្រុមមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិហ៊ានបន្តចូលរួមពាក់ព័ន្ធនឹងចលនានេះ នឹងមានបញ្ហាជាក់ជាមិនខានឡើយ ។

ចលនាសង្រ្គោះជាតិ ត្រូវបានប្រកាសបង្កើតឡើងដោយលោក សម រង្ស៊ី និងមានសមាជិកនៃអតីតគណបក្សសង្រ្គោះជាតិមួយចំនួនទៀតកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ ២០១៨ ក្នុងនោះមានលោក អេង ឆៃអ៊ាង អនុប្រធាននៃគណបក្សសង្រ្គោះជាតិ និងភរិយារបស់លោក សម រង្ស៊ី ផ្ទាល់ ។

បើតាមមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិដែលចូលរួមក្នុងការបង្កើតចលនានេះអោយដឹងថា នៅថ្ងៃអាទិត្យទី២៨ ខែមករា នេះ ចលនាសង្គ្រោះជាតិនឹងប្រកាសចាប់ផ្តើមសកម្មភាពរបស់ខ្លួននៅទីក្រុងឡុងប៊ិចរដ្ឋកាលីហ្វ័រញ៉ា ជាទីដែលមានពលរដ្ឋខ្មែរ-អាមេរិកាំងរស់នៅច្រើនជាងគេបំផុតនៅសហរដ្ឋអាមេរិក។

លោក សុខ ឥសាន បានចាត់ទុកចលនានេះថា ជាចលនាពួកឧទ្ទាមខុសច្បាប់ ដែលរដ្ឋាភិបាលដឹក នាំដោយគណបក្សប្រជាជនកម្ពុជាគួរតែនឹងត្រូវកម្ចាត់ចោល ដើម្បីការពារកុំអោយមានបញ្ហាដល់ប្រទេសជាតិ ។

ការព្រមានរបស់លោក សុខ ឥសាន នេះ ធ្វើឡើងជាបន្តបន្ទាប់ ក្រោយមានការព្រមានពីមន្រ្តីជាន់ខ្ពស់ផ្សេងទៀតរបស់បក្សប្រជាជន ។

ថ្លែងនៅក្នុងពិធីបូកសរុបលទ្ធផលការងារយោធាឆ្នាំ២០១៧ និងផ្សព្វផ្សាយផែនការ សកម្មភាពការងារយោធាឆ្នាំ២០១៨ របស់កងពលធំអន្តរាគមន៏លេខ២ នៅព្រឹកថ្ងៃទី២៧ ខែមករា  នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានប្រកាសដាច់ខាតថា នឹងកម្ចាត់ចលនានេះចេញភ្លាម ប្រសិនណាបើចលនានេះពិតជាត្រូវបានបង្កើតឡើង ហើយបើមានវត្តមាននៅលើទឹកដីរបស់កម្ពុជាមែននោះ ។

នៅចំពោះមុខថ្នាក់ដឹកនាំកងរាជអាវុធហត្ថនៅក្នុងសន្និបាតការងារប្រចាំឆ្នាំរបស់កងរាជអាវុធហត្ថឆ្នាំ២០១៧ និងលើកទិសដៅបន្ត កាលពីថ្ងៃអង្គារ ទី២៣ ខែមករា រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទា បាញ់ ឯណេះវិញក៏បានព្រមានទុកជាមុនថា ប្រសិនណាបើចលនាសង្រ្គោះជាតិដែលដឹកនាំដោយលោក សម រង្ស៊ី ពិតជាត្រូវបានបង្កើតឡើង និងមាននៅកម្ពុជាមែននោះ លោកនឹងយកកងកម្លាំងយោធាទៅគម្ទេចអ្នកទាំងនោះចោល មិនអោយមានវត្តមាននោះឡើយ ។

ក្រៅពីលោក ទា បាញ់ នាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រកាសចាត់ទុក ចលនាសង្រ្គោះជាតិដឹកនាំដោយលោក សម រង្ស៊ី និងអតីតនៃមន្រ្តីរបស់គណបក្សសង្រ្គោះជាតិថា គឺជាអំពើភេរវកម្ម ។ ចំណែកឯអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័ក្រ វិញនោះ ក៏ធ្លាប់បានព្រមានថា នឹងចាប់ខ្លួនអ្នកដែលពាក់ព័ន្ធនឹងចលនានេះ ទៀតផង ៕





ប្រភព៖ វិទ្យុសំឡេងព្រះសង្ឃឯករាជ្យ
 ត្រូវជាន់កបន្ថែម៖ ព្រឹទ្ធសមាជិក​អាមេរិក ស្នើ​ឲ្យ​តំណាង​អាមេរិក​នៅអង្គការ​សហប្រជាជាតិ បន្ថែម​ការ​ដាក់​សម្ពាធ​លើ​កម្ពុជា-US senators urge UN ambassador increase pressure on Cambodia

ត្រូវជាន់កបន្ថែម៖ ព្រឹទ្ធសមាជិក​អាមេរិក ស្នើ​ឲ្យ​តំណាង​អាមេរិក​នៅអង្គការ​សហប្រជាជាតិ បន្ថែម​ការ​ដាក់​សម្ពាធ​លើ​កម្ពុជា-US senators urge UN ambassador increase pressure on Cambodia

លោក Ben Cardin តំណាង​ឲ្យ​សមាជិក​ព្រឹទ្ធសភាអាមេរិក​យ៉ាង​ហោច​ណាស់​៨​រូប បាន​ស្នើ​ទៅ​កាន់​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ លោក​ស្រី Nikki Haley ឲ្យ​បន្ថែម​ការ​ដាក់​សម្ពាធ​លើ​កម្ពុជា ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស​។ លិខិត​ចុះ​ថ្ងៃ​ទី​២៥​មករា របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក បាន​គូស​បញ្ជាក់​ថា ការ​ដាក់​សម្ពាធ​លើ​កម្ពុជា​មាន​សារៈ​សំខាន់​ណាស់ ដើម្បី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្លាស់​ប្ដូរ​ទិស​ដៅ​នៃ​ការ​ដឹក​នាំ​របស់​ខ្លួន ឬ​បើ​ពុំ​ដូច្នោះ​ទេ ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨​នេះ នឹងមិន​អាច​ចាត់​ទុក​​ថា ជា​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ឡើយ​។

តាម​រយៈ​លិខិត​មួយ​ច្បាប់ សមាជិក​ព្រឹទ្ធសភា​អាមេរិក​៨​រូប មាន​​លោក Ben Cardin ជា​តំណាង បាន​រំឭក​ប្រាប់​តំណាង​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​ថា រដ្ឋាភិបាល​កម្ពុជា បាន​រំលោភ​លើ​លទ្ធិ​ប្រជាធិបតេយ្យ​ដ៏​ផុយ​ស្រួយ​នៅ​កម្ពុជា ដោយ​ការ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ជា​បន្ត​បន្ទាប់ ទៅ​លើ​គណបក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​ ក្នុង​នោះ មេ​បក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា​ត្រូវ​បាន​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ ចំណែក​បក្ស​ប្រឆាំង​នោះ​ទៀត​សោត ក្រោយ​មក​ត្រូវ​តុលាការ​កំពូល​កម្ពុជា​រំលាយ​ចោល​។ អង្គការ​អាមេរិក​មួយ​ត្រូវ​រដ្ឋាភិបាល​ខ្មែរ​បិទ​លែង​ឲ្យ​ដំណើរការ ហើយ​ប្រព័ន្ធផ្សព្វផ្សាយ​មួយ​ចំនួន​បាន​បង្ខំ​ចិត្ត​បិទ​ទ្វារ​ដោយ​សារ​ការ​គាប​សង្កត់​ផ្នែក​ពន្ធ​ដារ​។ នេះ​បើ​តាម​លិខិត​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​។ ផ្អែក​លើ​ហេតុការណ៍​ទាំង​អស់​នេះ សមាជិក​ព្រឹទ្ធសភា​អាមេរិក​យល់​ឃើញ​ថា ការ​បោះ​ឆ្នោត​ជាតិ​នៅ​កម្ពុជា​នា​ពេលខាង​មុខ​នេះ ពិត​ជា​មិន​អាចប្រព្រឹត្ត​ទៅ​ដោយ​​សេរី​និង​យុត្តិធម៌​ទេ​។

នៅ​ក្នុង​លិខិត​ដដែល សមាជិក​ព្រឹទ្ធសភា​អាមេរិក បាន​សម្ដែង​ការ​ស្វាគមន៍​ចំពោះ​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​អាមេរិក ដែល​បាន​ប្រកាស​ផ្អាក​ផ្ដល់​ជំនួយ​គាំទ្រ​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ក្នុង​ខែ​កក្កដា ក៏​ដូច​ជា​ការផ្អាក​លែង​ផ្ដល់​ទិដ្ឋាការ​ដល់​មន្ដ្រី​ជាន់​ខ្ពស់​កម្ពុជា មិន​ឲ្យ​ចូល​ទៅ​ក្នុង​ទឹកដី​អាមេរិក​។ ប៉ុន្តែ​សម្រាប់​ក្រុម​សមាជិក​ព្រឹទ្ធសភា​ដដែល ចំណាត់ការ​នេះ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ទេ​។

លោក Ben Cardin ព្រឹទ្ធសមាជិក​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ បាន​ជំរុញ​ឲ្យ​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ គៀងគរ​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ ឲ្យ​​លើក​ឡើង​ពី​បញ្ហា​កម្ពុជា​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​។ ការ​លើក​ឡើង​នេះ ត្រូវ​បាន​លោក Ben Cardin មើល​ឃើញ​ថា នឹង​ក្លាយ​ជា​​ដាក់​សម្ពាធបន្ថែម​ទៀត​​លើ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​​​ឈាន​ទៅ​អនុម័ត​ដំណោះ​ស្រាយ​ដ៏​រឹង​មាំ​មួយ ក្នុង​គោលដៅ​ជំរុញ​ឲ្យដាក់​កម្ពុជា ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល​ពី​សំណាក់​សហគមន៍​អន្ដរជាតិ៕
លោក Benjamin Cardin សមាជិក​ព្រឹទ្ធសភា​អាមេរិក មក​ពី​គណបក្ស​ប្រជាធិបតេយ្យ
ប្រភព៖ វិទ្យុបារាំង

วันเสาร์ที่ 27 มกราคม พ.ศ. 2561

ក្ដៅៗ៖ ឈាង វុន កើតក្រពុលមុខខ្លាំងនឹងប្រសាសន៍សម្តេចស ខេង រួចទៅរករឿងចោទហាងលក់ដូរនំបញ្ចុកខ្មែរ​ របស់កញ្ញាចាន់ពៅរ៉ូហ៊្សេត ថា​ជាទីតាំង ​"គាំទ្រចលនាក្រុមឧទ្ទាម" ពិតជាស្រុកឡាំឌួយៗមែន!!
ក្ដៅៗ៖ ឈាង វុន កើតក្រពុលមុខខ្លាំងនឹងប្រសាសន៍សម្តេចស ខេង រួចទៅរករឿងចោទហាងលក់ដូរនំបញ្ចុកខ្មែរ​ របស់កញ្ញាចាន់ពៅរ៉ូហ៊្សេត ថា​ជាទីតាំង ​"គាំទ្រចលនាក្រុមឧទ្ទាម" ពិតជាស្រុកឡាំឌួយៗមែន!!

បន្ទាប់ពីមានព័ត៌មានរឿងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រសាសន៍ថា "ទៅភោជនីយដ្ឋានរបស់រ៉ូហ៊្សេតនោះ ធ្វើអី ​ក៏ញឹកម៉្លេះ? គាត់ឆ្លើយប្រាប់ខ្ញុំថា ទៅអូសទាញគាត់អោយចូលខាងយើង តែខ្ញុំប្រាប់វិញថា ទៅញឹកញយម្លឹងៗ ក្រែងគេមិនចូល បែរជាគេទាញទៅចូលខាងគេទៅវិញ"។


បន្ទាប់ពីបានលឺប្រសាសន៍របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ភ្លាមនោះៗលោកឈាង វុន ក៏កើតក្រពុលមុខយ៉ាងខ្លាំងសង្ស័យតែលេបថ្នាំខុសកញ្ចប់ហើយប្រតិកម្មថ្នាំ រួចក៏ស្ទុះទៅរករឿងចោទហាងលក់ដូរនំបញ្ចុកខ្មែរ​ របស់កញ្ញាស៊ិន ចាន់ពៅរ៉ូហ៊្សេត ថា​ជាទីតាំង​"គាំទ្រចលនាក្រុមឧទ្ទាម"! អោយវាអ៊ីចឹងទៅស្រុកឡាំឌួយកលិយុគដៃចោរ! ។




យុទ្ធវាទី យុទ្ធវាទសិល្ប៍ ​ស៊ិន ចាន់ពៅរ៉ូហ៊្សេត ស្ត្រីខ្លឹមចៅសង្កាត់​អូរចារ​ ក៏ប្រើយុទ្ធវោហារប្រហារតប ឈាង វុន នៅលើទំព័របណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់កញ្ញាវិញ មានយ៉ាងដូច្នេះថា៖ តើអាចឲ្យខ្ញុំ​ សុំរស់ផងបានទេ?

​ក្រោយពីនាងខ្ញុំត្រូវបាត់មុខងារ​ (ចៅសង្កាត់​)​ ជាតំណាងប្រជាពលរដ្ឋនៅសង្កាត់អូរចារ​ នាងខ្ញុំមិនបានធ្វើ​ ឬប្រកបមុខរបរអ្វី​ ដែលផ្ទុយពី​ "ឆន្ទៈ​ មនសិការ​ ឧត្តមគតិ​"​ របស់នាងខ្ញុំ​ ឬខុសច្បាប់របស់សង្គមឡើយ។ មុខរបរដែលនាងខ្ញុំ​ កំពុងដំណើរការលក់ដូរ​ "នំបញ្ចុកខ្មែរ"​ រាល់ថ្ងៃនេះ​ គឺនាងខ្ញុំធ្វើដើម្បីរកប្រាក់កម្រៃចិញ្ចឹម​ "អ្នកម្តាយ"​ នាងខ្ញុំ​ និងដោះស្រាយបង់រំលួសបំណុលផ្ទះសំបែងបន្តិចបន្តូច​ តែប៉ុណ្ណោះ​។

នាងខ្ញុំ​មិនបានយកកន្លែងលក់ដូរ​ របស់នាងខ្ញុំ​នេះ​ ទៅធ្វើជាទីតាំងអ្វីផ្សេង​ ដែលប្រឆាំងនឹងការ
ហាមឃាត់របស់រដ្ឋាភិបាលទេ។ ប៉ុន្តែ​ នាងខ្ញុំពិតជាមានការព្រួយបារម្ភ​ និងសោយស្តាយបំផុត​ ដែលលោកអ៊ុំ​ ឈាង​ វុន​ Comment ចោទប្រកាន់​លើហ្វេសប៊ុកនាងខ្ញុំថា​ ទីតាំងលក់ដូររបស់នាងខ្ញុំ​ អាចជាទីតាំង​ "គាំទ្រចលនាក្រុមឧទ្ទាម"។ 

ការ​ comment របស់លោកអ៊ុំនេះ​ ពិតជាមានបំណងចង់បិទហាងនាងខ្ញុំ​ ឬមួយធ្វើមិនអោយ មានភ្ញៀវហ៊ានចូលហាងឬមិនចង់ឲ្យនាងខ្ញុំរស់នៅ​ "ចិញ្ចឹមអ្នកម្តាយជរា"​ ម្នាក់បានទេ។ តើលោកអ៊ុំ​ អាចអនុគ្រោះឲ្យក្មេងស្រីម្នាក់ នេះ​ រស់នៅជាមួយអ្នកម្តាយចាស់ជរាម្នាក់ផងបានទេ? ឬត្រូវឲ្យនាងខ្ញុំរត់ទៅណាទៀត?។ លោកអ៊ុំអើយ! ក្មេងស្រីម្នាក់នេះ​ មានបន្ទុកធ្ងន់ណាស់! បើនាងខ្ញុំ​ ចេញទៅណាចោលអ្នកម្តាយ! គឺស្មើនឹងខ្ញុំ​ "សម្លាប់"​ អ្នកម្តាយខ្ញុំ​ ដោយដៃនាងខ្ញុំ។ "ឲ្យខ្ញុំ​ សុំរស់ផង" ៕

ថ្ងៃទី​២៧ ខែមករា​ ឆ្នាំ​២០១៨