วันอาทิตย์ที่ 28 มกราคม พ.ศ. 2561

ប​ក្សប្លន់​អំណា​​ចស្លន់ស្លោអាចម៍មិនចេញនោមក៏បាត់ ប្រឹងព្រ​មា​ន​ម​ន្ត្រី​បក្សប្រឆាំ​ង​កុំ​ឲ្យ​ទាក់​ទ​ង​នឹ​ង​ចល​នា​សង្គ្រោះ​ជាតិ​ ​បើ​មិ​នច​ង់​មា​ន​បញ្ហា​ ​ខ​ណៈ​ដែលចល​នា​សង្គ្រោះជាតិ​ត្រូវ​បានប​ង្កើ​ត​ឡើងជា​ផ្លូវ​កា​រ​នៅ​ថ្ងៃនេះ!


ប​ក្សប្លន់​អំណា​​ចស្លន់ស្លោអាចម៍មិនចេញនោមក៏បាត់ ប្រឹងព្រ​មា​ន​ម​ន្ត្រី​បក្សប្រឆាំ​ង​កុំ​ឲ្យ​ទាក់​ទ​ង​នឹ​ង​ចល​នា​សង្គ្រោះ​ជាតិ​ ​បើ​មិ​នច​ង់​មា​ន​បញ្ហា​ ​ខ​ណៈ​ដែលចល​នា​សង្គ្រោះជាតិ​ត្រូវ​បានប​ង្កើ​ត​ឡើងជា​ផ្លូវ​កា​រ​នៅ​ថ្ងៃនេះ!

មន្រ្តីរបស់គណបក្សប្លន់កាន់អំណាចជាច្រើនរូបបានចេញមុខព្រមានជាបន្តបន្ទាប់ទៅលើក្រុមអ្នកបង្កើតចលនាសង្រ្គោះជាតិដែលមានវត្តមានដឹកនាំដោយលោក សម រង្ស៊ី និងមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិជាច្រើនរូបទៀត ។

អ្នកនាំាពាក្យរបស់គណបក្សកាន់អំណាចលោក សុខ ឥសាន បានព្រមានចំពោះក្រុមមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិថាកុំអោយចូលពាក់ព័ន្ធជាមួយនឹងក្រុមចលនាសង្រ្គោះជាតិនេះអោយសោះ។ លោក សុខ ឥសាន បានព្រមានទុកជាមុនថា ប្រសិនណាបើក្រុមមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិហ៊ានបន្តចូលរួមពាក់ព័ន្ធនឹងចលនានេះ នឹងមានបញ្ហាជាក់ជាមិនខានឡើយ ។

ចលនាសង្រ្គោះជាតិ ត្រូវបានប្រកាសបង្កើតឡើងដោយលោក សម រង្ស៊ី និងមានសមាជិកនៃអតីតគណបក្សសង្រ្គោះជាតិមួយចំនួនទៀតកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ ២០១៨ ក្នុងនោះមានលោក អេង ឆៃអ៊ាង អនុប្រធាននៃគណបក្សសង្រ្គោះជាតិ និងភរិយារបស់លោក សម រង្ស៊ី ផ្ទាល់ ។

បើតាមមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិដែលចូលរួមក្នុងការបង្កើតចលនានេះអោយដឹងថា នៅថ្ងៃអាទិត្យទី២៨ ខែមករា នេះ ចលនាសង្គ្រោះជាតិនឹងប្រកាសចាប់ផ្តើមសកម្មភាពរបស់ខ្លួននៅទីក្រុងឡុងប៊ិចរដ្ឋកាលីហ្វ័រញ៉ា ជាទីដែលមានពលរដ្ឋខ្មែរ-អាមេរិកាំងរស់នៅច្រើនជាងគេបំផុតនៅសហរដ្ឋអាមេរិក។

លោក សុខ ឥសាន បានចាត់ទុកចលនានេះថា ជាចលនាពួកឧទ្ទាមខុសច្បាប់ ដែលរដ្ឋាភិបាលដឹក នាំដោយគណបក្សប្រជាជនកម្ពុជាគួរតែនឹងត្រូវកម្ចាត់ចោល ដើម្បីការពារកុំអោយមានបញ្ហាដល់ប្រទេសជាតិ ។

ការព្រមានរបស់លោក សុខ ឥសាន នេះ ធ្វើឡើងជាបន្តបន្ទាប់ ក្រោយមានការព្រមានពីមន្រ្តីជាន់ខ្ពស់ផ្សេងទៀតរបស់បក្សប្រជាជន ។

ថ្លែងនៅក្នុងពិធីបូកសរុបលទ្ធផលការងារយោធាឆ្នាំ២០១៧ និងផ្សព្វផ្សាយផែនការ សកម្មភាពការងារយោធាឆ្នាំ២០១៨ របស់កងពលធំអន្តរាគមន៏លេខ២ នៅព្រឹកថ្ងៃទី២៧ ខែមករា  នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានប្រកាសដាច់ខាតថា នឹងកម្ចាត់ចលនានេះចេញភ្លាម ប្រសិនណាបើចលនានេះពិតជាត្រូវបានបង្កើតឡើង ហើយបើមានវត្តមាននៅលើទឹកដីរបស់កម្ពុជាមែននោះ ។

នៅចំពោះមុខថ្នាក់ដឹកនាំកងរាជអាវុធហត្ថនៅក្នុងសន្និបាតការងារប្រចាំឆ្នាំរបស់កងរាជអាវុធហត្ថឆ្នាំ២០១៧ និងលើកទិសដៅបន្ត កាលពីថ្ងៃអង្គារ ទី២៣ ខែមករា រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទា បាញ់ ឯណេះវិញក៏បានព្រមានទុកជាមុនថា ប្រសិនណាបើចលនាសង្រ្គោះជាតិដែលដឹកនាំដោយលោក សម រង្ស៊ី ពិតជាត្រូវបានបង្កើតឡើង និងមាននៅកម្ពុជាមែននោះ លោកនឹងយកកងកម្លាំងយោធាទៅគម្ទេចអ្នកទាំងនោះចោល មិនអោយមានវត្តមាននោះឡើយ ។

ក្រៅពីលោក ទា បាញ់ នាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រកាសចាត់ទុក ចលនាសង្រ្គោះជាតិដឹកនាំដោយលោក សម រង្ស៊ី និងអតីតនៃមន្រ្តីរបស់គណបក្សសង្រ្គោះជាតិថា គឺជាអំពើភេរវកម្ម ។ ចំណែកឯអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័ក្រ វិញនោះ ក៏ធ្លាប់បានព្រមានថា នឹងចាប់ខ្លួនអ្នកដែលពាក់ព័ន្ធនឹងចលនានេះ ទៀតផង ៕





ប្រភព៖ វិទ្យុសំឡេងព្រះសង្ឃឯករាជ្យ
Previous Post
Next Post

post written by:

0 ความคิดเห็น: