ថាម៉េច! បែកធ្លាយទម្លាយការពិតអោយមហាជនបានដឹងហើយឬ? ហ៊ុន សែន ជាឃាតករសម្លាប់វីរបណ្ឌិត កែម ឡី ពិតមែន! បញ្ជាប៉ូលិសអោយដាក់គុកងងឹតគឹម សុខ ទៀតផង (មានវីដេអូ)
ក្រោយឃាតកម្មលើលោក បណ្ឌិត កែម ឡី ពត៌មានប្រឌិតជាច្រើនត្រូវបានសាងឡើងដើម្បីបំភ័ន្តមហាជន ហើយមនុស្សជាទូទៅបានដាក់ការសង្ស័យលើត្រកូលហ៊ុន ដែលមានលោក ហ៊ុន សែន ជាមេខ្លោង និង ជាប្រមុខដឹកនាំប្រទេស ។
វាគ្មិន អ្នកវិភាគ អ្នកនយោបាយ ជាច្រើនដែលនិយាយដល់ភាគីរដ្ឋាភិបាលថានៅពីក្រោយខ្នងឃាតកម្មលោក បណ្ឌិត កែម ឡី ជាពិសេស ថា លោក ហ៊ុន សែន ជាអ្នកបញ្ជាឲ្យសម្លាប់ខ្លះ លោក ហ៊ុន តូ ជាជនដៃដល់ខ្លះ ឬ ហ៊ុន ម៉ាណាជាអ្នកជួលឃាតករឲ្យសម្លាប់ខ្លះ ត្រូវភាគីត្រកូលហ៊ុន វាយបកវិញដោយពាក្យបណ្តឹង ពាក្យគំរាមចាប់ដាក់គុក ជាដើម ។
ហើយលោក គឹម សុខ បានបញ្ចេញមតិនៅវិទ្យុអាស៊ីសេរី និយាយដាក់ការសង្ស័យលើគណបក្សប្រជាជនកម្ពុជា ប៉ុន្តែលោក ហ៊ុន សែន បែរជាចេញមុខប្តឹង និង ចាប់ឃាត់ខ្លួនលោក គឹម សុខ ទាំងកំរោល ឥឡូវនេះ ការពិតបានចេញហើយ លោកគឹម សុខនិយាយត្រូវ សត្រូវរបស់លោកបណ្ឌិត កែម ឡី មានតែមួយគត់គឺពួកត្រកូល ព្រោះពួកគេបានជ្រៀតជ្រែករឿងនេះដល់តុលាការ ដល់គុកដើម្បីកម្ចាត់លោក គឹម សុខ បញ្ជូនមនុស្សទៅបញ្ចុះបញ្ចូល ឬ ដាក់លក្ខខណ្ឌឲ្យលោក គឹម សុខ នៅក្នុងគុកងងឹត ។
ឯក្រុមហ៊ុន Chevron ថាមិនមានវីដេអូឃាតកម្មលោក កែម ឡីអីទៀតទេ គឺវាស្ថិតនៅក្នុងដៃអាជ្ញាធរកម្ពុជា ព្រោះពួកគេបានដកហូតវីដេអូនោះទាំងស្រុង តែប៉ុន្មានម៉ោងក្រោយឃាតកម្មនោះបានកើតឡើង ហើយមិនបានប្រគល់វីដេអូនោះត្រឡប់ទៅវិញទេ ។
តាមរយៈឃ្លិបវីដេអូនេះបង្ហាញថា ត្រកូលហ៊ុន ពិតជាឃាតករមែន ៕
លោក គឹម សុខ និយាយពីការគំរាមកំហែង និង ការបង្ខិតបង្ខំឲ្យសារភាពដើម្បីជាថ្នូរនឹងការដោះលែង ។
ប្រភព៖ KhmerLeaking
0 ความคิดเห็น: