អុញនោះ! ផ្អើលពេញបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក! រូបភាពបុរសថៃម្នាក់ត្រូវឫស្សីចាក់ដោតចំពោះធ្លុះឆ្នឹងខ្នង ធ្លាយចេញពោះវៀនពោះតាំង ធ្វើអោយតក់ស្លុតរន្ធត់ចិត្តក្រែលែង! តើនេះជាហេតុការណ៍ពិតដែរឬទេ? មានចម្លើយ.!
អុញនោះ! ផ្អើលពេញបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក! រូបភាពបុរសថៃម្នាក់ត្រូវឫស្សីចាក់ដោតចំពោះធ្លុះឆ្នឹងខ្នង ធ្លាយចេញពោះវៀនពោះតាំង ធ្វើអោយតក់ស្លុតរន្ធត់ចិត្តក្រែលែង! តើនេះជាហេតុការណ៍ពិតដែរឬទេ? មានចម្លើយ.!
កាលម្សិលមិញ គឺត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នេះ ទំព័រហ្វេសប៊ុករបស់ស្ថានីយ៍វិទ្យុព័ត៌មានចរាចរណ៍របស់ថៃមួយ បានបង្ហោះផ្សព្វផ្សាយរូបភាពបុរសថៃម្នាក់ ត្រូវឫស្សីចាក់ដោតចំពោះធ្លុះឆ្នឹងខ្នង ធ្លាយចេញពោះវៀនពោះតាំង! អ្នកដែលបានឃើញរូបភាពនេះហើយ ពិតជាធ្វើអោយតក់ស្លុតរន្ធត់ចិត្តក្រែលែង! ព្រោះសភាពមុខរបួសមើលទៅធ្ងន់ធ្ងរខ្លាំងមែនទែន! តែក៏ធ្វើអោយមហាជនកើតខសង្ស័យថា ហេតុការណ៍នេះបានកើតឡើងនៅទីកន្លែងណា? និងជាហេតុការណ៍ពិតឬទេ?
ព្រោះសភាពមុខរបួសមើលទៅធ្ងន់ធ្ងរខ្លាំងណាស់ ហេតុម្ដេចក៏បុរសថៃម្នាក់នេះនៅអាចដើរបានទៀត..!? ។
នៅថ្ងៃនេះ ទំព័រហ្វេសប៊ុករបស់ស្ថានីយ៍វិទ្យុព័ត៌មានចរាចរណ៍របស់ថៃមួយនេះដដែល ក៏បានឆ្លើយខសង្ស័យទាំងអស់នេះ ដល់មហាជនអោយបានដឹងការពិត ពីរូបភាពដែលធ្វើអោយកើតការតក់ស្លុតរន្ធត់ចិត្តក្រែលែងនេះ ថា៖ ការពិតរូបភាពដែលបានផ្សព្វផ្សាយហ្នឹង ជារូបភាពហេតុការណ៍ហ្វឹកហ្វាត់សមផែនការសង្គ្រោះបន្ទាន់ របស់ក្រុមស្ម័គ្រចិត្តមូលនិធិរួមកតញ្ញូ ស្ថិតនៅខេត្តជ័យភូមិ (ឆ័យភូមិ) ស្រុកខនស៊ៈវ៉ាន់ ភូមិភាគឦសាន នៃប្រទេសថៃ ដោយបានរួមដៃគ្នាជាមួយនឹងមន្ទីរពេទ្យស្រុកខនស៊ៈវ៉ាន់ ធ្វើការហ្វឹកហ្វាត់សមផែនការសង្គ្រោះបន្ទាន់ ដើម្បីអោយសមហេតុការណ៍ពិត ក៏បានធ្វើការតុបតែងមុខរបួសដល់អ្នករួមសំដែង ដោយការតុបតែងធ្វើអោយដូចមុខរបួសមែនទែន ជាហេតុធ្វើអោយមានអ្នកនាំរូបភាពទាំងនេះទៅបង្ហោះចែកចាយក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក រហូតក្លាយជាចរន្តព័ត៌មានល្បាញល្បីក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ៕
((ប្រែសម្រួលសេចក្ដីដោយ កម្សាន្តខ្មែរ ២០១៧-Kamsan Khmer 2017))
ប្រភព ៖ Posttoday
0 ความคิดเห็น: