วันอังคารที่ 30 มกราคม พ.ศ. 2561

ក្ដៅៗ៖ ចលនា​សង្គ្រោះជាតិ​បញ្ចេញក្បាច់រន្ទះបាតដៃព្រះយូឡាយ ត្រៀមប្រល័យ​រដ្ឋាភិបាល​ហ៊ុន សែន ៥​ចំណុច!


ចលនា​សង្គ្រោះ​ជាតិ បាន​ប្រកាស​នូវ​ផែនការ​សកម្មភាព​ចំនួន ៥​ចំណុច ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល លោក ហ៊ុន សែន ឲ្យ​ស្តារ​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​ឡើងវិញ។ មេដឹកនាំ​ចលនា​នេះ អះអាង​ថា ចលនា​សង្គ្រោះ​ជាតិ នឹង​ធ្វើ​សកម្មភាព​ទាំងឡាយ​ណា ដែល​គណបក្ស​សង្គ្រោះជាតិ មិន​អាច​ធ្វើ​បាន។

ចំណុច​សំខាន់ៗ ដែល​ថ្នាក់ដឹកនាំ​ចលនា​សង្គ្រោះជាតិ នឹង​យក​អនុវត្ត​ទាំងនោះ ត្រូវ​បាន​លោក សម រង្ស៊ី បញ្ជាក់​ថា មាន​ទាំង​ការ​បន្ត​ការ​តស៊ូ​មតិ លើ​ឆាក​អន្តរជាតិ ដើម្បី​ឲ្យ​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ ដូចជា​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប បន្ត​ដាក់​សម្ពាធ និង​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​ធ្វើ​ចលនា​មហាជន​ក្នុង​ជួរ​កសិករ កម្មករ កងកម្លាំងប្រដាប់អាវុធ រួម​ទាំង​មនុស្ស​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន ដែល​មិន​ពេញចិត្ត​នឹង​ទង្វើ​របស់​លោក ហ៊ុន សែន ឲ្យ​ក្រោក​តវ៉ា ប្រឆាំង​ទៅ​នឹង​ការរំលោភ​សិទ្ធិមនុស្ស និង បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា៖
«ការងារ​ទីមួយ​គឺ​ផ្លូវ​នយោបាយ ផ្លូវ​ទូត​លើ​ឆាក​អន្តរជាតិ។ ការងារ​ទី​ពីរ គឺ​ក្នុង​វិស័យ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម គឺ​ការងារ​ទាក់ទង​ទៅ​នឹង​អ្នក​រកស៊ី។ ដើម្បី​ឲ្យ​មាន​ឥទ្ធិពល​ក្នុង​ឆាក​នយោបាយ យើង​ត្រូវ​មាន​ឥទ្ធិពល​ផ្នែក​សេដ្ឋកិច្ច។ ការងារ​ទី​បី គឺ​ការងារ​បំផុស​បំផុល​ប្រជារាស្ត្រ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន ឲ្យ​ងើបឈរ ពីព្រោះ​យើង​បាន​សម្រេច​ថា យើង​ទាំងអស់​គ្នា មិន​អាច​នៅ​ឱប​ដៃ​បានទេ ពេល​ដែល​គេ​កំពុង​សម្លាប់​ជាតិ​យើង ពេល​ដែល ហ៊ុន សែន កំពុងតែ​លក់​ប្រទេស​កម្ពុជា​ជា​ផ្ទាំងៗ លក់​ឲ្យ​យួន លក់​ឲ្យ​ចិន ធ្វើបាប​ប្រជារាស្ត្រ​ខ្មែរ។ យើង​មិន​ត្រូវ​នៅ​ស្ងៀម ឱន​ឲ្យ​គេ​ជាន់​ធ្វើបាប​។ ត្រូវ​តែ​មាន​បាតុកម្ម​ដោយ​សន្តិវិធី ដោយ​អហិង្សា ពី​គ្រប់​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវតែ​មាន​កូដកម្ម​ពី​កម្មករ ដើម្បី​កម្មករ​ទាមទារ​ឲ្យ​បាន​ឡើង​ប្រាក់ខែ ឲ្យ​មាន​ភាព​​ថ្លៃថ្នូរ ឲ្យ​មាន​សិទ្ធ​សេរីភាព សហជីព​អាច​ដំណើរការ​បាន។ ការងារ​ទី​បួន គឺ​ការងារ​ទាក់ទង​នឹង​កងកម្លាំងប្រដាប់អាវុធ ធ្វើ​ចលនា​ក្នុង​ជួរ​កងទ័ព នឹង​មាន​ធ្វើតាម​រូបភាព​ត្រជាក់​ច្រើនបែប​ច្រើនយ៉ាង​។ ការងារ​ទី​ប្រាំ គឺ​ចលនា​ក្នុង​ជួរ​គណបក្ស​កាន់អំណាច​សព្វថ្ងៃ ពីព្រោះ​ឥឡូវនេះ ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន មាន​មន្ត្រី និង ថ្នាក់ដឹកនាំ​គណបក្ស រួម​ទាំង​អ្នក​ដែល​ធ្លាប់​គាំទ្រ​គណបក្ស​នេះ​ជាច្រើន គេ​មិន​សប្បាយចិត្ត គេ​ថា ហ៊ុន សែន ធ្វើ​ជ្រុល​ពេក។ ពេល​នេះ ខ្ញុំ​អាច​ប្រកាស ហើយ​អំពាវ​ឲ្យ​បងប្អូន​យើង​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន ថា​កុំ​តាម ហ៊ុន សែន ទៀត កុំ​ស្លាប់​ដោយសារ ហ៊ុន សែន កុំ​សម្លាប់​ជំនួស ហ៊ុន សែន មក​ចាប់ដៃ​ជាមួយ​ខ្មែរ​អ្នកស្នេហាជាតិ បងប្អូន​អើយ កសាង​ជាតិ​ជាមួយគ្នា»។

ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ ចលនា​សង្គ្រោះ​ជាតិ នៅ​ចំពោះ​មុខ​អ្នកគាំទ្រ ប្រមាណ ៤០០ នាក់ នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា កាល​ពី​ថ្ងៃទី២៨ ខែ មករា លោក សម រង្ស៊ី អះអាង​ថា គោលបំណង នៃ​ចលនា​សង្គ្រោះ​ជាតិ​នេះ គឺ​ដើម្បី​ឲ្យ​មានការ​ដោះលែង ប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​អ្នកទោស​មនសិការ​ទាំង​អស់ និង​ទាមទារ​ឲ្យ​មានការ​បោះឆ្នោត​មួយ ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​មាន​គណបក្ស​សង្គ្រោះជាតិ​ចូលរួម ដោយ​ពេញលេញ។

លោក សម រង្ស៊ី លើកឡើង​អំពី​សារសំខាន់ នៃ​ចលនា​សង្គ្រោះ​ជាតិ ដែល​លោក​ហៅថា ជា​ដួង​ព្រលឹង ឬ​ស្មារតី​ដែល​មិន​ចាំបាច់​មាន​រចនាសម្ព័ន្ធ ឬ​ត្រូវ​ចុះបញ្ជី​អ្វី​នោះ​ទេ ពោល​គឺ​អ្នក​ដែល​មាន​បំណង​ចង់​សង្គ្រោះជាតិ អាច​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​ចលនា​នេះ បាន​គ្រប់​ពេល។ លោក​បាន​ប្រដូច​ចលនា​សង្គ្រោះជាតិ​នេះ ទៅ​នឹង​រូបរាងកាយ​របស់​មនុស្ស ដែល​ទាមទារ​ឲ្យ​មាន

ទោះបីជា​លោក សម រង្ស៊ី អះអាង​ថា ចលនា​សង្គ្រោះ​ជាតិ មិន​ចាំបាច់​មាន​រចនាសម្ព័ន្ធ ឬ​ចុះបញ្ជី​ស្នាម​អ្វី​ក៏ដោយ ក៏​នៅ​ក្នុង​ថ្ងៃ​ប្រកាស​នោះ ឃើញ​មាន​ផ្ទាំង​រូបភាព និង​រូប​និមិត្ត​សញ្ញា​របស់​ចលនា​នេះ ដែល​មាន​រូបភព​ផែនដី មាន​រូប​ផែនទី​ប្រទេស​កម្ពុជា​នៅ​ចំ​កណ្ដាល សរសេរ​អក្សរ​ដាក់​ថា កម្ពុជា រួចហើយ​មាន​ដៃ​មនុស្ស​ទ្រ​ពីក្រោម​ផែនដី​ទាំងមូល​នេះ ដោយមាន​រំលេច​អក្សរ​ជុំវិញ នៅ​រង្វង់​ខាងក្រៅ ដាក់ឈ្មោះ​ចលនា​នេះ ជា​ភាសា​ខ្មែរ ពី​ខាងលើ​ថា ចលនា​សង្គ្រោះជាតិ និង​ភាសា​អង់គ្លេស​ពី​ខាងក្រោម​ថា Cambodia National Recue Movement (CNRM)។

ក្នុង​ចំណោម​អ្នកចូលរួម ក្នុង​ពិធី​ប្រកាស​ចលនា​សង្គ្រោះ​ជាតិ​នេះ មាន​វត្តមាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​មួយ​ចំនួន ដូចជា​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក អេង ឆៃអ៊ាង អ្នកស្រី ជូឡូង សូមូរ៉ា លោក ហូរ វ៉ាន់ លោក តុ វ៉ានចាន់ អ្នកស្រី មូរ សុខ​ហួរ ដែល​ចូលរួម​តាមរយៈ​ប្រព័ន្ធ Skype និង​មន្ត្រី​ជាន់ខ្ពស់​ក្រុម​ទ្រទ្រង់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សហរដ្ឋអាមេរិក​ជា​ច្រើន​រូប​ទៀត រួម​ទាំង​តារា​ហ្វេសប៊ុក ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។

ចលនា​សង្គ្រោះជាតិ​នេះ មាន​ការ​ជំទាស់​ដាច់​អហង្កា​ពី​រដ្ឋាភិបាល​កម្ពុជា ហើយ​នៅ​ក្នុង​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះជាតិ ក៏​មាន​ការ​ខ្វែង​គំនិត​គ្នា​ខ្លះ​ដែរ។ តាំង​ពីមុន​ថ្ងៃ​ប្រកាស​ជា​ផ្លូវការ នៃ​ចលនា​នេះ​មក​ម្ល៉េះ រដ្ឋាភិបាល​កម្ពុជា បញ្ចេញ​ប្រតិកម្ម​ធ្ងន់ៗ មិន​ស្វាគមន៍​ទាល់តែសោះ ហើយ​ថែមទាំង​បាន​គម្រាម​បង្ក្រាប​យ៉ាង​ចាស់ដៃ ប្រសិនបើ​សកម្មភាព​នៃ​ចលនា​នេះ មាន​ធ្វើ​នៅ​ប្រទេស​កម្ពុជា។

ទោះជា​យ៉ាង​នេះ​ក្តី ថ្នាក់ដឹកនាំ​ចលនា​សង្គ្រោះជាតិ បាន​អះអាង​ថា រាល់​សកម្មភាព​ទាំងឡាយ របស់​ចលនា​នេះ គឺ​ធ្វើ​ឡើង​ដោយ​សន្តិវិធី យក​គំរូ​តាម​ការ​តស៊ូ​ដោយ​អហិង្សា របស់​លោក​មហាត្មៈគន្ធី (Mahatma Gandhi) នៃ​ប្រទេស​ឥណ្ឌា លោក ម៉ាទីន លូធើឃីង (Martin Luther King) នៅ​អាមេរិក និង​លោក ណែលសិន ម៉ាន់ដេឡា (Nelson Mandela) នៅ​អាហ្វ្រិក​ខាងត្បូង ដែល​សុទ្ធតែ​ទទួល​បាន​ផល​ជោគជ័យ ក្នុង​ការ​តស៊ូ​ទាមទារ​រក​យុត្តិធម៌ និង​សិទ្ធិ​សេរីភាព៕


ប្រភព៖ វិទ្យុអាស៊ីសេរី
Previous Post
Next Post

post written by:

0 ความคิดเห็น: