วันพุธที่ 31 มกราคม พ.ศ. 2561

ក្ដៅៗទាន់ហេតុការណ៍៖ មន្ត្រីបរិស្ថានជើងខ្លាំងប៉ះមន្ត្រីរាជអាវុធហត្ថជើងខ្លោចបាញ់ប្រហារគ្នានិងគ្នាបណ្ដាលអោយស្លាប់ទាំងហ្វូង!


ក្ដៅៗទាន់ហេតុការណ៍៖ មន្ត្រីបរិស្ថានជើងខ្លាំងប៉ះមន្ត្រីរាជអាវុធហត្ថជើងខ្លោចបាញ់ប្រហារគ្នានិងគ្នាបណ្ដាលអោយស្លាប់ទាំងហ្វូង!

ខេត្តមណ្ឌលគិរី៖ មុននេះបន្តិចមានករណី មន្ត្រីបរិស្ថាន និង មន្ត្រីរាជអាវុធហត្ថ បាញ់គ្នានិងគ្នា បណ្ដាលអោយស្លាប់ចំនួនបីនាក់ មន្រ្តីអាវុធហត្ថ១នាក់ មន្រ្តីបរិស្ថាន១នាក់ និង សុីវិល១នាក់ ។

តាមប្រភពព័ត៌មានមិនទាន់ជាផ្លូវការនៅឡើយ បានអោយដឹងថា មានមនុស្សយ៉ាងតិច៣នាក់ត្រូវបានស្លាប់ក្នុងហេតុការណ៍បាញ់ប្រហារគ្នានិងគ្នារវាងមន្ត្រីបរិស្ថាន និង មន្ត្រីរាជអាវុធហត្ថ ករណីនេះបានផ្ទុះឡើងនៅចំណុចប៉ុស្ដិ៍ចំការចេក ជិតប៉ុស្ដិ៍អូរហ៊ុចដែលស្ថិតនៅតាមក្រវ៉ាត់ព្រំដែន ក្នុងភូមិសាស្ត្រអូររាំង នៅល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នេះ ។

មេបញ្ជាការរាជអាវុធហត្ថខេត្តមណ្ឌលគិរី បញ្ជាក់ប្រាប់ថា ពិតជាមានករណីនេះកើតឡើងពិតប្រាកដមែន ប៉ុន្តែលោកបានប្រាប់ថា ព័ត៌មានជាក់លាក់យ៉ាងណានោះ នៅរង់ចាំក្រុមការងារចុះដល់កន្លែងកើតហេតុសិន តែលោកបានបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះទាំងនោះ មានមួយនាក់ជាមន្ត្រីរាជអាវុធហត្ថលើផ្ទៃប្រទេស ព័ត៌មានច្បាស់ស្ថិតនៅចំណុចប៉ុស្ដិ៍អូរដាក់ឡេ ៕ ((ប្រភព៖ ហ្វេសប៊ុកខ្មែរ))




Previous Post
Next Post

post written by:

0 ความคิดเห็น: