ស្វែងយល់៖ នយោបាយប្រជាភិថុត និងថោកទាបរកទីបំផុតគ្មាន-Evil Cycle!
ជិត៤០ឆ្នាំមកហើយដែលបក្សប្រជាជន និង ហ៊ុន សែន បានដឹកនាំប្រទេសខ្មែរ តែជីវភាពអ្នកធាក់ស៊ីក្លូមិនត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់និងឲ្យតំលៃឡើយ ដោយចាត់ទុកពួកគេប្រៀបបាននឹងមនុស្សក្រៅសង្គម និងគ្មានស្ថាប័ន ឬគ្រសួងណាមួយទទួលខុសត្រូវឡើយ។ ទើបតែពេលនេះពេលដឹងថារាស្រ្តលែងត្រូវការ បែជា ហ៊ុន សែន មកបោកពួកគាត់និងខ្មែរ តាមរយៈការបង្កើតមីលនិធិអ្នកធាក់ស៊ីក្លូ ហើយអួតថាខ្លួនចេញលុយប៉ុណ្ណេះដើម្បីជួយ និងប្រកាសប្រមូលពីមន្រ្តីខ្លួនប៉ុណ្ណេះៗដើម្បីជួយអ្នកធាក់ស៊ីក្លូទៅវិញ។ តាមពិតរឿងនេះជាកិច្ចការរដ្ឋាភិបាល ដែលមានក្រសួងការងារ និងក្រសួងសង្គមកិច្ច ជាអ្នកទទួលបន្ទុក ហើយត្រូវបង្កើតគោលនយោបាយជួួពួកគាត់អោយមានសង្ឃឹម និងពំនឹងជារៀងរហូត។
ដូច្នេះ យើងចង់សួរថា តើ ហ៊ុន សែន និងពួកមន្រ្តីទាំងនេះបានលុយពីណាទាំងម៉ឺនៗចូលក្នុងមូលនិធិ ហើយតើមូលនិធិនេះនឹងរស់បានប៉ុន្មានឆ្នាំ? ជាពិសេសយើងចង់សួរថា តើបង្កើតមកដើម្បីអ្វី បើប្រមូលនិធិនេះជួយតែអ្នកចូលជាសមាជិក ហើយអ្នកមិនចូលមិនបានទទួលការជួយនោះ? និយាយទៅវាជានយោបាយបោកប្រាស់ ដែលឲ្យ ហ៊ុន សែន និងបក្សពួកបន្តលួចជាតិ ហើយអោយខ្មែរបន្តរស់នៅក្នុងរបៀបស្ទើររស់ស្ទើរស្លាប់ និងបន្តដឹងគុណខ្លួនអស់មួយជីវិត។
((ប្រភព៖ ខ្មែរ សុវណ្ណភូមិ))
0 ความคิดเห็น: