Leaking News: ព័ត៌មានបែកធ្លាយទំលាយអាថិ៍កំបាំង រកឃើញលុយកខ្វក់ជាង ១០០០ លានដុល្លារអាមេរិក ដែលត្រកូល ហ៊ុន ផ្ញើនៅក្រៅប្រទេស ក្នុងនោះផ្ទេរ ៥០០លានដុល្លារ ទៅធនាគារប្រទេស Kuwait ប្រើឈ្មោះ ថាក់ស៊ិន!
Leaking News: ព័ត៌មានបែកធ្លាយទំលាយអាថិ៍កំបាំង រកឃើញលុយកខ្វក់ជាង ១០០០ លានដុល្លារអាមេរិក ដែលត្រកូល ហ៊ុន ផ្ញើនៅក្រៅប្រទេស ក្នុងនោះផ្ទេរ ៥០០លានដុល្លារ ទៅធនាគារប្រទេស Kuwait ប្រើឈ្មោះ ថាក់ស៊ិន!
ត្រកូល ហ៊ុន (នាយករដ្ឋមន្រ្តី ហ៊ុន សែន) ផ្ទេរលុយ ៥០០ លានដុល្លារអាមេរិក ពីធនាគារស៊ី្វស HSBC សាខាសាំងហ្កាពួរ ទៅធនាគារប្រទេសគុយវេត មានភាគហ៊ុនរបស់ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ហើយឲ្យ ថាក់ស៊ីន ឈរឈ្មោះជំនួស។ ហើយ ហ៊ុន ម៉ាណែត លាក់លុយប្រមាណ ២០០ លានដុល្លារ នៅធនាគារបារាំង បេអិនប៉េ (BNP)។ ត្រកូល ហ៊ុន ដដែលផ្ញើលុយប្រមាណ ៤០០ លានដុល្លារទៀត នៅធនាគារ អេស្បាញ។ (អត្ថបទដោយ នគរ / ៣១ តុលា ២០១៧)
តាមដំណឹងច្បាស់ការថ្មីៗនេះមកថា គ្រួសារលោក ហ៊ុន សែន ផ្ទេរលុយ ៥០០ លានដុល្លារអាមេរិក ពីសាខាធនាគារស៊ី្វស នៅប្រទេសសិង្ហបូរី ទៅធនាគាររបស់ប្រទេសគុយវេត (Kuwait) ដោយប្រើយឈ្មោះ ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) អតីតនាយករដ្ឋមន្រ្តី ថៃ និងជាមិត្តភក្តិតជិស្និទ្ធរបស់លោក ហ៊ុន សែន។ សាខាធនាគាររបស់ស៊ី្វសនោះ មានឈ្មោះថា HSBC ហើយធនាគារនេះ មានការិយាល័យកណ្តាលនៅទីក្រុងឡុង (London) ប្រទេសអង់គ្លេស។
មន្រ្តីផ្លូវការរបស់ប្រទេសបារាំង ដែលសុំមិនបញ្ចេញឈ្មោះ បានទម្លាយរឿងខាងលើ ជាមួយគ្នានឹង ហ៊ុន ម៉ាណែត លាក់លុយប្រមាណ ២០០ លានដុល្លារ នៅធនាគារបារាំង បេអិនប៉េ (BNP) និងរឿង ហ៊ុន ម៉ាណែត ដេញថ្លៃអាគាគណបក្ស Le Parti socialiste ក្រុងប៉ារីស នូវទឹកប្រាក់ ៥៨,៥ លានអឺរ៉ូនោះ។
មន្រ្តីដដែលបានពន្យល់ថា លោក ហ៊ុន សែន ផ្ទេរលុយទៅឲ្យលោក ថាក់ស៊ីន គឺជាការចរាចរណ៍លុយ មិនប្រក្រតី នៅប្រព័ន្ធធនាគារអន្តរជាតិ ដែលជាការលាងលុយកខ្វក់ផង និង បញ្ជៀសការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ឬការបង្កកលុយណាមួយ ពីសហរដ្ឋអាមេរិក អឺរ៉ុប និងអង្គការសហប្រជាជាតិ។ ប៉ុន្តែលុយ ៥០០ លានដុល្លារ ដែលលោក ហ៊ុន សែន ផ្ទេរទៅធនាគារប្រទេសគុយវេតនោះ ត្រូវបានគេរកឃើញថា «មានភាពមិនប្រក្រតីរួចហើយ» ដែរ។
ក្រុមគ្រួសារ ហ៊ុន សែន មានទុកលុយប្រមាណ ៤០០ លានដុល្លារទៀត ប្រទេសអេស្បាញ ប៉ុន្តែគេមិនទានឮបានបញ្ជាក់ពីឈ្មោះធនាគារ នៅឡើយទេ។
ទិន្នន័យនេះ ស្រដៀងគ្នានឹងការរកឃើញរបស់អង្គការ Global Witness ថាត្រកូល ហ៊ុន សែន មានលុយប្រមាណ ១០០០ លានដុល្លារអាមេរិក ដែលបានមកពីការរកស៊ីខុសច្បាប់ ការបំផ្លាញធនធានធម្មជាតិ និងការប្រព្រឹត្តអំពើពុករលួយ៕
ប្រភព៖ CWCI Cambodia, kamsankhmer2017
0 ความคิดเห็น: