Leaking News: ធ្លាយហើយ ធ្លាយហើយ៖ ជម្លោះ ចនចន្ទ័ និង សុវណ្ណ មករា ធ្លាយរឿងឧកញ៉ាប្រពន្ធផិត !!
Dailyreport.media បានដកកស្រង់អត្ថបទមួយដែលចុះផ្សាយដោយអាខោនហ្វេសប៊ុកឈ្មោះ ស្រីនាង គីម ដែលក្នុងអត្ថបទនោះ បានវាយប្រហារយ៉ាងចាស់ដៃទៅលើ សុវណ្ណ មករា ក្នុងរឿងសាហាយស្មន់ជាមួយជំទាវម្នាក់ដែលមានប្តីជាឧកញ៉ាដ៏ល្បីល្បាញនៅព្រះរាជាណាចក្រកម្ពជា ។
ប្រភពពីក្រុមសិល្បះបានឲ្យដឹងថា ការពិតអាខោនហ្វេសប៊ុកដែលមានឈ្មោះ ស្រីនាង គីម នេះជាអាខោនរបស់ ចនចន្ទ័ លក្ខិណា ដែលនាងប្រើដើម្បីវាយប្រហារលើ សុវណ្ណ មករា ក្នុងរឿងសាហាយស្មន់ជាមួយ ស្រីតូច ចំណាន ។
ប្រភពបញ្ជាក់ថា ក្នុងរង្វង់សិល្បះមានមនុស្សជាច្រើនដែលដឹងថាពីមុន សុវណ្ណ មករា និង ស្រីតូច ចំណាន ជាសង្សារនឹងគ្នា តែគេមិនដឹងពីរឿងក្បត់ផិតនេះទេ ហើយក៏មិនហ៊ានវិនិច្ឆ័យថារឿងក្បត់ផិតនេះជាការពិត ឬយ៉ាងណាដែរ តែជាទូទៅរឿងក្បត់ផិតពពាក់ពាក់ពួនគ្នានេះ ចនច័ន្ទ មានជំនាញ និងដឹងរឿងនេះច្រើន ព្រោះ ចនច័ន្ទ ក៏និយមម៉ូដែលក្បត់ផិតនេះដែរ អ៊ីចឹងមានតែអ្នកនិយមដូចគ្នានោះទេដែលដឹងច្បាស់ក្នុងរឿងនេះ ៕
អត្ថបទទាំងស្រុងរបស់ Dailyreport.media "រឿងធំហើយ! នារីក្មេងម្នាក់ចោទ សុវណ្ណ មករា សាហាយស្មន់ជាមួយជំទាវក្មេងដែលមានប្តីជាឧកញ៉ាល្បីឈ្មោះ
រឿងស្ត្រីវ័យក្មេងដែលបានចោទប្រកាន់ ទៅលើសុវណ្ណ មករា សាហាយស្មន់ជាមួយជំទាវក្មេង ដែលមានប្តីជាឧកញ៉ាល្បីម្នាក់ កំពុងបង្កើតរឿងរំជើបរំជួលពេញអ្នកចង្កោមសិល្បះ ។ តើវាសនា ស្ត្រីក្មេងនោះនឹងទៅជាយ៉ាងណា ?
ស្ត្រីម្នាក់ដែលប្រើប្រាស់គណនីហ្វេសប៊ុក ស្រីនាង គីម កំពុងបង្កើតរឿង ច្របូកច្របល់មួយ ដោយចោទទៅលើលោក សុវណ្ណមករា ថាបានសាហាយស្មន់ជាមួយជំទាវក្មេងនោះ ។
បើតាមគណនីហ្វេសប៊ុកខាងលើ ដែល Daily Report ទទួលបាន បានសរសេរកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ថា « ខ្ញុំចង់សួរទៅពូ សុវណ្ណមករា Sovann Makara តើរឿងពូសាហាយនិងជំទាវក្មេងហើយស្អាតមានប្តីជាឧកញ្ញានោះយ៉ាងមេចហើយ ? ស៊ីប្រពន្ធឧកញ្ញាជាង១០ឆ្នាំហើយ កុំស្មានលាក់ប្តីគេបានហើយអាចលាក់អ្នកដទៃបានណា លួចទៅដេកជាមួយគ្នានៅថៃ និង សាំងហ្គាពួរ និងកន្លែងផ្សេងៗទៀត ឆ្ងាញ់ទេពូ ? ពូយកប្រពន្ធគេលួចលាក់ដូចចោរអញ្ចឹងមានអារម្មណ៍យ៉ាងណាទៅ ?
គណនីហ្វេសប៊ុកខាងលើបានបន្តទៀតថា ចាំខ្ញុំជួយប្រាប់អ្នកព័ត៌មានអោយជួយផ្សាយរឿងពូ និង ជំទាវក្មេង និងថៅកែផលិតផលមួយជាខ្ទើយ ចាំមើលពេលព័ត៌មាននេះបែកធ្លាយ តើប្តីរបស់ជំទាវនោះយកមុខទុកឯណា ហើយពួកសាហាយទាំងពីរនឹងមានរឿងអ្វីកើតឡើង ?
គណនីខាងលើ ដែលមិនខ្លាចរអាលនឹងដេកគុក ខាងលើ ក៏បានបន្ថែមទៀតថា សូម្បីពេលពូរៀបការជាមួយបងធារី ក៏ជំទាវនោះអោយការបាំងមុខដែរ ការពិតពូគ្មានស្រលាញ់បងធារីទេ គឺគេរៀបផែនការបាំងមុខអំពើថោកទាបរបស់ពួកគេ ថ្ងៃរៀបការដូចលេងបាយឡុកបាយឡ ព្រោះការដោយឆាកល្ខោននិងនយោបាយបាំងមុខ។
នេះខ្ញុំនៅទុកមុខអោយយពូ តែបន្តិចទៀតខ្ញុំនិងផ្ញើរអោយគ្រប់ស្ថាប័នព័ត៌មានចុះផ្សាយ ហើយពូនិងជំទាវក្មេងត្រៀមលុយបិទមាត់ព័ត៌មានទៀតទៅ ព្រោះពូធ្លាប់បិទច្រើនដងហើយ សូមរង់ចាំតាមដានវគ្គពូ សុវណ្ណមករា បានលុយពីណាបើកផលិតកម្ម។ គណនី ស្រីនាង គីម បានបន្ថែម។
ជាមួយគ្នានេះដែរគេឃើញសុវណ្ណ មករា បានឡើងហ្វេសប៊ុកវិញនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ដោយប្រើពាក្យបញ្ជិតឌឺដងថា «ម៉េចបានអត់ឃើញមេឆ្កែ នឹងឆ្កែ ឈ្មោលកំពូលស្នេហ៍ ដែលជាឆ្កែឈ្មោល រងចាំកំដរតំរូវការ របស់ មេឆ្កែ អត់ឃើញមក ព្រុស អីចឹង ហេតុអ្វីក៏បណ្ដោយអោយ កូនឆ្កែដែលដើរ អនាថា មកស៊ីអាចម៍ ហើយព្រុសពាសវាលពាសកាល ជាអនាធិបតេយ្យអីចឹងធ្វើជាមេឆ្កែពេលដែលកូនឆ្កែក្លាយទៅជាឆ្កែឆ្កួតគេនឹងបន្ទោសសមាគមន៍ឆ្កែថាអត់ចេះប្រដៅ ទូន្មានកូន។
តែក៏សូមអភយ័ទោសទៅបណ្ដា បងប្អូនផងព្រោះកូនឆ្កែខ្ញុំ និយាយលែង យល់គ្នាហើយ ព្រោះអីវាកាត់មករកខ្ញុំ ។ មានគំនិតអត់លុយឆ្កែ មានលុយហើយអត់គំនិតឆ្កែដែរ តែបើមានលុយហើយ ថែមទាំងអត់គំនិតទៀត ហ្នុង គេហៅថាឆ្កែសុទ្ធ អីចឹងបានចង់ប្រាប់ទៅបណ្ដាទាសករឆ្កែដែលជាឧបករណ៍របស់ឆ្កែញីឈ្មោលថា ទុកម៉ាត់ស៊ីអាចម៍ទៅវាល្អជាជាង»។
ពាក់ព័ន្ធនឹងរឿងនេះ ក៏ត្រូវបានគេទម្លាយបណ្តើរថា រឿងនេះនឹងក្លាយជាដំបៅក្លាយ ដ៏ធំមួយសម្រាប់គណនីហ្វេសប៊ុកខាងលើ ដោយឈានទៅរកការវែកញែកផ្លូវច្បាប់ថែមទៀតផង៕
ប្រភពហ្វេសប៊ុក ៖ Chham Chhany
ប្រភពហ្វេសប៊ុក៖ Chham Chhany
0 ความคิดเห็น: