วันจันทร์ที่ 1 มกราคม พ.ศ. 2561

យួនូបនីយកម្មកម្ពុជាភាគបញ្ចប់? VIETNAMIZATION OF CAMBODIA FINAL STAGE? (ដោយ អ៊ុម-ហាក់)


យួនូបនីយកម្មកម្ពុជាភាគបញ្ចប់? VIETNAMIZATION OF CAMBODIA FINAL STAGE? (ដោយ អ៊ុម-ហាក់)

ថ្មីៗនេះអសុរាកញ្ជះដាច់ថ្លៃរបស់យួនបានព្រលយពាក្យមួយផ្សេងទៀតចង់ស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញ អនុញ្ញាតឱ្យវា នាយករដ្ឋមន្រ្តី ចោរប្លន់អាចតែងតាំងឬដកតំណែងរដ្ឋលេខាធិការនិងអនុរដ្ឋលេខាធិការដោយមិនចាំបាច់សុំអនុញ្ញាតពីសភាឬប្រថាប់ត្រាស្តេចខ្មែរឡើយ។ អសុរាចង់បានស្អី?
បណ្ឌិតមួយចំនួនបានធ្វើវិភាគស្ថានការណ៍តាមយោបល់រៀងៗខ្លួន ទាស់តែអស់លោកអាចមិនទាន់ស្គាល់ហើយត្រូវរៀនពីកុម្មុយនិស្តនិងហ៊ុនសែនបន្ថែម។ ខ្ញុំចង់ណែនាំបងប្អូនខ្មែរល្ងង់ខ្លៅដូចរូបខ្ញុំ សូមពិចារណាខ្លួនឯងដោយ‹‹ប្រើបញ្ញា››។

តើអសុរាចង់ត្រឹមតែក្តាប់អំណាចផ្តាច់ការរបស់វាដូចការវិភាគរបស់បណ្ឌិតខ្លះនោះមែនឬ? អំណាចរបស់វាពេញដៃរួចទៅហើយ វាចង់ធ្វើអ្វីក៏បានតាមចំណង់ វាបញ្ជាសភាទាំងពីរបាន វាបញ្ជាតុលាការបាន វាបញ្ជាស្តេចខ្មែរក៏បាន តើវាខ្វះស្អី? ហេតុអីវាត្រូវការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ គ្រាន់តែទាមទារអ្វីដែលវាមានក្នុងដៃរួចទៅហើយគឺអំណាចតែងតាំងឬដក តំណែងរដ្ឋលេខាធិការនិងអនុរដ្ឋលេខាធិការប៉ុណ្ណោះ? ទ្រឹស្តីវិទ្យាសាស្រ្តនយោបាយមហាវិទ្យាល័យប្រឡាយទឹកស្អុយបានចែង ថា គ្មាននរណាទាមទាររបស់អ្វីដែលគេមានក្នុងដៃរួចទៅហើយនោះទេ។ ក្មេងក៏វាមិនដែលទារនំដែលនៅក្នុងដៃវាស្រាប់នោះដែរ។ តើអសុរាចង់បានស្អីពិតប្រាកដ?

សូមស្នើសេណារីយ៉ូមួយយកទៅគិតលេង។ អសុរាអាចបង្ហោះបាល់ឡុងស្ទាបស្ទង់ធាតុអាកាសមើលជាជំហានដំបូង។ នឹងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបានត្រូវមានការគាំទ្រ២ភាគបីនៃសមាជិកសភា ស្របច្បាប់។ ក្រឡេកមើលសភាសព្វថ្ងៃ គឺជាសភាខុសច្បាប់ ជាសភា ចោររួបរួមដោយបក្សចោរប្លន់ប្រជាជននិងបក្សស៊ីពែដឹកនាំដោយសម្តេចផ្លោកគាំទ្រអសុរា១០០ភាគរយ ហេតុនេះទើបអសុរាល្បង ឈានជំហានទីមួយ បើបានសម្រេចវានឹងឈានជំហានបញ្ចប់។ តាមយោបល់ទន់ខ្សោយរបស់ខ្ញុំ ជំហានបញ្ចប់នោះគឺវិសោធនកម្មមាត្រា២នៃរដ្ឋធម្មនុញ្ញស្តីពីបូរណភាពទឹកដីខ្មែរ ដែលមានបណ្ឌិត ផ្លោកមួយជំនួនគាំទ្រ។ អសុរាធ្វើបានឬអត់? បើវាធ្វើបានដូចបំណងវានោះ យួនូបនីយកម្មទឹកដីខ្មែរនឹងដល់វគ្គបញ្ចប់ហើយ។ សល់តែសំនួរមួយគត់ តើសំណល់បក្សសង្រ្គោះជាតិបានគ្រោងយុទ្ធសាស្រ្តទប់ទល់ម្តេចទៅហើយ? អាចឱ្យដឹងផងបានទេ???




អ៊ុម ហាក់ ១មករា២០១៨

Previous Post
Next Post

post written by:

0 ความคิดเห็น: