วันอังคารที่ 31 ตุลาคม พ.ศ. 2560

ការពិតសហភា​អ៊ឺរ៉ុប បានវាយសំពងក្បាលរដ្ឋាភិបាលតេជោសែនយ៉ាងចាស់ដៃធ្ងន់កតែម្ដង! ដោយសហភាព​អឺរ៉ុបបាន​ស្នើ​ជា​ថ្មី​ឲ្យ​បញ្ឈប់​ការ​ប៉ុនប៉ង​រំលាយ​បក្ស​ប្រឆាំង​និង​ដោះលែង​លោក កឹម សុខា ជាបន្ទាន់ -​ EU call for releasing Kem Sokha.

រលាយរលត់ខ្មែរហើយ! រដ្ឋាភិបាលតេជោសែនអាក្រក់ថោកទាបផុតលេខ! ប្រែសេចក្ដី​ថ្លែងការណ៍គណៈប្រតិភូ​សហភាព​អឺរ៉ុប​ ក៏កុហកបោកប្រាស់ប្រជាពលរដ្ឋខ្មែរដែរ ការពិតសហភា​អ៊ឺរ៉ុប បានវាយសំពងក្បាលរដ្ឋាភិបាលតេជោសែនយ៉ាងចាស់ដៃធ្ងន់កតែម្ដង! ដោយសហភាព​អឺរ៉ុបបាន​ស្នើ​ជា​ថ្មី​ឲ្យ​បញ្ឈប់​ការ​ប៉ុនប៉ង​រំលាយ​បក្ស​ប្រឆាំង​និង​ដោះលែង​លោក កឹម សុខា ជាបន្ទាន់ - EU call for releasing Kem Sokha.

មិនដូចសេចក្ដីជូនដំណឹងនិងព័ត៌មាន របស់រដ្ឋាភិបាលកម្ពុជា តែ សេចក្ដីថ្លែងការណ៍របស់ ក្រុមរបស់សហភា​អ៊ឺរ៉ុប ដែលដឹកនាំដោយលោក Werner Langen ប្រធានគណៈកម្មាធិការ កិច្ចការសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ស្ថាប័នអន្ដរជាតិមួយនេះបន្ទាប់ពីជួបរដ្ឋាភិបាល បានលើកឡើងនិងព្រមានផលវិបាកលើកម្មវិធីជំនួយនិងពាណិជ្ជកម្មទាក់ទិនករណីសំណុំរឿងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ហើយ តម្រូវឲមានការដោះលែងគាត់ ការបញ្ឈប់ការរំលាយគណបក្សប្រឆាំងនេះ និង ការបោះឆ្នោត សេរី យុត្តិធម៌ និង ទីលានប្រកួតបោះឆ្នោតមានតម្លាភាព។
ប្រភពព័ត៌មានពីវិទ្យុអាស៊ីសេរី ចេះផ្សាយថ្មីៗនេះ បានអោយដឹងថា៖ អឺរ៉ុប​ស្នើ​ជា​ថ្មី​ឲ្យ​បញ្ឈប់​ការ​ប៉ុនប៉ង​រំលាយ​បក្ស​ប្រឆាំង​និង​ដោះលែង​លោក កឹម សុខា

គណៈប្រតិភូ​សហភាព​អឺរ៉ុប ចេញ​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី៣១ តុលា សំដែង​ក្ដី​ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​ការវិវត្តន៍​ចុងក្រោយ នៃ​ស្ថានការណ៍​នយោបាយ និង​បញ្ហា​សិទ្ធិមនុស្ស។ សេចក្ដី​ថ្លែងការណ៍​បន្ត​ថា ដើម្បី​ឲ្យ​ការបោះឆ្នោត​សកល នៅ​ឆ្នាំ​២០១៨ ខាងមុខ ប្រកប​ដោយ​សេរី យុត្តិធម៌ និង​ត្រឹមត្រូវ រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​បើក​ចំហ និង​មាន​តម្លាភាព ដោយ​អនុញ្ញាត​ឲ្យ​មាន​ភាគី​ដទៃ​ចូលរួម​ប្រកួតប្រជែង។

សហភាព​អឺរ៉ុប អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ដោះលែង​លោក កឹម សុខា បញ្ឈប់​ការ​ប៉ុនប៉ង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ស្តារ​ឡើង​វិញ​ឲ្យ​មាន​សកម្មភាព​ចូលរួម​ដោយ​សេរី របស់​គណបក្ស​នយោបាយ​ផ្សេងទៀត ស្ថាប័ន​ព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល។

ប្រធាន​គណៈកម្មាធិការ កិច្ចការ​សេដ្ឋកិច្ច និង​រូបិយវត្ថុ របស់​សភា​អឺរ៉ុប លោក វើណើ ឡានហ្គែន (Werner Langen) សង្កត់​ធ្ងន់​ថា រដ្ឋាភិបាល​កម្ពុជា គួរ​ដឹង​ច្បាស់​ថា សភា​នៃ​សហភាព​អឺរ៉ុប គឺជា​សហ​ស្ថាប័ន​បញ្ញត្តិ ក្នុង​ការ​សម្រេច​ផ្ដល់​ថវិកា និង​ពាណិជ្ជកម្ម ហើយ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​កម្មវិធី​អភិវឌ្ឍន៍​ជំនួយ និង​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប។

សេចក្ដីថ្លែងការណ៍​ប្រតិភូ​សភា​អឺរ៉ុប ធ្វើ​ឡើង​ក្រោយពី​មន្ត្រី​ប្រតិភូ​សភា​អឺរ៉ុប បាន​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ពី​ស្ថានការណ៍​តានតឹង​បច្ចុប្បន្ន នៅ​កម្ពុជា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ ២ថ្ងៃ គឺ​នៅ​ថ្ងៃ​៣០ និង​៣១ ខែ​តុលា​នេះ។

ក្រសួងការបរទេស​កម្ពុជា ក៏បាន​ចេញ​សេចក្ដីថ្លែងការណ៍​ជា​ឯកតោភាគី ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​គណៈ​ប្រតិភូ​សភា​អឺរ៉ុប។ សេចក្ដី​ថ្លែងការណ៍​សរសេរ​ថា កម្ពុជា​បាន​បញ្ជាក់​ប្រាប់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​សភា​អឺរ៉ុប បាន​ឯកភាព និង​ទទួលយក​ការ​ពន្យល់​ពី​លោក​ប្រាក់ សុខុន ពី​ករណី​ចាប់ខ្លួន​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ករណី​កាសែត ដឹ ខេមបូឌា ដេលី (The Cambodia Daily) និង​ការ​បិទ​អង្គការ​អន្តរជាតិ របស់​សហរដ្ឋអាមេរិក NDI។

សេចក្ដីថ្លែងការណ៍​បន្ត​ថា លោក ប្រាក់ សុខុន បាន​លើក​ឡើង​ថា ការ​ចាប់​ខ្លួន លោក កឹម សុខា គឺ​ធ្វើ​ឡើង​ស្របច្បាប់ ក្នុង​ការ​ពង្រឹង​នីតិរដ្ឋ និង​ការពារ​ឯករាជ្យ អធិបតេយ្យភាព​កម្ពុជា ប្រឆាំង​នឹង​ការប៉ុនប៉ង​ជ្រៀតជ្រែក កិច្ចការ​ផ្ទៃក្នុង និង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់ ពី​បរទេស។ សេចក្ដីថ្លែងការណ៍​ដដែល​ឲ្យ​ដឹង​ទៀត​ថា សហភាព​អឺរ៉ុប ស្វាគមន៍​នៃ​ការ​អញ្ជើញ​របស់​កម្ពុជា ឲ្យ​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​សកល នៅ​ឆ្នាំ​២០១៨ ខាងមុខ។

កាលពី​ថ្ងៃទី៩ ខែ​តុលា សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា និង​ប្រតិភូ​សហភាព​អឺរ៉ុប ធ្លាប់​បាន​សំដែង​ការ​ព្រួយ​បារម្ភ អំពី​ចំណាត់​ការ​របស់​អាជ្ញាធរ ដើម្បី​ព្យាយាម​រំលាយ​គណបក្សប្រឆាំង​ធំជាង​គេ​នៅ​កម្ពុជា។ សហភាព​អឺរ៉ុប​ថា ការ​ព្យាយាម​លុបបំបាត់​គណបក្ស​មួយ ដែល​បាន​ទទួល​សំឡេង​គាំទ្រ​របស់​ពលរដ្ឋ​ជាង ៤០% កាលពី​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់ គឺជា​ការវាយប្រហារ​ដ៏​ខ្លាំងក្លា ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​ចំពោះ​ដំណើរការ​បោះឆ្នោត នៅ​ឆ្នាំ​២០១៨ ខាងមុខ។ សហភាព​អឺរ៉ុប ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពិចារណា​ឡើងវិញ​ចំពោះ​ករណី​នេះ៕




ប្រភព ៖ វិទ្យុអាស៊ីសេរី

មហន្តរាយហាយនៈពិភពលោកខិតជិតផ្ទុះហើយ! សហរដ្ឋអាមេរិកចាប់ផ្ដើមធ្វើសមយុទ្ធទម្លាក់គ្រាប់បែកនុយក្លេអ៊ែរដើម្បីធ្វើសង្រ្គាមជាមួយកូរ៉េខាងជើង!‘World is a dangerous place’: US prepares to put B-52 nuclear bombers on high alert
មហន្តរាយហាយនៈពិភពលោកខិតជិតផ្ទុះហើយ! សហរដ្ឋអាមេរិកចាប់ផ្ដើមធ្វើសមយុទ្ធទម្លាក់គ្រាប់បែកនុយក្លេអ៊ែរដើម្បីធ្វើសង្រ្គាមជាមួយកូរ៉េខាងជើង!‘World is a dangerous place’: US prepares to put B-52 nuclear bombers on high alert 

ប្រភពព័ត៌មានពីវេបសាយ The Daily Star បានចុះផ្សាយនៅថ្ងៃអង្គារទី៣១ តុលា ឆ្នាំ២០១៧នេះ បានអោយដឹងថា កងទ័ពអាមេរិកបានចាប់ផ្ដើមធ្វើសមយុទ្ធទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ដែលគេហៅថា «រន្ទះ​ផ្គរលាន់ពិភពលោក» ត្រូវបានមើលឃើញថា ជាការគំរាមកំហែងដោយផ្ទាល់ទៅលើប្រទេសកូរ៉េខាងជើងតែម្ដង។

យោងតាមប្រភពព័ត៌មានដដែល ការធ្វើសមយុទ្ធលើកនេះ មានប្រើប្រាស់ដោយយន្តហោះទម្លាក់គ្រាប់បែកប្រភេទធុន B-52 នាវាចម្បាំងពិឃាដ និងនាវាមុជទឹក។ ក្រៅពីយន្តហោះទម្លាក់គ្រាប់បែកដ៏ទំនើអស្ចារ្យនេះ នៅមានយន្តហោះចម្បាំងជាច្រើនប្រភេទទៀតក៏បានចូលរួមសមយុទ្ធលើកនេះផងដែរ។

នេះចាត់ទុកថាជាលើកដំបូងហើយ ដែលកងទ័ពសហរដ្ឋអាមេរិកធ្វើសមយុទ្ធទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ចាប់តាំងពីមានភាពតានតឹងជាមួយប្រទេសកូរ៉េខាងជើងមក។ ការធ្វើសមយុទ្ធនេះ មុនប៉ុន្មានថ្ងៃប៉ុណ្ណោះ នៃការធ្វើទស្សនកិច្ចរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំប៍ ទៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី៧ តុលា ឆ្នាំ២០១៧នេះ ៕











วันจันทร์ที่ 30 ตุลาคม พ.ศ. 2560

ថ្មីៗក្ដៅៗ!​ បែកធ្លាយរឿងធំហើយ! សង្ស័យតែអាចារ្យលួចវាយមាន់ដុតស៊ី!៖ មានអាចោរក្លែងបន្លំឯកសារគណបក្សសង្រ្គោះជាតិដើម្បីបំភ័ន្តសមាជិកអ្នកគាំទ្របក្ស! -​ Fake​ documents done by someone bad.

ថ្មីៗក្ដៅៗ!​ បែកធ្លាយរឿងធំហើយ! សង្ស័យតែអាចារ្យលួចវាយមាន់ដុតស៊ី!៖ មានអាចោរក្លែងបន្លំឯកសារគណបក្សសង្រ្គោះជាតិដើម្បីបំភ័ន្តសមាជិកអ្នកគាំទ្របក្ស !

នៅពេលស្ថានការណ៍ដ៏ច្របូកច្របល់សម្រាប់គណបក្សសង្រ្គោះជាតិនេះ អាចោរដែលមានចេតនា​គម្រក់​​អសោចថោកទាប ក៏ឆក់យកឱកាស​បំភ័ន្តសមាជិកអ្នកគាំទ្របក្ស ដោយការក្លែងបន្លំឯកសារដែលចុះហត្ថលេខាដោយលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលរឿងនេះចាត់ជារឿងមិនពិត ។ យោងតាមប្រពភព័ត៌មានពីទំព័រហ្វេសប៊ុករបស់ លោកសោ ចាន់ដេត (Sor Chandeth) សមាជិកព្រឹទ្ធសភា​ ថា៖ "សូមបងប្អូនប្រជាពលរដ្ឋ សកម្មជន និងថ្នាក់ដឹកនាំមូលដ្ឋាន ដែលគាំទ្រ គណៈបក្សសង្រ្គោះជាតិទាំងអស់ មេត្តារកុំយល់ច្រឡំនេះជាលិខិតក្លែងក្លាយទេ។"

សេចក្តីពេញក្នុងឯកសារក្លែងបន្លំនោះ បានសរសេរយ៉ាងដូច្នេះថា៖  លិខិតចំហជូន សមាជិក សមាជិការ អចិន្ត្រៃយ៍នៃគណបក្សសង្គ្រោះជាតិ 

នាពេលថ្មីៗនេះ មានចរន្តបំបែកសំឡេងអ្នកប្រជាធិបតេយ្យក្នុងគណបក្សសង្គ្រោះជាតិ ដែលទង្វើនេះត្រូវបានបង្ហាញច្បាស់តាមរយៈវីដេអូឃ្លិបរបស់លោក សម រង្ស៊ី ដែលអំពាវនាវមិនអោយទទួល
ស្គាល់នូវរាល់សេចក្ដីសម្រេចរបស់ខ្ញុំក្នុងនាមជាប្រធានគណបក្សសង្គ្រោះជាតិ ដែលស៊ីសង្វាក់គ្នានឹងលិខិតលាលែងពីមន្ត្រីស្និទ្ធលោកសម រង្ស៊ី ពីបេក្ខជនឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភានាពេលខាងមុខ។

ខ្ញុំសូមប្រកាសជាឱឡារឹកថា ខ្ញុំ កឹម សុខា នៅតែជាប្រធានគណបក្សសង្គ្រោះជាតិស្របតាមច្បាប់
ហេតុនេះ ខ្ញុំមានសិទ្ធិសម្រេចក្នុងនាមជាប្រធានគណបក្សនូវរាល់កិច្ចការរបស់គណបក្សសង្គ្រោះជាតិ
និងសូមអំពាវនាវលោកសម រង្ស៊ី  បញ្ឈប់ជាបន្ទាន់នូវសកម្មភាពញុះញង់បំបែកបំបាក់សំឡេងអ្នកប្រជាធិបតេយ្យតទៅទៀត ។

ទោះបីស្ថិតនៅក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ ខ្ញុំ កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នឹងនៅតែបន្តជំហររឹងមាំជាមួយបងប្អូនអ្នកប្រជាធិបតេយ្យក្នុងគោលបំណងរបស់យើងគឺការផ្លាស់ប្ដូរ តាមរយៈការបោះឆ្នោតនាពេលខាងមុខ។

នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧
ប្រធានគណបក្ស
កឹម សុខា 




ប្រភពសេចក្តីបញ្ជាក់៖ Sor Chandeth
សាកលភាវូបនីយកម្ម និងភាពជឿនលឿននៃបច្ចេកវិជ្ជា ប្រព័ន្ធផ្សព្វផ្សាយ នាសម័យបច្ចុប្បន្ន, ដោយយ៉ែម ប៉ុញ្ញាឫទ្ធិ (Yem Ponhearith)

សាកលភាវូបនីយកម្ម និងភាពជឿនលឿននៃបច្ចេកវិជ្ជា ប្រព័ន្ធផ្សព្វផ្សាយ នាសម័យបច្ចុប្បន្ន, ដោយយ៉ែម ប៉ុញ្ញាឫទ្ធិ (Yem Ponhearith)

សាកលភាវូបនីយកម្ម និងភាពជឿនលឿននៃបច្ចេកវិជ្ជា ប្រព័ន្ធផ្សព្វផ្សាយ នាសម័យនេះ បានធ្វើឱ្យអ្នកនយោបាយ (ទាំងបក្សកាន់អំណាចទាំងបក្សមិនកាន់អំណាច) អ្នកសេដ្ឋកិច្ច អ្នកគិតរៀបចំសង្គម បានយល់យ៉ាងច្បាស់ ពីទំនាក់ទំនងការទូត ពីការបង្កើតរាជរដ្ឋាភិបាលស្របច្បាប់ ដោយមានការទទួលស្គាល់ចេញពីការបោះឆ្នោតដោយស្មើភាព សេរី និងយុត្តិធម៌ ពីស្ថិរភាពសង្គម ពីការរីកចម្រើនសេដ្ឋកិច្ច។ល។

សាកលភាវូបនីយកម្ម ដែលជាតិយើងត្រូវរត់តាមឱ្យទាន់ ដែលមិនអាចនៅឯកោតែឯង ទាំងក្នុងតំបន់ ទាំងលើសាកលលោក ដែលមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លា ទាំងនយោបាយ ទាំងសេដ្ឋកិច្ច ទាំងសង្គម។ ចំណុចរួមមួយដែលយើងតែងតែលើក គឺតម្កល់ផលប្រយោជន៍ជាតិមាតុភូមិយើង ប្រជាជាតិយើងជាធំ។

សាកលភាវូបនីយកម្ម សន្តិសហវិជ្ជមាន ដែលយើងចង់បានចង់ឃើញ ដូចកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ថ្ងៃទី២៣ តុលា ១៩៩១ ដ៏មានសារសំខាន់ក្នុងការផ្សះផ្សាជាតិ កសាងអភិវឌ្ឍន៍សង្គមជាតិ ប្រជាធិបតេយ្យ សេរី ពហុបក្ស ដើម្បីកសាងរដ្ឋទំនើប សង្គមជឿនលឿនថ្លៃថ្នូរ។



ប្រភព ៖ Yem Ponhearith
លោក ឆាំ ឆានី(Chham Chhany)នៅតែបន្តប្រើយុទ្ធវោហារវាយប្រហារទៅលើ លោកមុត ចន្ថា និងម៉ៅ មុនីវណ្ណ !

លោក ឆាំ ឆានី(Chham Chhany)នៅតែបន្តប្រើយុទ្ធវោហារវាយប្រហារទៅលើ លោកមុត ចន្ថា និងម៉ៅ មុនីវណ្ណ !

ប្រភពព័ត៌មានពីទំព័រហ្វេសប៊ុករបស់លោក ឆាំ ឆានី ថា៖ មុត និង ម៉ៅ ទៅជុះអាចម៌នៅ គ. ជ. ប 

អចិន្ត្រៃគណបក្សសង្គ្រោះជាតិ បានបើកកិច្ចប្រជុំរបស់ខ្លួន កាលពីព្រឹកថ្ងៃទី២៧ តុលា ២០១៧ ដើម្បីពិនិត្យបញ្ជីឈ្មោះបេក្ខជនដែលត្រូវឈរឈ្មោះជាសមាជិកព្រឹទ្ធិសភា ក្នុងអាណត្តិទី៤ ឆ្នាំ២០១៨ ។

កិច្ចប្រជុំបានប្រព្រិត្តទៅ បានតែប៉ុន្មាននាទីប៉ុណ្ណោះ មុត ចន្ថា និង ម៉ៅ មុនីវណ្ណ ដែលគេស្គាល់ថាជាក្រុមឆ្កែចចកពាក់រោមហង្ស ក្នុងបក្សសង្គ្រោះជាតិ បានសុំទៅបន្ទប់ទឹកទាំងពីរនាក់ ហើយអ្នកទាំងពីរមិនបានត្រឡប់មកប្រជុំវិញទេ ។

ការពិត មុត និង ម៉ៅ មិនមែនទៅបន្ទប់ទឹកនៅស្នាក់ការគណបក្សសង្គ្រោះជាតិទេ តែពួកគេបានយកបញ្ជីឈ្មោះបេក្ខជនដែលត្រូវឈរឈ្មោះបោះឆ្នោតព្រឹទ្ធិសភា អាណត្តិទី៤ ឆ្នាំ២០១៨ ទៅដាក់នៅ គ ជ ប ដែលបញ្ជីនេះពួកគេបានកែទម្លាក់លេខរៀង ឈរឈ្មោះរបស់បេក្ខជនជាច្រើនតាមតែចិត្តពួកគេ ហើយពួកគេក៏មិនឲ្យអចិន្ត្រៃបក្សពិនិត្យដែរ ។

រឿងរ៉ាវដែលធ្វើឲ្យមានបញ្ហាក្នុងគណបក្សសង្គ្រោះជាតិនៅពេលនេះ គឺដោយសារបុគ្កលទាំងពីរ និងគូរកនមួយក្តាប់តូចទៀត ឃុបឃិតគ្នា រំលោភបទបញ្ជាផ្ទៃក្នុងបក្សហ្នឹងឯង ។

ការបង្ករបញ្ហា និងភាពច្របូកច្របល់នៅក្នុងបក្ស របស់ពួកគេនេះ ក៏ជាការរៀបចំរបស់ ហ៊ុន សែន ដែរ ដែល ហ៊ុន សែន ចង់ឲ្យពួកគេដែលជាមនុស្សបង្កប់របស់ខ្លួន អុកឡុក កំទេចបក្សសង្គ្រោះជាតិ ជំនួសការប្រើតុលាការ ដើម្បីកុំឲ្យពលរដ្ឋ និងសហគមន៍ជាតិ អន្តរជាតិ ដឹងថា ហ៊ុន សែន ខ្លួនឯងជាអ្នករំលាយ ។

ហេតុនេះ សូមបងប្អនជនរួមជាតិជ្រាប ហើយខ្ញុំក៏សូមជម្រាបបន្ថែមផងដែរថា រឿងឆ្កែចចកពាក់រោមហង្សក្នុងសង្គ្រោះជាតិមិនមែន ឆាំ ឆានី ទើបដឹងនោះទេ តែយើងបានព្យាយាមទុកឱកាសឲ្យពួកគេកែខ្លួន គិតពីប្រយោជន៍ជាតិ និងប្រជារាស្ត្រជាធំ ឈប់យកពាក្យថាស្នេហាជាតិ ជាដើមទុន ដូរយកលុយកាក់ ទ្រព្យសម្បត្តិ ពីរបប ហ៊ុន សែន អស់ជាច្រើនឆ្នាំហើយ តែពួកគេមិនត្រឹមតែមិនកែខ្លួន បែជាបន្តប្រព្រិត្តទង្វើដ៏លាមកនេះកាន់តែខ្លាំងឡើងៗ ។

ដោយការអត់ធ្មត់មានដែនកំណត់ នៅពេលនេះខ្ញុំត្រូវបង្ខំចិត្តនិយាយរឿងទាំងនេះចេញ ដើម្បីឲ្យបងប្អូនបានដឺងពីប្រភពនៃបញ្ហា ។ « គ្មានអ្វីឈឺចាប់ជាងការកាត់សាច់ខ្លួនឯងនោះបងប្អូន តែជម្ងឺដ៏រ៉ាំរ៉ៃនេះបើយើងមិនកាត់ដើម្បីព្យាបាល វានឹងនាំគ្រោះខ្លាំងក្នុងពេលអនាគត » ។

ឆាំ ឆានី សូមបញ្ជាក់ថា ទោះជាណគបក្សសង្គ្រោះជាតិឈ្នះក៏ ឆាំ ឆានី មិនដែលចង់បានតួនាទីអីពីគណបក្សនេះដែរ តែអ្វីដែល ឆាំ ឆានី ចង់បាននោះគឺ « ផ្លាស់ប្តូររបបដឹកនាំម៉ាហ្វីយ៉ាបច្ចុប្បន្ន »៕




ប្រភព ៖ Chham Chhany

วันอาทิตย์ที่ 29 ตุลาคม พ.ศ. 2560

ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះជាតិ ថាផ្ទៃក្នុងរបស់​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​រឹងមាំ និងកាន់តែរឹងមាំឡើងៗ-Interview Vayo radio with Mr. Son Chhai

ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះជាតិ ថាផ្ទៃក្នុងរបស់​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​រឹងមាំ និងកាន់តែរឹងមាំឡើងៗ!

គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​រយៈកាល​ចុងក្រោយ​នេះ ហាក់​លេចចេញ​នូវ​ភាព​រសើប​ពី​ការ​រង្គោះរង្គើ​នូវ​ក្បាលម៉ាស៊ីន​គួរឲ្យ​បារម្ភ​។​ទឡ្ហីករណ៍​ស្តែង​ឲ្យឃើញ​ពីការបារ​ម្ភនេះ បន្ទាប់ពី​ការ​បែកធ្លាយ​នូវ​លិខិត​មួយច្បាប់​របស់លោក​សម រង្ស៊ី ផ្ញើ​ទៅជូន​លោក​កឹម សុខា នៅក្នុង​ពន្ធ​នា រំលឹក​លោក​កឹម សុខា ថា មុននឹង​ចេញ​សេចក្តីសម្រេច​សំខាន់ៗ​ណាមួយ​ត្រូវមាន​កុងសង់ស៊ីស ត្រូវមាន​ការឯកភាព ពី​មនុស្ស​សំខាន់ៗ​៣​រូប​គឺ លោកស្រី​មូរ សុខ​ហួរ​, លោក​អេង ឆៃអ៊ាង និង​លោក​យឹម សុវណ្ណ​។​

​បន្ថែម​ពីលើ​លិខិត​នេះ នៅ​ថ្ងៃទី​២៦ តុលា ឆ្នាំ​២០១៧ លោក​សម រង្ស៊ី បានចេញ វីដេអូ​ឃ្លីប​មួ​យពីប្រទេស​អ៊ីតាលី ប្រកាស​ឱ្យ​សមាជិក និង​អ្នកគាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ កុំ​ទទួលយក​សេចក្តីសម្រេច​ណាមួយ​ដែល​ចេញ​ដោយ លោក​កឹម សុខា ដែល​កំពុង​ស្ថិតក្នុង​ពន្ធនាគារ ដោយ​លោក​សម រង្ស៊ី​អះអាងថា ព្រោះ​លោក​កឹម សុខា ពេលនេះ កំពុង​រង​នូវ​គំនាប​។ 

​ថ្មីៗ​នេះ​លោក​ម៉ៅ មុន្នី​វណ្ណ បាន​នាំ​លិខិត​បញ្ជី​បេក្ខជន​ឈរឈ្នោះ​បោះឆ្នោត​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ដែលមាន​បេក្ខជន​ទាំង​ពេញសិទ្ធិ និង​បម្រុង ចំនួន​១១៦​រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​ការចុះហត្ថលេខា​ពី​លោក​កឹម សុខា ដែលជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ញើ​ទៅកាន់ គជប​។ 


ស្ថានភាប​បែបនេះហើយ បានធ្វើឲ្យ​មជ្ឈដ្ឋាន​ជាច្រើន សង្ស័យថា​ក្បាលម៉ាស៊ីន​គណបក្ស​នេះ កំពុង​រង្គោះរង្គើ​។​​ ប៉ុន្តែ​លោក​សុន ឆ័យ ជា​តំណាងរាស្ត្រ និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញមុខ​បន្សាប​នូវ​មន្ទិលសង្ស័យ​នេះ ដោយ​លោក​អះអាងថា ក្បាលម៉ាស៊ីន​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​រឹងមាំ​។​ លោក​បាន​ពន្យល់​ពី​ការលំបាក​ខ្លះៗ​របស់​គណបក្ស​ក្នុងស្ថានភាព​ពេលនេះ​៕ 

សូម​ចុចស្តាប់​បន្តកិច្ចសម្ភាសន៍​របស់​ខាត់ សុធី ជាមួយ​លោក​សុន ឆ័យ៖ នៅវិទ្យុវាយោ

ទាក់ទងនឹងរឿងនេះផងដែរ លោក ខ្មែរ សុវណ្ណភូមិ បានបញ្ចេញទស្សនៈយោបល់​នៅលើទំព័រហ្វេសប៊ុករបស់លោកថា ៖ បក្សប្រឆាំងគឺមានបញ្ហាបែបនេះរហូតមក តែរឿងបែកបាក់ផ្ទៃក្នុងស្អីនោះ គឺមិនអាចទេ ព្រោះ នេះជាឥរិយាបទអ្នកប្រជាធិបតេយ្យ ដោយមិនចេះលាក់លាម ហ៊ាននិយាយដោយចំហរ មិនដូចពួកកុម្មុយនីស្តនោះទេ៕



วันเสาร์ที่ 28 ตุลาคม พ.ศ. 2560

ងាប់ប៉ារ៉ោយ! ធ្លាយខ្ចេចធ្លាយខ្ទី! ក្រឡាប់ប្រឹថពីរញ្ជួយលោកីយ៍! ស្ដីពីប្រវត្តិអាស្រូវរបស់ហ្វូងផ្កាយកូនមាន់ស្រុកខ្មែរ បើពួកគេបានអានហើយ អាចនឹងត្រូវអន្ទះសា​ស្ល​ឈាម ពុំខានឡើយ!!

ងាប់ប៉ារ៉ោយ! ធ្លាយខ្ចេចធ្លាយខ្ទី! ក្រឡាប់ប្រឹថពីរញ្ជួយលោកីយ៍! ស្ដីពីប្រវត្តិអាស្រូវរបស់ហ្វូងផ្កាយកូនមាន់ស្រុកខ្មែរ បើពួកគេបានអានហើយ អាចនឹងត្រូវអន្ទះសា​ស្ល​ឈាម ពុំខានឡើយ!!

ប្រភពព័ត៌មានពីទំព័រហ្វេសប៊ុកឈ្មោះ KhounKhmer Angkor បានទម្លាយសារបែកធ្លាយប្រវត្តិអាស្រូវរបស់ហ្វូងផ្កាយកូនមាន់ស្រុកខ្មែរ មានយ៉ាងដូច្នេះថា ៖ ថាមិនចង់បកអាក្រាត ក្រុមតារាអាចម៌ស្អុយទាំងនេះនោះទេ

ម៉ាអាពួកតារា អស់ទាំងហ្នឹងពួកវាអាចម៌ស្អុយដូចតែគ្នាសោះ ចឹងហើយពួកវាគ្មានអ្វីឲ្យអស្ចារ្យនោះទេ

*ចនចន្ទ័លក្ខិណា ប្រធានសមាគមសិល្បៈ គឺមានប្រវត្តិមិនល្អដើរឆក់លួចសាហាយស្មន់ជាមួយនិងប្តីគេ ច្រើនរាប់មិនចេះអស់

*រីឯលោកហេងឡុងវិញ គឺជាអាម្សៀ ត្រីងៀតឆ្លៀតលួចពង លួចឆីស្រីប្រពន្ធ ដោយគេមិនរើសមុខ ដូចជាប្រពន្ធលោកយុត្ថារ៉ាឆានី ដែលមានឈ្មោះនាងចនចន្ទ័លក្ខិណា ជាស្រីផិតប្តី ឬដែលគេហៅថានាងមេម៉ាយបីភ្លើងនេះឯង

*ក្នុងនោះ លោកហេងឡុងក៏ធ្លាប់មានប្រវត្តិបានលួចឆី ប្រពន្ធ លោកឧកញ៉ាមួយចំនួនទៀត៘

*ឯខេមរះសិរីមន្តវិញ ក៏ធ្លាប់បានគ្រួរសារនៃត្រកូល "ហ៑ុន " ក៏ធ្លាប់បានលោក "ហ៊ុនតូ" បញ្ជាឲ្យកងអង្គរក្សទៅចាប់យកមករំលោភ ប្រើពេលអស់មួយរយៈផងដែរ គឺនាងខេមរៈស្រីពៅ នៅក្នុងអន្លុងឆ្នាំ ២០០៤ នៅនិងក្លឹប U2 ...

*រីឯលោកព្រាបសុវត្ថិវិញ ក៍ធ្លាប់បានត្រូវក្បាលនិងដបស្រាផងដែរ ដោយហ៊ុនតូវាយបំបែកក្បាល កាលនោះហ៊ុនតូ បញ្ជារឲ្យអង្គរក្ស ទៅហៅលោកព្រាបសុវត្តិដែលកុំពុងតែច្រៀងនៅលើឆាក ឲ្យមកផឹក១កែវសិន ប៉ុន្តែកាលនោះ..!! ព្រាបសុវត្ថិមិនព្រមមកទេ រវល់តែវាយចរិតប្រុសស្អាត

ដោយមិនព្រមចុះមកស្វាគមន៍លោក ហ៊ុនតូនោះទេ រហូរធ្វើឲ្យហ៊ុនតូខឹង ក៏បញ្ជារអោយអង្គរក្សចាប់មកវាយ ហើយហ៊ុនតូ ក៏បានវាយក្បាលព្រាបសុវត្តនឹងដបស្រាររហូតធ្វើអោយបែកក្បាលទៅ

*សង្ឃឹមថាកាលនោះ មានអ្នកខ្លះក៏នៅចាំក្នុងរឿងនេះដែរ..!!

*ចំនែកឯនាយកុយ (គឺមិត្ត សុីមិត្ត) រឺ(ពាលសុីពាល) ធ្លាប់មានប្រវត្តិ ឈ្លោះគ្នារឿងចែកលុយភាគហ៊ុនមិនត្រូវគ្នា កាលនោះកុយនិងក្រឹម កាលនៅលេងក្នុងក្រុមជាមួយគ្នា ព្រោះតែមានកាកឹមកេងលុយ ក្បត់គ្នាទៅវិញទៅមក ទើបបណ្តាលឲ្យមានទំនាស់នូវពាក្យសម្តី ឈ្លោះគ្នា ប្រើពាក្យខ្លាំងៗឡើងតឹងសរសៃករៀងៗខ្លួន

*មិនបានប៉ុន្មាន ពួកតារាកំប្លែងនេះក៏បែងចែកក្រុមគ្នាលេងរហូតមកដល់សព្វថ្ងៃនេះ

*និយាយរួមសេចក្តីបញ្ចប់សេចក្តី( ក្រុមតារា) នៅក្នុងក្រុមសមាគមនេះ គ្មានអ្នកណាមួយល្អគ្រប់ទាំង១០នោះទេ

**ចឹងហើយក្រុមតារាអស់លោកកុំខ្លាំងដៃសម្បើមពេក ពួកតារាដូចពួកអស់លោកឯងនេះគឺជាតារាដែលមានអាចម៌ស្អុយដូចតែគ្នានោះទេ...!!៕






ប្រភព ៖ KhounKhmer Angkor 
សារផ្ដាំពិសេសរបស់លោកប៉ាង សុខឿន ហៅ "ខ្មែរ សុវណ្ណភូមិ" ជូនដល់លោក ម៉ៅ មុន្នីវណ្ណ សូមជ្រាប ជាបន្ទាន់!


សារផ្ដាំពិសេសរបស់លោកប៉ាង សុខឿន ហៅ "ខ្មែរ សុវណ្ណភូមិ" ជូនដល់លោក ម៉ៅ មុន្នីវណ្ណ សូមជ្រាប ជាបន្ទាន់!

លោកប៉ាង សុខឿន ហៅ "ខ្មែរ សុវណ្ណភូមិ" អតីតប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ បានបង្ហោះសារ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក​របស់លោក ជូនដល់លោក ម៉ៅ មុន្នីវណ្ណ សូមជ្រាប មានយ៉ាងដូច្នេះថា ៖ ខ្មែរ សុវណ្ណភូមិ សូមផ្តាំមកបង ម៉ៅ មុន្នីវណ្ណ ជាពិសេស!

តាមពិត ខ្មែរ សុវណ្ណភូមិ បានទទួលដំណឹងនេះយូរហើយ តែមិនបានសួរនាំ និងប្រតិកម្មអ្វីទេ ដោយរង់ចាំមើល និងពិនិត្យដោយផ្ទាល់។ តែអ្វីៗរឹតតែច្បាស់ថាបងប្រុសកំពុងដើរលើផ្លូវមួយដែលយើងមិនអាចទទួលយកបាន។ ព្រោះថាសម្រាប់ស្ថានភាពនយោបាយកម្ពុជានាពេលនេះ ប្រសិនបើបងប្រុសនៅមានទឹកចិត្តស្រឡាញ់ជាតិ ដូចដែលយើងធ្លាប់ធ្វើការកន្លងមកជាមួយគ្នា បងប្រុសមិនគួររើសបេក្ខភាពសមាជិកព្រឹទ្ធសភាដោយចិត្តឯង និងយកទៅចុះបញ្ជីនៅ គ.ជ.ប ក្នុងកាលៈទេសៈថ្នាក់ដឹកនាំគណបក្សកំពុងជាប់គុក កំពុងនិរទេសខ្លួន និងមួយចំនួនទៀត ជាពិសេសគណៈកម្មាធិការនាយកគណៈបក្សស្ថិតនៅក្រៅប្រទេសឡើយ។

ជារួមរឿងជ្រើសរើសសមាជិកព្រឹទ្ធសភានេះ មិនមានអ្វីសំខាន់ ឬចាំបាច់ សូម្បីតែបន្តិចសម្រាប់គណបក្សសង្គ្រោះជាតិ តែវាអាចសំខាន់សម្រាប់ ហ៊ុន សែន ទៅវិញ ក្នុងករណី ហ៊ុន សែន កំពុងព្យាយាម ប្រើយុទ្ធសាស្រ្តបំផ្លាញគណបក្សសង្រ្គោះជាតិ និងពង្រឹងមូលដ្ឋានគ្រឹះអំណាចរបស់ខ្លួនក្នុងសភាពថោកទាបបែបនេះ។

ជាគោលការណ៍ បងប្រុសត្រូវតែទុករឿងនេះមួយដោយឡែក ហើយខិតខំពង្រឹងកិច្ចទំនាក់ទំនងជាមួយគ្រប់មេដឹកនាំគណបក្សទាំងនៅក្នុង និងក្រៅប្រទេស និងយកឱកាសនេះបង្ហាញពីសមត្ថភាព និងមនសិការជាតិដ៏មានតំលៃរបស់បងប្រកបដោយទំនួលខុសត្រូវ សម្របសម្រួលការងារគណបក្សផ្អែកលើស្មារតី «កុងសង់សុីស - consensus» ដែលជាស្មារតីរបស់លោកប្រធាន សម រង្ស៊ី និងលោកប្រធាន កឹម សុខា រួមគ្នា ឬជាស្មារតីរបស់លោក ប្រធាន កឹម សុខា និងអនុប្រធានគណបក្សថ្មីរបស់បក្សដែលលោកប្រធាន សម រង្សុី បានផ្តល់សេចក្តីទុកចិត្ត ដើម្បីរក្សាស្ថេរភាព និងប្រសិទ្ធិភាពកិច្ចការបក្ស និងពង្រឹងស្មារតីសាមគ្គីក្នុងថ្នាក់ដឹកនាំបន្ថែមទៀតសម្រាប់ការផ្លាស់ប្តូរ ដើម្បីប្រយោជន៍ជាតិទើបជាការត្រឹមត្រូវ។

ខ្មែរ សុវណ្ណភូមិ ពិតជាខកចិត្ត ខ្លាំងណាស់ តែនៅសង្ឃឹមថាបងប្រុសអាចកែតម្រូវសកម្មភាពរបស់ប្រុសឡើងវិញ ហើយបន្តកិច្ចការជាតិជាមួយជនរួមឈាមខ្មែរយើងទាំងអស់គ្នាដែលចង់បានការផ្លាស់ប្តូរដោយសុឆន្ទៈ៕

ដោយសេចក្តីគោរព និងស្រឡាញ់ ដ៏ស្មោះ។

ពីប្អូន ខ្មែរ សុវណ្ណភូមិ
ថ្ងៃទី ២៨ តុលា ២០១៧










ប្រភព ៖ ខ្មែរ សុវណ្ណភូមិ