កងកម្លាំង Peshmerga អង្កេតការប្រយុទ្ធកាលពីថ្ងៃទី២០ តុលា ២០១៧ ក្នុងទីក្រុង Altun Kobri តំបន់ជម្លោះនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។ |
កងកម្លាំងអ៊ីរ៉ាក់ និងកងកម្លាំង Kurd នៅតែប្រយុទ្ធគ្នាលើតំបន់ជម្លោះដែលនៅសល់
កាលពីយប់ថ្ងៃសុក្រ កងរថក្រោះរបស់ក្រុមទ័ព Peshmerga បានបាញ់កាំភ្លើងធំទៅក្នុងក្រុង Altun Kopri ដែលនៅពេលនេះកាន់កាប់ដោយអាជ្ញាធរអ៊ីរ៉ាក់នៅពេលដែលមានការបាញ់កាំភ្លើងនៅកន្លែងចូលក្នុងក្រុងនេះ។
ក្រុមអ្នកស្ម័គ្រចិត្តស៊ីវិល Kurd បានរត់ចេញពីខាងក្រោយរបាំងដីពំនូកមួយនៅជិតទីនោះនៅពេលដែលឡានពួកអ្នកកាសែតបានបើកចេញយ៉ាងលឿនពីកន្លែងមានការប្រយុទ្ធគ្នានោះ។
កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់និង Kurd បានប្រយុទ្ធគ្នាចាប់តាំងពីព្រឹកថ្ងៃសុក្រមកក្រោយពីកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់បានជម្រុលទៅមុខទៅខាងជើងចេញពីក្រុងKirkuk ដែលជាក្រុងមានប្រេងដែលពួកគេបានវាយយកបានកាលពីសប្តាហ៍មុនឆ្ពោះទៅកាន់រដ្ឋធានី Irbil នៃក្រុមជនអំបូរ Kurd។
រដ្ឋាភិបាលក្រុងបាកដាដ បាននិយាយថាខ្លួនចង់កាន់កាប់ផ្ទៃដីមានជម្លោះទាំង អស់ដោយជំរុញតំបន់ Kurdistan ពាក់កណ្តាលស្វ័យប្រវត្តិឱ្យទៅកាន់ព្រំដែនខ្លួនកាលពីឆ្នាំ២០០៣វិញ។ យុទ្ធជននិងជនស៊ីវិលខ្លះនៅខាងភាគី Kurd ព្រួយបារម្ភថារដ្ឋាភិបាលក្រុងបាកដាដ ចង់ធ្វើចលនាឆ្ងាយជាងនេះទៅទៀតដោយ
មានរួមបញ្ចូលទាំងក្រុង Irbil ផងដែរ។ ជនឯទៀតបាននិយាយថារដ្ឋាភិបាលក្រុងបាកដាដមិនទំនងជានឹងធ្វើចលនាចូលទៅក្នុងតំបន់ដែលបានត្រួតត្រាដោយខ្លួនឯងជាង២៥ឆ្នាំមកហើយនោះទេ។
លោក Ari Harsin សមាជិកសភា Kurdistan ដែលស្ម័គ្រចិត្តប្រយុទ្ធនៅជួរមុខជាមួយទាហាន Peshmerga បាននិយាយថា «ទាហានអ៊ីរ៉ាក់ខ្លះនៅនឹងកន្លែងប្រហែលចង់ប្រយុទ្ធចូលក្នុងក្រុង Irbil។ ក៏ប៉ុន្តែពួកមនុស្សថ្នាក់លើដែលជាមនុស្សដឹងកិច្ចការ មិនធ្វើដូចនេះទេ។ ការប្រយុទ្ធគ្នាក្នុងក្រុង Irbil មិនផ្តល់ផលប្រយោជន៍ឱ្យនរណាម្នាក់ឡើយ»៕
ប្រភព ៖ វីអូអេខ្មែរ
0 ความคิดเห็น: