วันอังคารที่ 31 ตุลาคม พ.ศ. 2560

ការពិតសហភា​អ៊ឺរ៉ុប បានវាយសំពងក្បាលរដ្ឋាភិបាលតេជោសែនយ៉ាងចាស់ដៃធ្ងន់កតែម្ដង! ដោយសហភាព​អឺរ៉ុបបាន​ស្នើ​ជា​ថ្មី​ឲ្យ​បញ្ឈប់​ការ​ប៉ុនប៉ង​រំលាយ​បក្ស​ប្រឆាំង​និង​ដោះលែង​លោក កឹម សុខា ជាបន្ទាន់ -​ EU call for releasing Kem Sokha.


រលាយរលត់ខ្មែរហើយ! រដ្ឋាភិបាលតេជោសែនអាក្រក់ថោកទាបផុតលេខ! ប្រែសេចក្ដី​ថ្លែងការណ៍គណៈប្រតិភូ​សហភាព​អឺរ៉ុប​ ក៏កុហកបោកប្រាស់ប្រជាពលរដ្ឋខ្មែរដែរ ការពិតសហភា​អ៊ឺរ៉ុប បានវាយសំពងក្បាលរដ្ឋាភិបាលតេជោសែនយ៉ាងចាស់ដៃធ្ងន់កតែម្ដង! ដោយសហភាព​អឺរ៉ុបបាន​ស្នើ​ជា​ថ្មី​ឲ្យ​បញ្ឈប់​ការ​ប៉ុនប៉ង​រំលាយ​បក្ស​ប្រឆាំង​និង​ដោះលែង​លោក កឹម សុខា ជាបន្ទាន់ - EU call for releasing Kem Sokha.

មិនដូចសេចក្ដីជូនដំណឹងនិងព័ត៌មាន របស់រដ្ឋាភិបាលកម្ពុជា តែ សេចក្ដីថ្លែងការណ៍របស់ ក្រុមរបស់សហភា​អ៊ឺរ៉ុប ដែលដឹកនាំដោយលោក Werner Langen ប្រធានគណៈកម្មាធិការ កិច្ចការសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ស្ថាប័នអន្ដរជាតិមួយនេះបន្ទាប់ពីជួបរដ្ឋាភិបាល បានលើកឡើងនិងព្រមានផលវិបាកលើកម្មវិធីជំនួយនិងពាណិជ្ជកម្មទាក់ទិនករណីសំណុំរឿងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ហើយ តម្រូវឲមានការដោះលែងគាត់ ការបញ្ឈប់ការរំលាយគណបក្សប្រឆាំងនេះ និង ការបោះឆ្នោត សេរី យុត្តិធម៌ និង ទីលានប្រកួតបោះឆ្នោតមានតម្លាភាព។
ប្រភពព័ត៌មានពីវិទ្យុអាស៊ីសេរី ចេះផ្សាយថ្មីៗនេះ បានអោយដឹងថា៖ អឺរ៉ុប​ស្នើ​ជា​ថ្មី​ឲ្យ​បញ្ឈប់​ការ​ប៉ុនប៉ង​រំលាយ​បក្ស​ប្រឆាំង​និង​ដោះលែង​លោក កឹម សុខា

គណៈប្រតិភូ​សហភាព​អឺរ៉ុប ចេញ​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី៣១ តុលា សំដែង​ក្ដី​ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​ការវិវត្តន៍​ចុងក្រោយ នៃ​ស្ថានការណ៍​នយោបាយ និង​បញ្ហា​សិទ្ធិមនុស្ស។ សេចក្ដី​ថ្លែងការណ៍​បន្ត​ថា ដើម្បី​ឲ្យ​ការបោះឆ្នោត​សកល នៅ​ឆ្នាំ​២០១៨ ខាងមុខ ប្រកប​ដោយ​សេរី យុត្តិធម៌ និង​ត្រឹមត្រូវ រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​បើក​ចំហ និង​មាន​តម្លាភាព ដោយ​អនុញ្ញាត​ឲ្យ​មាន​ភាគី​ដទៃ​ចូលរួម​ប្រកួតប្រជែង។

សហភាព​អឺរ៉ុប អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ដោះលែង​លោក កឹម សុខា បញ្ឈប់​ការ​ប៉ុនប៉ង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ស្តារ​ឡើង​វិញ​ឲ្យ​មាន​សកម្មភាព​ចូលរួម​ដោយ​សេរី របស់​គណបក្ស​នយោបាយ​ផ្សេងទៀត ស្ថាប័ន​ព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល។

ប្រធាន​គណៈកម្មាធិការ កិច្ចការ​សេដ្ឋកិច្ច និង​រូបិយវត្ថុ របស់​សភា​អឺរ៉ុប លោក វើណើ ឡានហ្គែន (Werner Langen) សង្កត់​ធ្ងន់​ថា រដ្ឋាភិបាល​កម្ពុជា គួរ​ដឹង​ច្បាស់​ថា សភា​នៃ​សហភាព​អឺរ៉ុប គឺជា​សហ​ស្ថាប័ន​បញ្ញត្តិ ក្នុង​ការ​សម្រេច​ផ្ដល់​ថវិកា និង​ពាណិជ្ជកម្ម ហើយ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​កម្មវិធី​អភិវឌ្ឍន៍​ជំនួយ និង​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប។

សេចក្ដីថ្លែងការណ៍​ប្រតិភូ​សភា​អឺរ៉ុប ធ្វើ​ឡើង​ក្រោយពី​មន្ត្រី​ប្រតិភូ​សភា​អឺរ៉ុប បាន​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ពី​ស្ថានការណ៍​តានតឹង​បច្ចុប្បន្ន នៅ​កម្ពុជា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ ២ថ្ងៃ គឺ​នៅ​ថ្ងៃ​៣០ និង​៣១ ខែ​តុលា​នេះ។

ក្រសួងការបរទេស​កម្ពុជា ក៏បាន​ចេញ​សេចក្ដីថ្លែងការណ៍​ជា​ឯកតោភាគី ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​គណៈ​ប្រតិភូ​សភា​អឺរ៉ុប។ សេចក្ដី​ថ្លែងការណ៍​សរសេរ​ថា កម្ពុជា​បាន​បញ្ជាក់​ប្រាប់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​សភា​អឺរ៉ុប បាន​ឯកភាព និង​ទទួលយក​ការ​ពន្យល់​ពី​លោក​ប្រាក់ សុខុន ពី​ករណី​ចាប់ខ្លួន​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ករណី​កាសែត ដឹ ខេមបូឌា ដេលី (The Cambodia Daily) និង​ការ​បិទ​អង្គការ​អន្តរជាតិ របស់​សហរដ្ឋអាមេរិក NDI។

សេចក្ដីថ្លែងការណ៍​បន្ត​ថា លោក ប្រាក់ សុខុន បាន​លើក​ឡើង​ថា ការ​ចាប់​ខ្លួន លោក កឹម សុខា គឺ​ធ្វើ​ឡើង​ស្របច្បាប់ ក្នុង​ការ​ពង្រឹង​នីតិរដ្ឋ និង​ការពារ​ឯករាជ្យ អធិបតេយ្យភាព​កម្ពុជា ប្រឆាំង​នឹង​ការប៉ុនប៉ង​ជ្រៀតជ្រែក កិច្ចការ​ផ្ទៃក្នុង និង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់ ពី​បរទេស។ សេចក្ដីថ្លែងការណ៍​ដដែល​ឲ្យ​ដឹង​ទៀត​ថា សហភាព​អឺរ៉ុប ស្វាគមន៍​នៃ​ការ​អញ្ជើញ​របស់​កម្ពុជា ឲ្យ​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​សកល នៅ​ឆ្នាំ​២០១៨ ខាងមុខ។

កាលពី​ថ្ងៃទី៩ ខែ​តុលា សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា និង​ប្រតិភូ​សហភាព​អឺរ៉ុប ធ្លាប់​បាន​សំដែង​ការ​ព្រួយ​បារម្ភ អំពី​ចំណាត់​ការ​របស់​អាជ្ញាធរ ដើម្បី​ព្យាយាម​រំលាយ​គណបក្សប្រឆាំង​ធំជាង​គេ​នៅ​កម្ពុជា។ សហភាព​អឺរ៉ុប​ថា ការ​ព្យាយាម​លុបបំបាត់​គណបក្ស​មួយ ដែល​បាន​ទទួល​សំឡេង​គាំទ្រ​របស់​ពលរដ្ឋ​ជាង ៤០% កាលពី​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់ គឺជា​ការវាយប្រហារ​ដ៏​ខ្លាំងក្លា ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​ចំពោះ​ដំណើរការ​បោះឆ្នោត នៅ​ឆ្នាំ​២០១៨ ខាងមុខ។ សហភាព​អឺរ៉ុប ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពិចារណា​ឡើងវិញ​ចំពោះ​ករណី​នេះ៕




ប្រភព ៖ វិទ្យុអាស៊ីសេរី

Previous Post
Next Post

post written by:

0 ความคิดเห็น: