លោក ឆាំ ឆានី(Chham Chhany)នៅតែបន្តប្រើយុទ្ធវោហារវាយប្រហារទៅលើ លោកមុត ចន្ថា និងម៉ៅ មុនីវណ្ណ !
ប្រភពព័ត៌មានពីទំព័រហ្វេសប៊ុករបស់លោក ឆាំ ឆានី ថា៖ មុត និង ម៉ៅ ទៅជុះអាចម៌នៅ គ. ជ. ប
អចិន្ត្រៃគណបក្សសង្គ្រោះជាតិ បានបើកកិច្ចប្រជុំរបស់ខ្លួន កាលពីព្រឹកថ្ងៃទី២៧ តុលា ២០១៧ ដើម្បីពិនិត្យបញ្ជីឈ្មោះបេក្ខជនដែលត្រូវឈរឈ្មោះជាសមាជិកព្រឹទ្ធិសភា ក្នុងអាណត្តិទី៤ ឆ្នាំ២០១៨ ។
កិច្ចប្រជុំបានប្រព្រិត្តទៅ បានតែប៉ុន្មាននាទីប៉ុណ្ណោះ មុត ចន្ថា និង ម៉ៅ មុនីវណ្ណ ដែលគេស្គាល់ថាជាក្រុមឆ្កែចចកពាក់រោមហង្ស ក្នុងបក្សសង្គ្រោះជាតិ បានសុំទៅបន្ទប់ទឹកទាំងពីរនាក់ ហើយអ្នកទាំងពីរមិនបានត្រឡប់មកប្រជុំវិញទេ ។
ការពិត មុត និង ម៉ៅ មិនមែនទៅបន្ទប់ទឹកនៅស្នាក់ការគណបក្សសង្គ្រោះជាតិទេ តែពួកគេបានយកបញ្ជីឈ្មោះបេក្ខជនដែលត្រូវឈរឈ្មោះបោះឆ្នោតព្រឹទ្ធិសភា អាណត្តិទី៤ ឆ្នាំ២០១៨ ទៅដាក់នៅ គ ជ ប ដែលបញ្ជីនេះពួកគេបានកែទម្លាក់លេខរៀង ឈរឈ្មោះរបស់បេក្ខជនជាច្រើនតាមតែចិត្តពួកគេ ហើយពួកគេក៏មិនឲ្យអចិន្ត្រៃបក្សពិនិត្យដែរ ។
រឿងរ៉ាវដែលធ្វើឲ្យមានបញ្ហាក្នុងគណបក្សសង្គ្រោះជាតិនៅពេលនេះ គឺដោយសារបុគ្កលទាំងពីរ និងគូរកនមួយក្តាប់តូចទៀត ឃុបឃិតគ្នា រំលោភបទបញ្ជាផ្ទៃក្នុងបក្សហ្នឹងឯង ។
ការបង្ករបញ្ហា និងភាពច្របូកច្របល់នៅក្នុងបក្ស របស់ពួកគេនេះ ក៏ជាការរៀបចំរបស់ ហ៊ុន សែន ដែរ ដែល ហ៊ុន សែន ចង់ឲ្យពួកគេដែលជាមនុស្សបង្កប់របស់ខ្លួន អុកឡុក កំទេចបក្សសង្គ្រោះជាតិ ជំនួសការប្រើតុលាការ ដើម្បីកុំឲ្យពលរដ្ឋ និងសហគមន៍ជាតិ អន្តរជាតិ ដឹងថា ហ៊ុន សែន ខ្លួនឯងជាអ្នករំលាយ ។
ហេតុនេះ សូមបងប្អនជនរួមជាតិជ្រាប ហើយខ្ញុំក៏សូមជម្រាបបន្ថែមផងដែរថា រឿងឆ្កែចចកពាក់រោមហង្សក្នុងសង្គ្រោះជាតិមិនមែន ឆាំ ឆានី ទើបដឹងនោះទេ តែយើងបានព្យាយាមទុកឱកាសឲ្យពួកគេកែខ្លួន គិតពីប្រយោជន៍ជាតិ និងប្រជារាស្ត្រជាធំ ឈប់យកពាក្យថាស្នេហាជាតិ ជាដើមទុន ដូរយកលុយកាក់ ទ្រព្យសម្បត្តិ ពីរបប ហ៊ុន សែន អស់ជាច្រើនឆ្នាំហើយ តែពួកគេមិនត្រឹមតែមិនកែខ្លួន បែជាបន្តប្រព្រិត្តទង្វើដ៏លាមកនេះកាន់តែខ្លាំងឡើងៗ ។
ដោយការអត់ធ្មត់មានដែនកំណត់ នៅពេលនេះខ្ញុំត្រូវបង្ខំចិត្តនិយាយរឿងទាំងនេះចេញ ដើម្បីឲ្យបងប្អូនបានដឺងពីប្រភពនៃបញ្ហា ។ « គ្មានអ្វីឈឺចាប់ជាងការកាត់សាច់ខ្លួនឯងនោះបងប្អូន តែជម្ងឺដ៏រ៉ាំរ៉ៃនេះបើយើងមិនកាត់ដើម្បីព្យាបាល វានឹងនាំគ្រោះខ្លាំងក្នុងពេលអនាគត » ។
ឆាំ ឆានី សូមបញ្ជាក់ថា ទោះជាណគបក្សសង្គ្រោះជាតិឈ្នះក៏ ឆាំ ឆានី មិនដែលចង់បានតួនាទីអីពីគណបក្សនេះដែរ តែអ្វីដែល ឆាំ ឆានី ចង់បាននោះគឺ « ផ្លាស់ប្តូររបបដឹកនាំម៉ាហ្វីយ៉ាបច្ចុប្បន្ន »៕
ប្រភព ៖ Chham Chhany
0 ความคิดเห็น: